Home ព័ត៌មានអន្តរជាតិ ចិនស្នើឱ្យថៃ និងមីយ៉ាន់ម៉ាចាត់វិធានការលើក្រុមឆបោ.ក តាមអនឡាញឆ្លងដែន

ចិនស្នើឱ្យថៃ និងមីយ៉ាន់ម៉ាចាត់វិធានការលើក្រុមឆបោ.ក តាមអនឡាញឆ្លងដែន

94
0

ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួរបានរាយការណ៍កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា លោក Liu Jinsong នាយកកិច្ចការអាស៊ីនៅក្រោមក្រសួងការបរទេសចិនរំពឹងថា ប្រទេសថៃ និងមីយ៉ាន់ម៉ា នឹងចាត់វិធានការបង្ក្រា.ប ក្រុមឆបោ.ក តាមអនឡាញឆ្លងដែន ហើយពុំបណ្តោយឱ្យជនល្មើសរួចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2yYx__jrEy6dr_zta64S55qMqTTMb_AMPm-Cs25o8B7DyzfjqMCLfAEPvQu8xQz3KSZrgN4y3BUeRur9BZDvH9tf0R49h88rwFq_3OWPdf53L1tiLst4hBlz3LN0hSY6hH7dMEgyIDT8vwDORFRNLfRTGhkSz2AGuVjKSQBGqyxd4ZlIEFEYurbxWNsnS/s1280/image_2025-01-24_10-33-14.png

លោក Liu បាននិយាយបែបនេះក្នុងពេលជួបពិភាក្សាជាមួយលោក ឆាត់ឆ័យ វិរិយៈវេជឆាគុន ឯកអគ្គរាជទូតថៃ និងលោក Tin Maung ឯកអគ្គរាជទូតមីយ៉ាន់ម៉ា នៅប្រទេសចិន ។ លោកបានបង្ហាញក្តីបារម្ភពីបញ្ហាការឆបោកតាមអនឡាញ និងពិភាក្សាជាមួយឯកអគ្គរាជទូតទាំងពីរប្រទេសឱ្យសហការបង្ក្រាបក្រុមបោកប្រាស់ឆ្លងព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF3y9P-sjDsj96m-bSTA0lO6WPpxCdxOIiCtIoN3dz6PGlhDLP8ZV0f9eabuzEFLKsFus-7VYqKOMtirkcMHcyCixWDVboN07wdBhEWn87sseOXDme964_QsM52ombax64DwD-HieuaZ9vMnT6KBT2zBxTHmG2rd90JiZbbUAbtDo95rOeYx3fowosaXD7/s1920/image_2025-01-24_10-33-15%20(2).png

លោក Liu និយាយថា នាពេលថ្មីៗនេះ មានករណីការឆបោកតាមអនឡាញយ៉ាងច្រើននៅតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ា ហើយវាបានគំរាមកំហែង និងបង្កការខូចខាតដល់ពលរដ្ឋចិន និងពលរដ្ឋប្រទេសផ្សេងៗ ។ ហេតុនេះ ចិនសង្ឃឹមថា ថៃ និងមីយ៉ាន់ម៉ា នឹងផ្តល់ភាពសំខាន់លើបញ្ហានេះ ដោយអនុវត្តវិធានការរឹតបន្តឹងដើម្បីបង្ក្រាបអំពើទុច្ចរិត, ផ្តល់សុវត្ថិភាព, ការពារទ្រព្យសម្បត្តិពលរដ្ឋ និងពុំបណ្តោយឱ្យជនល្មើសរួចខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjow32FPfcd4LvW9Pf539wrJlfOLb_RNWigIo1dANQHzZ2Yb7QnuADsJZoluWohZBSNltZpRg5h5_x5tOaoTXeMu05KVBwel42yU7vXVxMze2kwlA4TzvTA13PwCLCVQefCRspV9EXZcwZ3ywX1_ZYBZ5EvaO6inVplTZaKe7yAaw4ACGjmdZwxu2WrvF39/s1024/image_2025-01-24_10-33-15.png
ចិនរីករាយចូលរួមសហការអនុវត្តច្បាប់ទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីផ្តល់សុវត្ថិភាពក្នុងតំបន់, រក្សាសណ្តាប់ធ្នាប់ជាមួយប្រទេសជិតខាង ព្រមទាំងសហការលើវិស័យទេសចរណ៍ និងវប្បធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKF4FnMt0rtFMxnQqXyI41d2QeMPNW1VL1b078zPtYLGO3JSJs9RcknWog-3zJncn3RKpsdJY3VVbGeRqnnxbhVbpwln9kD86tCCCX7m88_EuSpsPj91MLECulPbPleJWy-2EcXmp8ECnmb17ritdBdfKreNSxUBFEwwdnbH8TooPDNuKipGr9OqdID-q8/s800/image_2025-01-24_10-33-16%20(2).png
ចំណែកឯកអគ្គរាជទូតថៃ និងមីយ៉ាន់ម៉ានៅប្រទេសចិន និយាយថា ប្រទេសទាំងពីរផ្តល់ភាពសំខាន់លើការបារម្ភរបស់ចិន និងសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍ឆបោកអនឡាញដែលកើតឡើង ។ ឯកអគ្គរាជទូតទាំង២រូបបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ក្នុងការបង្ក្រាបការឆបោកតាមរយៈការអនុវត្តវិធានការតឹងរ៉ឹង និងកិច្ចសហការអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP2b_7Fr3MXSSSkB_K3VNAiTXn-RgF1fbRn6wLYy3wVRoir1Y5NLf8J1UV8XbqsVGlElZhJ6MaScCWjoPV3oSbMqGUQQ9G-YAY_FsfxPMI2kw_p9RRohudzeA8hJCmhMKtvA3FCth6Qby2vYuLbR_gGR9fY2OA2V1zjnkLYFCq-iwLOjCESWq9_V3TZvdB/s1200/image_2025-01-24_10-33-16.png

ឯកអគ្គរាជទូតទាំង២រូបសន្យាថា នឹងព្យាយាមគ្រប់វិធីដើម្បីជួយជនរងគ្រោះក្នុងអំពើបោកប្រាស់ និងដាក់ទោសយ៉ាងធ្ងន់លើជនល្មើស ។ ក្រៅពីនេះ ថៃ និងមីយ៉ាន់ម៉ា នឹងរឹតបន្តឹងនៅតាមតំបន់ព្រំដែន និងតំបន់សំខាន់ៗ ព្រមទាំងបង្កើតយន្តការរយៈពេលវែងលុបបំបាត់ទីតាំងបោកប្រាស់ឆ្លងព្រំដែន ៕