Home ព័ត៌មានអន្តរជាតិ អ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលជាខ្លាំង! ខណៈទ្វីបមួយក្នុងពិភពលោកកំពុងបំបែកខ្លួនជាពីរ តើអាចនឹងមានទ្វីបថ្មីមួយទៀតនាពេលអនាគតដែរឬទេ?

អ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលជាខ្លាំង! ខណៈទ្វីបមួយក្នុងពិភពលោកកំពុងបំបែកខ្លួនជាពីរ តើអាចនឹងមានទ្វីបថ្មីមួយទៀតនាពេលអនាគតដែរឬទេ?

133
0

យើងដឹងហើយថា នៅលើពិភពលោកយើងនេះមានទ្វីបសរុបទាំងអស់ចំនួន ៧ ក្នុងនោះមានទ្វីបអឺរ៉ុប, អាស៊ី, អាហ្វ្រិក, អង់តាក់ទិច, ទ្វីបអូស្រ្តាលី និងទ្វីបអាមេរិកខាងជើង រួមទាំងទ្វីបអាមេរិកខាងត្បូង។ ទោះជាយ៉ាងណានៅថ្ងៃអនាគតអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា ទ្វីបនៅលើពិភពលោកយើងនេះទំនងនឹងមាន ៨ ដោយសារបច្ចុប្បន្នមានទ្វីបមួយកំពុងបំបែកខ្លួនជាពីរក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដែលទ្វីបនោះគឺជាទ្វីបអាហ្វ្រិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikrwjQAeB6btrO0B_T5gzqmVEiJA51GTbD_d3iezdCQgYZ9c6rpK99TcpMts6E_xcNLSTBfqIoaAkzNRiGN3e4u0tIpQbdpEGvL3sZf17lLA-LBAABYdxZMPiMuri_9A0bXNKr4mEVjDS-ZUVk135Be1SIfinrbRxr-5Uxgyz6n2VNJZ3m83dlgsXvND2I/s1560/image_2025-01-27_09-31-19%20(2).png

ទ្វីបអាហ្វ្រិកត្រូវបានគេសង្កេតឃើញថាមានស្នាមប្រេះប្រវែង ៥៦ គីឡូម៉ែត្រនៅវាលខ្សាច់អេត្យូពី ហើយកំពុងពង្រីកក្នុងអត្រាប្រហែល ១.២៧ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ ស្នាមប្រេះនេះត្រូវបានរកឃើញនៅឆ្នាំ ២០០៥ ហើយបច្ចុប្បន្នវាបានពង្រីកខ្លួនធំទៅៗ ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជឿថា ផែនដីអាចនឹងបង្កើតទ្វីបមួយទៀត នៅពេលទ្វីបអាហ្រ្វិកត្រូវបានបំបែកជាពាក់កណ្តាលដោយការប្រេះឆាដ៏ធំមួយ ដែលកំពុងតែកើនឡើងលឿនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcspNnVyfQWNCxttTJPLPyyzIio7lA49dvxhQhxUOuA69xsLI9gIuOP59RjZlIVj66brc2B-HMLIoaZRoR1JPsD448_jbjGtDIoRc3QNskB8iah1l5S6CSjGFB_QfXJz-frnfa2SXRf95EK184QJmyNN2JA86pSSBMN1u0SSvcNLIGrnunsAKOmvBWGmu6/s1024/image_2025-01-27_09-31-19.png

ភាពប្រេះឆាបានលាតសន្ធឹងពាសពេញប្រទេសសូម៉ាលី កេនយ៉ា តង់ហ្សានី និងពាក់កណ្តាលនៃប្រទេសអេត្យូពី ដែលអ្នកជំនាញជាច្រើនជឿជាក់ថានឹងក្លាយជាទ្វីបថ្មីមួយហៅថា “ទ្វីប Nubian”។ យោងតាមលោក Ken Macdonald សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Santa Barbara បានចែករំលែកថា ទ្វីប Nubian អាចកើតឡើងក្នុងរយៈពេល ១ ទៅ ៥ លានឆ្នាំខាងមុដោយអាចមានមហាសមុទ្រថ្មីមួយទៀតកើតឡើង ហើយទំនងជាជ្រៅដូចមហាសមុទ្រអាត្លង់ទិកដែរ។ ដូច្នេះនៅថ្ងៃអនាគតពិភពលោកយើងនេះទំនងនឹងមានទ្វីបចំនួន ៨ ក៏ដូចជាមានមហាសមុទ្រចំនួន ៦ ខណៈបច្ចុប្បន្នផែនដីមានទ្វីបត្រឹមតែ ៧ និងមហាសមុទ្រធំៗមាន ៥ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjShxSx2JtvpuWRzqxRtjwQyabVe9cKoFqdjJPzLdKqY4DTY3iojmk6zibvxKhGSFUf-Q_7zTEadERUDh9eYhUuWJLtkoT0RfzaSuOONcTVcwqxsozQpP4csChF4pyZpsmUFDIg5CMInpRqw6hR3pICrMbj4uxn-qrfW3io1JGtTPrxtmrnYfv51i56VNMN/s4865/image_2025-01-27_09-31-20.png

គួរបញ្ជាក់ដែរថា ការបំបែកទ្វីបនេះមានប្រភពចេញពីប្រព័ន្ធប្រេះស្រាំអាហ្រ្វិកខាងកើត ដែលជាការប្រេះឆាប្រវែង ៣,២១៨ គីឡូម៉ែត្រ បានកើតឡើងតាំងពី ២២ លានឆ្នាំមុន។ តំបន់នេះក៏ជាកន្លែងនៃបន្ទះប្លាកែតពីរ គឺសូម៉ាលី និងនូប៊ី ដែលកំពុងរំកិលដាច់ពីគ្នាផងដែរ ហើយសំបកផែនដី និងផ្នែកខាងលើនៃអាវធំដែលបង្កើតជា lithosphere ក៏ត្រូវបានបែងចែកទៅជាបន្ទះ tectonic ផ្សេងៗគ្នាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqiemj1_22kHtENz5qb48rK30nhEBn1Tc5YAROJZqRaOj7AbyyZjMiaVIe2jNDM43fTpb-h5aLgcDJhdpnPFUhbW5g8utQ-pD_PdFKeelqNGHxBO0hInhyphenhyphenFPNNX6v4-pKl2qpF02d8RFFLnVUCBvRXApSpQo6Vk9dBdh903EIIxwcZYiJjDM3hkKCciwte/s1280/image_2025-01-27_09-31-28.png

ហេតុនេះស្នាមប្រេះក៏បានលេចឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកេនយ៉ាក្នុងឆ្នាំ ២០១៨ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងអ្នកស្រុកមួយចំនួនរាយការណ៍ថាមានអារម្មណ៍ថាដីញ័រខ្លាំងនៅពេលនោះ។ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា “ស្នាមប្រេះ” បែបនេះនឹងបន្តកើតមានឥតឈប់ឈរ ខណៈដែលផ្នែកទាំងពីរដាច់ដោយឡែកពីគ្នា ជាមួយម៉ាដាហ្គាស្ការក៏បំបែកទៅជាកោះពីរដាច់ដោយឡែកពីគ្នាផងដែរ៕