Home ព័ត៌មានអន្តរជាតិ មកដឹងពីអាថ៌កំបាំងនៃអាគារដ៏ខ្ពស់មួយសាងសង់ឡើងដោយគ្មានបង្អួច និងគ្មានមនុស្សរស់នៅ

មកដឹងពីអាថ៌កំបាំងនៃអាគារដ៏ខ្ពស់មួយសាងសង់ឡើងដោយគ្មានបង្អួច និងគ្មានមនុស្សរស់នៅ

96
0

អាគារដ៏ខ្ពស់មួយនេះគឺគ្មានបង្អួចនោះទេ ហើយក៏គ្មានមនុស្សរស់នៅដែរ ប៉ុន្តែតើគេសាងសង់វាដើម្បីអ្វី?
TK Elevator Testturm គឺជាអាគារខ្ពស់បំផុតមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ស្ថិតនៅទីក្រុង Rottweil នៃរដ្ឋ Baden-Württemberg ដែលមានកម្ពស់ជិត ២៤៦ ម៉ែត្រ ជាមួយរចនាសម្ព័ន្ធចម្លែក និងលេចធ្លោបំផុត។ អាគារនេះមិនមានបង្អួច ហើយក៏មិនមានការិយាល័យ ឬផ្ទះល្វែងអ្វីដែរ ក៏ដូចជាមិនអនុញ្ញាតឱ្យមនុស្សរស់នៅនោះទេ ដោយសារអាគារ TK Elevator Testturm ត្រូវបានគេសាងសង់ឡើងដើម្បីសាកល្បងជណ្តើយន្តប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbw5hJ_tiJgiOWSUBPfCqw6usRrtfqsQsdpZxK3TpoEK7WmyzOOVDg1ZS971zczubW-wrS-ZxwoAMHBPl8sud9ubNh4rsFI3kL3eNV2pHMeH3qSbBBEc4voz-kKNJbHfEnWY4mLWIkMsQ6yYju5ATogj1Db6yk5RqiFYWHWqxUwYCKPSpx0kVpZcfCdLDx/s2879/image_2025-01-29_14-16-47.png
TK Elevator Testturm គឺជាក្រុមហ៊ុនផលិតជណ្តើរយន្តដែលផ្តល់ជណ្តើរយន្តទំនើបៗសម្រាប់អគារខ្ពស់ៗជាច្រើនទូទាំងសកលលោក។ ក្រុមហ៊ុននេះមិនត្រឹមតែមានប៉មសាកល្បងនៅក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ក៏មានប៉មសាកល្បងកម្ពស់ ១២៨ ម៉ែត្រនៅទីក្រុង Atlanta សហរដ្ឋអាមេរិក និងប៉មសាកល្បងកម្ពស់ ២៤៧ ម៉ែត្រនៅទីក្រុង Zhongshan ប្រទេសចិនផងដែរ។ ការសាងសង់ប៉មសាកល្បងជណ្តើរយន្តនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចធ្វើតេស្តមុខងារសុវត្ថិភាពមួយចំនួន ដែលអាចធ្វើបាននៅក្នុងបរិយាកាសពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-iYcbyKJHCxwGsRFRTUl7a05YKaYBcWprlzuN85PgzyT3Yaokn1x2rZ_dG5OdTa6R1mnQDfhxTXPh8ycJ2A22fN2b7dZS4WURzpZSemuslwPXW06VUsLv8xZRZ2kHIWDeoyu3iPhXN7fuIf_qoghAVm-JDv3tJo5tlDOSuKwHYv58NbrDmnSd_SKkn4S_/s1920/image_2025-01-29_14-16-50.png

លោក Tomio Pihkala ប្រធានផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុនផលិតជណ្តើរយន្តបាននិយាយថា ជណ្តើរយន្តទំនើបបំផុតគឺមានល្បឿនលឿនណាស់ ដូច្នេះប៉មមួយចំនួនត្រូវតែមានកម្ពស់ “ខ្ពស់” ដើម្បីងាយស្រួលក្នុងការសាកល្បង។ នៅក្នុងប៉មសាកល្បង យើងបង្កើតឡើងវិញ និងពង្រីកលក្ខខណ្ឌប្រតិបត្តិការជាក់ស្តែងនៃជណ្តើរយន្ត ហើយវាក៏ជាកន្លែងដ៏ល្អមួយដើម្បីពិនិត្យមើលគុណភាព ផាសុកភាព និងភាពជឿជាក់នៃជណ្តើរយន្តផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHTNdnciAWGexUhgk2E_iMZJy_pztKI23dTQeduTnLY26UY988IBPsd5-YWy3bDBtllRfCBD2qjCN2OxTeCZ3vrcsPEr5gZHMKTD4XqsVnFiuLzmon4aaiJl0PzdW8304unRKcAnIukaCID3vf9jeOhrw3VKSknzPz3D4w0dF7M-BKcRVAUoQvduogOqC/s1920/image_2025-01-29_14-16-52.png
លើសពីនេះប៉មសាកល្បងជណ្តើរយន្តក៏ត្រូវបានសាងសង់ដើម្បីទប់ទល់នឹងខ្យល់ខ្លាំងដែលអាចបណ្តាលឱ្យមានការរញ្ជួយដី និងប៉ះពាល់ដល់លក្ខខណ្ឌសាកល្បង ក៏ដូចជាការពារអគារពីវិទ្យុសកម្មព្រះអាទិត្យ ដែលជួយឱ្យអគារនេះក្លាយជាស្ថាបត្យកម្មក្នុងស្រុកដ៏លេចធ្លោបំផុត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អាគារ TK Elevator Testturm មិនត្រឹមជាប៉មសាកល្បងជណ្តើរយន្តប៉ុណ្ណោះទេ វាក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនាឥតឈប់ឈរផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzqXpcH-UWz58rTHlLpM1RgZBuTicOkXJmyKvcp9o8SYLZ9hWaHAOYId8DfEnJFc-eZNSaTI2aaOW8H613fmoquuE-M275WM0bcpqGIZ0ym6pk4i8nnZe50SvlOpWCYodg5HgKR8G9CTnxFuworWU6fb3uGx-K09jfjRw5kYVRT2ya4rWmFvmNJCEYInKt/s1500/image_2025-01-29_14-16-53.png

ភ្ញៀវទេសចរភាគច្រើនមកទីនេះគឺដើម្បីទទួលបានបទពិសោធន៍កន្លែងសង្កេតខ្ពស់បំផុតរបស់ប្រទេសអាល្លឺម៉ង់ ដោយសារនៅទីនេះអនុញ្ញាតឱ្យភ្ញៀវឡើងដល់កម្ពស់ខ្ពស់ជាមួយជណ្តើរយន្តទំនើប ដើម្បីមើលជុំវិញទីក្រុងទាំងមូលយ៉ាងស្រឡះភ្នែកតែម្តង។ នៅពេលភ្ញៀវឡើងដល់កម្ពស់ ២៣២ ម៉ែត្រ នឹងអាចមើលឃើញភ្នំអាល់ស្វីសយ៉ាងច្បាស់ ជាមួយទិដ្ឋភាពដ៏អស្ចារ្យជាច្រើនទៀតផងដែរ៕