លោក Elon Musk បានប្រតិកម្មជាមួយគេហទំព័រដ៏ល្បីល្បាញ Wikipedia ដែលបានយករូបភាពលោកធ្វើកាយវិការត្រាប់តាមមេដឹកនាំផ្តាច់.ការ អាល្លឺម៉ង់ លោក Adolf Hitler ក្នុងថ្ងៃលោក Donald Trump ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ។ រូបភាពនេះធ្វើឱ្យមហាជនជជែកគ្នាយ៉ាងខ្លាំងពីភាពពុំសមរម្យក្នុងបណ្តាញសង្គម បែរជាគេហទំព័រនេះយកទៅសរសេរក្នុងប្រវត្តិរូបផ្ទាល់ខ្លួនរបស់លោក ។
.png)
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា លោក Elon Musk មានប្រតិកម្មជាមួយលោក Jimmy Wales ជាអ្នកបង្កើតគេហទំព័រ Wikipedia ក្រោយពីគេហទំព័រនេះសរសេរក្នុងប្រវត្តិរូបផ្ទាល់ខ្លួនរបស់លោក Elon Musk ថា កាយវិការរបស់លោក គឺជាការគោរពបែបកងទ័ពណាស៊ី ដែលប្រើប្រាស់ក្នុងសង្គ្រាមលោកលើកទី២ ឬហៅថា (Nazi salute) ។
.png)
ការសរសេរបែបនេះធ្វើឱ្យលោក Elon Musk ពុំពេញចិត្តយ៉ាងខ្លាំង ហើយលោកបានសរសេរក្នុងបណ្តាញសង្គម X ថា នេះជាទង្វើរបស់គេហទំព័រ Wikipedia ដើម្បីការផ្សព្វផ្សាយពាណិជ្ជកម្ម ។ ក្រៅពីនេះ លោកក៏បានអំពាវនាវឱ្យអ្នកគាំទ្រក្នុងបណ្តាញសង្គម X ឈប់គាំទ្រគេហទំព័រនេះ ។
ប៉ុន្តែបញ្ហាពុំបញ្ចប់ត្រឹមនេះទេ ពីព្រោះលោក Jimmy Wales អ្នកបង្កើតគេហទំព័រ Wikipedia បានបញ្ចេញមតិលើការបង្ហោះរបស់លោក Elon Musk ថា លោក Elon Musk ពុំពេញចិត្តនឹងការសរសេររបស់ Wikipedia ដោយសារលោកមានអារម្មណ៍មិនល្អ និងមានគំនិតអគតិចំពោះ Wikipedia តាំងពីលោកព្យាយាមទិញ Wikipedia កាលពីឆ្នាំ២០២២ ។
លោក Jimmy Wales បន្តថា ការសរសេរក្នុង Wikipedia ពុំមែនជាការផ្សព្វផ្សាយពាណិជ្ជកម្មទេ ប៉ុន្តែវាជាការពិត ពីព្រោះលោក Elon Musk ធ្វើកាយវិការតាមមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ រហូតដល់ទៅ២លើក ។ លោកចង់ឱ្យមនុស្សគ្រប់គ្នាបានឃើញ និងយកទៅប្រៀបធៀបចំពោះការវិការគោរពពួកណាស៊ី ។ ហេតុនេះ វាពុំចម្លែកទេ ដែល Wikipedia សរសេរ និងបង្ហោះរូបភាពរបស់លោក ។
កន្លងមក លោក Elon Musk នាយកក្រុមហ៊ុន Tesla និង SpaceX ធ្លាប់ប្រកាសថា លោកនឹងផ្តល់ប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិកឱ្យគេហទំព័រ Wikipedia បើយល់ព្រមផ្លាស់ប្តូរឈ្មោះទៅជា Dikipedia ៕










