Home ព័ត៌មានអន្តរជាតិ មកស្គាល់កោះដាច់ស្រយាលបំផុតក្នុងលោកដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ

មកស្គាល់កោះដាច់ស្រយាលបំផុតក្នុងលោកដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ

57
0

កោះ Svalbard ក្នុងប្រទេសន័រវេសគឺជាកោះមួយដែលដាច់ស្រយាលបំផុតក្នុងពិភពលោក ប៉ុន្តែបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដោយសារនៅទីនេះមានទេសភាពស្អាតខ្លាំងណាស់ ជាមួយពន្លឺ Aurora នាកណ្តាលអាធ្រាតដ៏ទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1FJTEbCehmH7OgHrQyh8mTi69AL0LAsntxRNEfz2NUVYJ-zGKiXvhz0jfKa_ZtizVct4CNjzjYk7Db8yhZE1LBfpIQBhNJxYi_T8yySZu0W02U8Wl8BfMLgoKghsFjbEGOCfgdt2g02gjUkNCmTBB5GCADL5nW-Xb2PBVs3f0HDA1fTnISZix-Xg7-O_w/s1300/image_2025-01-27_13-19-43%20(2).png

កោះ Svalbard ដែលមានទីតាំងនៅពាក់កណ្តាលផ្លូវរវាងឆ្នេរសមុទ្រខាងជើងរបស់ប្រទេសន័រវេស និងប៉ូលខាងជើង គឺជាកន្លែងរស់នៅអចិន្ត្រៃយ៍របស់ប្រជាជន ២,៥០០ នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXID4pU19rrTTuLfiXZM7EjH0zEC9Ulhkbz1MD3e9tOI-WV-i0YjuTu_hBhWI9INhrcZ-C27Zuzmco7ymapTqB1kULqlIrlHIP0-D_WD3vs3_Ja2tQfISmefXchyphenhyphenOe4hPMXHWq1atF3QPvVoklq79w9vESCTxs_YvhDKcZScJeKID2nlZ_zZMyZR-hJcm7/s1320/image_2025-01-27_13-19-43.png
ប្រជាជនដែលរស់នៅទីនេះគឺចម្រុះជាតិសាសន៍មកពី ៥០ ប្រទេសដែលធ្វើការភាគច្រើនក្នុងវិស័យដូចជា ការស្រាវជ្រាវវិទ្យាសាស្ត្រ និងទេសចរណ៍តាមរដូវកាល។ នៅទីនេះមានទេសភាពធម្មជាតិដ៏ស្ងប់ស្ងាត់ និងសន្តិភាព ក៏ដូចជាមានធនធានដ៏សម្បូរបែបជាច្រើន ដូចជាត្រី ឧស្ម័ន និងរ៉ែ ដែលបច្ចុប្បន្នកន្លែងនេះគឺជាសក្ខីភាពនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ សម្រាប់អ្នកទេសចរ នេះគឺជាគោលដៅផ្សងព្រេងដ៏អស្ចារ្យបំផុតមួយក្នុងបញ្ជីដែលនាំអ្នកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1i5QFrvk79nStmBkp1UiZcE73bfdQVXgXX44wc0Fll8-bxel5T1urAsrDllCngFivlYn7Xwi4KrarmyrVcqzqtRVYr4WX_jTUfANiELofWeQvP37n4iThM-Xo5a8F6NA6s7Lkgkc5BGhkNgn5OTDm2AoXY9WuR9KTmZGKJjYBCgnKEb1begwjoWmx0Dj/s2048/image_2025-01-27_13-19-44.png

ជារៀងរាល់ឆ្នាំភ្ញៀវទេសចរបានមកទីនេះដើម្បីកម្សាន្តអារម្មណ៍ រួមទាំងសម្រាកលំហែកាយ ស្ទូចត្រីលើទឹកកក ទស្សនាពន្លឺ Aurora នាកណ្តាលអាធ្រាត រួមទាំងអាចទស្សនាសត្វខ្លាឃ្មុំប៉ូល ឬកញ្ជ្រោងដើរតាមដងផ្លូវក្នុងតំបន់ទៀតផង។ ទោះជាយ៉ាងណា កោះ Svalbard ក៏មានគ្រោះថ្នាក់ផងដែរ ប្រសិនបើភ្ញៀវថ្មីថ្មោងមិនទាន់ស្គាល់ទិសដៅទាំងនេះច្បាស់ អាចមានការវង្វេង ឬត្រូវសត្វព្រៃវាយប្រហារ និងរងនូវអាកាសធាតុត្រជាក់ខ្លាំង ព្រោះនៅទីនេះជាកន្លែងផ្សងព្រេង មិនមានហ្គាយណែនាំផ្លូវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrfD4KzrUeUbozbWzOB1AQMG1E6cYyQGpw_olDDM5bLe-0lEqSsJYWWNzbxG2Ajsvreyjg5W9Zry8JV9N4pc4hjKj7vh4A36x7QK8H3vw6Z0ci0s_kFiGDbC4iWAFgZRGdQH8xzHd6PyuP8hwRtYFEdw7jfUnIOmEoNjPGNKBvXq1eOSDtw6AivZXinzOI/s1200/image_2025-01-27_13-19-47%20(2).png

ទោះបីកោះ Svalbard មានទីតាំងនៅឆ្ងាយដាច់ស្រយាលជាងគេ និងមានហានិភ័យតិចតួចក៏ដោយ ក៏តំបន់នេះមានអ្វីៗគ្រប់យ៉ាងដូចនៅទីក្រុងទំនើបដែររួមមាន៖ មន្ទីពេទ្យ សាលារៀន ព្រលានយន្តហោះ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដែលអាចធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្តក្នុងការធ្វើដំណើរ ក៏ដូចជាអាចទទួលបានភាពសប្បាយរីករាយនៅទីនេះបានដោយសុវត្ថិភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidKsFqo01NieT2Cjb05PtwhXv41jGyzb6NkRWAB7dYcFw_jUKUkomlzBL4c39UtR5wYxpxutcBl6v2k7YcXU5CvlqXl052m5TPdvHKyQaZUL1gKI_Eb2387o82nyM1vjtB03kI_XNif_WzjqAd_gl0gQlsEPC3Bve_p0_At7c1h7v2NB3OJqb5hExTH3J0/s1020/image_2025-01-27_13-19-47.png