ទស្សនិកជនជាច្រើនបានតវ៉ាចំពោះការចូលរួមរបស់ Will Smith ក្នុងកម្មវិធី Academy Awards បន្ទាប់ពីលោកបានទះកំផ្លៀង Chris Rock ក្នុងកម្មវិធី Oscar ឆ្នាំ ២០២២។
.png)
ប្រភពពី Daily Mail បានឱ្យដឹងថាការបង្ហាញខ្លួនរបស់តារាសម្តែង Will Smith ក្នុងកម្មវិធី Grammys កាលពីថ្ងៃទី២ ខែកុម្ភៈ ទទួលបានការរិះគន់ជាច្រើន។ អ្នកទស្សនាភាគច្រើនគិតថា Will Smith មិនសមនឹងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នោះទេ ដោយសារតែអាកប្បកិរិយាហឹង្សារបស់លោកចំពោះមិត្តរួមការងារ។ នៅឯកម្មវិធី Oscars ឆ្នាំ ២០២២ Will Smith បានទះកំផ្លៀង Chris Rock សម្រាប់ការលេងសើចនឹងរូបរាងរបស់ភរិយារបស់ខ្លួនគឺតារាសម្តែង Jada Pinkett Smith នៅលើឆាក។ បន្ទាប់មកលោកត្រូវបានហាមប្រាម ពី Academy Awards រយៈពេល ១០ ឆ្នាំ ប៉ុន្តែនៅតែមានឱកាសក្នុងការតែងតាំង ឬឈ្នះពានរង្វាន់អូស្ការ។

ឥឡូវនេះមនុស្សជាច្រើនកំពុងបង្ហោះវីដេអូរបស់ Will Smith ទះកំផ្លៀង Chris Rock ដោយចោទជាសំណួរថាហេតុអ្វីបានជាអ្នករៀបចំកម្មវិធី Grammy អញ្ជើញលោកឱ្យចូលរួម។ គណនីមួយចំនួនបានសរសេរថា «Will Smith គឺជាសិល្បករដ៏អស្ចារ្យនៅក្នុងវិស័យជាច្រើន។ ប៉ុន្តែនៅពេលដែលគាត់វាយប្រហារមិត្តរួមការងារម្នាក់ទៀតហើយនៅលើឆាកគាត់មិនសមនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Grammys និងមានមតិយោបល់ជាច្រើនទៀតបច្ចុប្បន្ន អ្នករៀបចំកម្មវិធី និងសិល្បករមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។
កម្មវិធី Grammys ឆ្នាំនេះ សម្គាល់ការបង្ហាញខ្លួនលើកដំបូងរបស់ Will Smith ក្នុងពិធីប្រគល់ពានរង្វាន់ធំមួយ ចាប់តាំងពីរឿងអាស្រូវ។ មិនត្រឹមតែលោកប៉ុណ្ណោះទេចូលរួមកម្មវិធីខាងលើនេះកូនប្រុសនិងកូនស្រីរបស់លោកក៏បានចូលរួមដូចគ្នា ខណៈ Jaden Smith អាយុ ២៧ឆ្នាំ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលបានពាក់មួករាងដូចអគារទៅកាន់កម្មវិធី Grammy Awards នេះ៕











