Home ព័ត៌មានអន្តរជាតិ ការរស់នៅក្នុងពន្ធនា.គារ ជាជម្រើសដ៏ល្អបំផុតរបស់ស្ត្រីវ័យចំណាស់ឯកោ និងក្រីក្រនៅជប៉ុន

ការរស់នៅក្នុងពន្ធនា.គារ ជាជម្រើសដ៏ល្អបំផុតរបស់ស្ត្រីវ័យចំណាស់ឯកោ និងក្រីក្រនៅជប៉ុន

61
0

ប្រទេសជប៉ុន ៖ បន្ទប់នានាក្នុងពន្ធនា.គារ ថូឈិគិ ស្ថិតនៅភាគខាងជើងទីក្រុងតូក្យូ ប្រទេសជប៉ុន ពោរពេញទៅដោយអ្នកទោ.ស ស្ត្រីចំណាស់ ខ្នងកោង ខណៈអ្នកទោ.ស ខ្លះទៀត ត្រូវដើរកាន់ឈើច្រត់ជាជួរយឺតៗ ។ ថូឈិគិ គឺជាពន្ធនា.គារ ដ៏ធំបំផុតនៅជប៉ុន ហើយអ្នកទោ.ស ភាគច្រើននៅទីនេះមានអាយុច្រើន ឬមានជីវភាពក្រីក្រ គ្មានសាច់ញាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGpGH98OR7QUws_QHCPr55JuCGsiLIlCJdnvbWJ5uxcLp9TEwwdb3Jk_ZSTePWrnKbl6qvxMXed-2rcdQysDQOhXa_hOIB0OhS28WptGEphtqNeFmnAdqeNqlf9uIVHDdvraUn_sFsEoWyA8JC_pGtN2p3iliqnYpJRGqQ_ZyOHYCPTjbohvWFcVjRtHR5/s800/image_2025-01-29_14-08-59.png

ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២២ ចំនួនអ្នកទោសក្នុងពន្ធនាគារជប៉ុន ដែលមានអាយុច្រើនជាង៦៥ឆ្នាំ បានកើនឡើងរហូតដល់៤ដង ។ នៅឆ្នាំ២០២២ អ្នកទោសជាង៨០% គឺជាអ្នកទោសស្ត្រីវ័យចំណាស់ដែលបានលួចសម្ភារៈតូចតាច ហើយការលួចខ្លះ គឺសម្រាប់ឱ្យពួកគេមានជីវិតរស់នៅបន្តទៀត ។ តាមទិន្នន័យបញ្ជាក់ថា ពលរដ្ឋជប៉ុនអាយុច្រើនជាង៦៥ឆ្នាំ ស្មើនឹង២០% មានជីវភាពក្រីក្រ ។

អ្នកទោសស្ត្រីម្នាក់ឈ្មោះ អាយិគុ អាយុ៨១ឆ្នាំ និយាយថា រៀងរាល់២ខែម្តង រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភពុំដល់៤០ដុល្លារអាមេរិក សម្រាប់ចាយវាយប្រចាំថ្ងៃ ហើយប្រាក់នេះពុំគ្រន់គ្រាន់ឡើយ ។ ហេតុនេះ ដោយសារការរស់នៅឯកោ គ្មានសាច់ញាតិ ទើបសម្រេចចិត្តលួចអាហារដើម្បីបានរស់នៅក្នុងពន្ធនាគារ ដោយសារគ្មានជម្រើស ហើយគិតថា ការរស់នៅទីនេះមានស្ថិរភាពបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaRelWqiv2nSRWMFEooA5bEPqnHWpMuXok6Zvu_dX5bDi7XYm-xu8Pn6h_KQS1YjGHEhvy1cc02bV1R25-AvaxCpOG_H73k1EmrCw1LRqbtGa4N6axaCLwdC18-QONr42e15tirMEQt-K7xdCtrc3D4wx6frKJcTCL1-N_R6S13KE6ZiIBIWVOBRyeQahh/s1000/image_2025-01-29_14-08-59%20(2).png

មនុស្សមួយចំនួនមករស់នៅពន្ធនាគារដោយសារអាកាសធាតុខាងក្រៅត្រជាក់ ឬគ្មានអាហារបរិភោគ ។ រីឯអ្នកមានជំងឺនឹងទទួលបានការព្យាបាលពុំគិតថ្លៃក្នុងពន្ធនាគារ ទើបពួកគេចង់រស់នៅក្នុងពន្ធនាគារឱ្យបានយូរបំផុត ។ អ្នកខ្លះទៀតសុខចិត្តចំណាយប្រាក់ពី២ម៉ឺន ទៅ៣ម៉ឺនយ៉េនក្នុង១ខែ ដើម្បីបានរស់នៅក្នុងពន្ធនាគាររហូត ។ នេះបើតាមការលើកឡើងរបស់ឆ្មាំពន្ធនាគារថូឈិគិ ។

អ្នកទោសទាំងអស់ត្រូវធ្វើការក្នុងពន្ធនាគារ ដើម្បីទទួលបានអាហារ ៣ពេល, ទទួលការព្យាបាលជំងឺ និងការថែទាំផ្សេងៗពុំគិតថ្លៃសម្រាប់អ្នកទោសអាយុច្រើន ។ វាល្អប្រសើរបំផុតសម្រាប់អ្នកទោស បើធៀបនឹងការរស់នៅក្រៅពន្ធនាគារ គឺពួកគេគ្មានលទ្ធភាពទទួលសេវាពុំគិតថ្លៃទាំងនេះទេ ។ អ្នកទោសវ័យចំណាស់ដែលត្រូវបានដោះលែងចេញពីពន្ធនាគារ ពួកគេទទួលបានប្រាក់ឧបត្ថម្ភតិចពីរដ្ឋាភិបាល ទើបពួកគេប្រព្រឹត្តល្មើសម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7aTmKCEmAn2_6ATUytHCnOVNjcsMF3B3-gIHfZyPAe7I8K4akTpBMQTUBHEPW2h7tU_cmsyT-s9i7kY6I7Mz-n7n4TxyDB9kV0EdzLDFYZWdu55lPvuWYtdaM0NgXO6dK8xv6uszhe_G6eXzMBAbxe1_sWrusaaGT5CKSMh6kMGzqqWE-Xvv04JKFPsTg/s1024/image_2025-01-29_14-09-00.png

រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ពលរដ្ឋវ័យចំណាស់បានកើនឡើងយ៉ាងឆាប់រហ័ស ហើយនៅឆ្នាំ២០៤០ ជប៉ុននឹងត្រូវការបុគ្គលិកថែទាំមនុស្សចាស់ រហូតដល់ជាង២លាននាក់ ។ បច្ចុប្បន្ន ជប៉ុនខ្វះខាតបុគ្គលិកផ្នែកនេះ និងត្រូវការពលករបរទេស ៕