Home ព័ត៌មានអន្តរជាតិ សិង្ហបុរីនឹងសាកល្បងប្រើប្រាស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ

សិង្ហបុរីនឹងសាកល្បងប្រើប្រាស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ

70
0

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ការិយាល័យដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរីប្រកាសថា សិង្ហបុរីនឹងសាកល្បងគម្រោងផ្តល់សេវាកម្មរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ រយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ២០២៦ តទៅ ហើយរថយន្តក្រុងនឹងបើកបរនៅលើផ្លូវចំនួន២ ដែលបានកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNUbVGaTkRj6wz96Xy8daeJAFW2TDCChy-7n6eKYHOFA7sxtKe0VU2WHDNUraNLXwW_xwTmDnKY_l37pgy-eYu-qsG73V8VjhSFws7ImPHpWd0IimbkRLgDidOj-V_gzp-ZU7ggU2e7jnlslNtSdAonIvO7BZM1f3L4rCnFXAYiAiv3qWmexHvbIsMEQEF/s1280/photo_2025-01-29_12-27-22.jpg

គម្រោងសាកល្បងនេះនឹងចាប់ផ្តើមប្រើប្រាស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ ចំនួន៦គ្រឿង ហើយរថយន្តនីមួយៗមានកៅអីអង្គុយយ៉ាងហោចណាស់ ១៦កៅអី និងបើកបរនៅលើផ្លូវជិតៗងាយស្រួលធ្វើដំណើរ ។ គម្រោងនេះមានគោលដៅវាយតម្លៃពីបច្ចេកទេសបើកបរ និងស្រាវជ្រាវទិន្នន័យស៊ីជម្រៅពាក់ព័ន្ធនឹងសុវត្ថិភាពការបើកបររបស់រថយន្តនីមួយៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimo8VLxe6V3_voODiNjAXrcd-be17p5Loe1vzJETsSrLDuPMsei42iL73vRQKGcKIBHNyq9nkUwKpTIQ1hlP9MKxdnbtDU2zC-b7-UsXcEjBVK0ltvfQF4IIBA7v26S6khDro_3AlU8k_HW5zLZVFlcGSnz880JR9P2uRA8nMAqSvTpzUWE5mRKBB7Rx3X/s750/photo_2025-01-29_12-27-23%20(2).jpg

ការសាកល្បងដំណាក់កាលទី១ គឺនឹងមានអ្នកបើកបររថយន្តប្រចាំការក្នុងរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ ដើម្បីមើលការខុសត្រូវផ្សេងៗ ដូចជា ៖ ការទទួល និងជូនអ្នកដំណើរទៅកាន់គោលដៅដោយសុវត្ថិភាព, អ្នកដំណើរត្រូវអង្គុយស្ងៀមលើកៅអី និងពាក់ខ្សែក្រវ៉ាត់ការពារ ព្រមទាំងមានបុគ្គលិកសម្រាប់អ្នកដំណើរត្រូវការជំនួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEileQbsSS9UzpjDWYUut-8loEQSYsfRcuVfLS01AvbXcK6yxsLRmfHC3zuJCpkQD6j2y36GeLEwWr5_yh1-pb0vCzOhKzNY4Z_iBWGuItCTSFntM-gaATnJnHHP9vK7rTpCBauXiVolxJy-0DBmC5HaT3HvSkaR9wbtMkXp3To9-kckwfFY30_GDJZ65QqU/s750/photo_2025-01-29_12-27-23%20(3).jpg

ពេលរថយន្តក្រុងទាំងនេះអាចបើកបរនៅលើផ្លូវ និងមានការគ្រប់គ្រងពីចម្ងាយគួរឱ្យទុកចិត្តហើយ គឺភ្នាក់ងារផ្តល់សុវត្ថិភាពពីចម្ងាយនឹងបញ្ជារថយន្តក្រុងជំនួសអ្នកបើកបរ ។ រីឯការិយាល័យដឹកជញ្ជូនផ្លូវគោកនឹងតាមដានការបើកបររបស់រថយន្តក្រុងទាំងនេះគ្រប់ពេលវេលានៃការសាកល្បង ដើម្បីវាយតម្លៃពីប្រសិទ្ធភាព និងការបំពេញតាមលក្ខខណ្ឌនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCOCEbYDJFtae4r3RE9Vynw9uHV8ezalC-YNQvU7kOT3iiHG9IKZKwWcp23fQ6BmOlgEcaZQjYR_UVzy5UJdpvuKE2wsW9ZRjTqpThrco7L7KfeVJ6faFfgZbJCyl5UV7sZEgPuOJ4jbZZ3JzJ-kNv3ZYv8pN-TOYCle1Cb7aPNLHlkA1a_ybLQ2oeMRJ3/s1068/photo_2025-01-29_12-27-23%20(4).jpg

បើគម្រោងសាកល្បងទទួលបានជោគជ័យ ការិយាល័យដឹកជញ្ជូនផ្លូវគោកនឹងទិញរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិបន្ថែម រហូតដល់១៤គ្រឿង និងបន្ថែមផ្លូវសាកល្បងចំនួន២ ទៀត ។ ក្រសួងដឹកជញ្ជូនសិង្ហបុរីបានប្រកាសកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៥ ថា គម្រោងផ្លូវ «Friendly Streets» នឹងដំណើរការជាបណ្តើរៗក្នុងឆមាសទី១ ឆ្នាំ២០២៥ ហើយសិង្ហបុរីនឹងមានផ្លូវ Friendly Streets យ៉ាងហោចណាស់ ១ផ្លូវ នៅឆ្នាំ២០៣០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilF0EqHhr97QmlM_LsKR9b28OOQaLqcDz_Dm4Wu7qNvllzcJID1ymCuvoe5J62MiLUK-ZER_Q-C214UwDFLJmMb46u8yl_hb4kcvIlY2ijxrt-SkFb-Pq7MngDFdqAAvYNppEQPafnMbaX_rngSeg3OumNUrppj4736HHPAg0JMDYhJ9YQTkMN38CAXx9C/s750/photo_2025-01-29_12-27-23.jpg

គួរបញ្ជាក់ថា សិង្ហបុរីបានសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិជាច្រើនប្រភេទអស់រយៈពេលជាច្រើនឆ្នាំហើយ រួមទាំងការសាកល្បងរថយន្តដឹកទំនិញ និងរថយន្តតាក់ស៊ី ៕