Home ព័ត៌មានអន្តរជាតិ គួរដោះស្រាយបញ្ហាខ្យល់ពុលជាបន្ទាន់! អង្គការ WHO បញ្ជាក់ថា ខ្យល់ពុលអាចបណ្តាលឱ្យកើតជំងឺមហារីកសួត

គួរដោះស្រាយបញ្ហាខ្យល់ពុលជាបន្ទាន់! អង្គការ WHO បញ្ជាក់ថា ខ្យល់ពុលអាចបណ្តាលឱ្យកើតជំងឺមហារីកសួត

87
0

ពេលខ្យល់ពុលកើនឡើងខ្លាំងក្នុងទីក្រុងនានាលើពិភពលោក ធ្វើឱ្យមានការបារម្ភពីជំងឺមហារីកសួតខ្លាំងឡើង ពីព្រោះកាលពីមុន អ្នកជំងឺមហារីកសួតភាគច្រើនជាអ្នកជក់បារី ប៉ុន្តែការស្រាវជ្រាវចុងក្រោយរបស់អង្គការសុខភាពពិភពលោក បង្ហាញថា បច្ចុប្បន្ន អ្នកពុំជក់បារីបានកើតជំងឺមហារីកសួតកាន់តែច្រើន ដោយសារពួកគេស្រូបយកខ្យល់ពុល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJEEuijqW5R9QpoQeIdFe1c9QQhSxJDc15rC-pIK7qrIe76urx4GMNCG5P-w9oovs-ciWp4HIl2UddbM7dG0rv6Tzhtnhk9bG8I7Wqi5Jr_6_0Kv1ekUIxBFT5foPb-vXM73r9ctW-o84TjcDYxB-uewgP42HtjxM9dE5rUaD6qixxGbSP2oQPUNXbjS9m/s1024/image_2025-02-05_11-21-07.png
ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) របស់អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា អ្នកជំងឺមហារីកសួតភាគច្រើនពុំធ្លាប់ជក់បារីទេ ប៉ុន្តែពួកគេបានស្រូបខ្យល់ពុលនៅជុំវិញខ្លួន ។ ជំងឺមហារីកសួតដែលកើតឡើងលើអ្នកពុំជក់បារី គឺប្រភេទ Adenocarcinoma ហើយអ្នកជំងឺមហារីកសួតនឹងស្លាប់ច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQkirfKWdNwbFMTbj1LvegEvFL2mfiYQdot3jsuSlzaxKqtdD5On2VowgZ9V1Mt9y7MQmLpQesyy2Axe8-4u80KTmXDzAlMR6BRZ8K-nCzm_IjWOlt3W6ev0Q4CwUn39DSNliVqsAITGSNmV9t5OznqtyRpVfEkjNo5jkfBfBGyZJwfF14DRF5nDg4HRBv/s1200/image_2025-02-05_11-21-08%20(2).png

ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី Lancet Respiratory Medicine បង្ហាញថា កាលពីឆ្នាំ២០២២ មានអ្នកជំងឺមហារីកសួតប្រភេទ Adenocarcinoma ស្មើ២សែននាក់ ដោយសារពួកគេស្រូបយកខ្យល់ពុល ក្នុងនោះអ្នកជំងឺភាគច្រើនរស់នៅតំបន់អាស៊ីបូព៌ា ជាពិសេស ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2GHCza4O6vwvmuaiKgovnDmZ_J2PD4nt81wVvr-te_h0Nd8IdNVGiNSrHsmv1j7B7bQmsoBZa8jdOYBkUL1gHPDiMn59nynqV3YJhNGlCJdaHW3Ap3uC0cFNB6s2ke1dqfjlGrcUyqj6e7KXaotZFjpWS2gpy87O1nSvuMjTXBhnpWYtevupYLXFZxof/s1200/image_2025-02-05_11-21-08.png

លទ្ធផលការស្រាវជ្រាវនេះបញ្ជាក់ពីខ្យល់ពុលជាមូលហេតុធ្វើឱ្យពលរដ្ឋលើពិភពលោក កើតជំងឺមហារីកសួតកាន់តែខ្លាំង ហើយត្រូវមានការស្រាវជ្រាវបន្ថែមទៀត ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Freddie Bray អ្នកដឹកនាំការស្រាវជ្រាវ និងជាប្រធានផ្នែកតាមដានជំងឺមហារីករបស់ ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrL28udrOMYpL6jhdPUvOjyFrpIumljKe393_QBReh_RqaXP5CjCv1JZ-wvdeNfxQRR34_C1midTdUvDToR4GVux2dQs1t3Fv4bUq2XyNAhWPeBOZ-9buu02vkR33oENK3vknKWaDkqVypMUGIuzr7S2bwVP8H-7uhib1x8Wq4T6ReAZ5dh9zwvA1c5xW/s1000/image_2025-02-05_11-21-09.png

អ្នកជំងឺមហារីកសួតដែលពុំជក់បារីនៅប្រទេសអង់គ្លេស និងអាមេរិកបានកើនឡើងខ្ពស់ ហើយចំនួនអ្នកជំងឺនឹងធ្លាក់ចុះ លុះត្រាតែពិភពលោក ដោះស្រាយបញ្ហាខ្យល់ពុលលើបរិយាកាសបានជោគជ័យកម្រិតណា ។ មហារីកសួតបានសម្លាប់ជីវិតមនុស្សជាច្រើននាក់ ព្រោះបច្ចុប្បន្ន អ្នកកើតជំងឺមហារីកសួត ពុំមែនបណ្តាលមកពីការជក់បារីដូចមុនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPKVvuwVwunFs8mftLkPG3uZ2rkqPWucxYdS9Kd46i0gA45rLZKBlCkSAPctGJ_LMYxz2smeaYsrFoDYbTURdP53o8BaNNUnXbEX0YOPfoUuUMbeYTHBTrptG7LRHE6Y_zD_1xV8JrhENT-JqpL85G1DvMLBe0KObYvB4O8MWGOU6cqayAOKStZ7HPvl7/s990/image_2025-02-05_11-21-10.png

ការស្រាវជ្រាវបញ្ជាក់ថា ខ្យល់ពុល គឺជាមូលហេតុសំខាន់ធ្វើឱ្យកើតជំងឺមហារីកកូនកណ្តុរប្រភេទថ្មី ស្មើពី៥៣% ទៅ៧០% នៃអ្នកជំងឺមហារីកសួតដែលពុំជក់បារីលើពិភពលោក ។ បើប្រទេសនានាពុំយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្យល់ពុលទេ ទោះជាយើងព្យាយាមថែទាំសុខភាពខ្លាំងយ៉ាងណា ក៏ពុំអាចចៀសផុតពីជំងឺមហារីកសួតដែរ ៕