សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បញ្ចប់សង្គ្រា.ម នៅប្រទេសអ៊ុយក្រែនជាបន្ទាន់ បើមិនដូច្នោះទេ ប្រទេសរុស្ស៊ីនឹងប្រឈមជាមួយការដំឡើងពន្ធទំនិញខ្ពស់ និងការដាក់ទណ្ឌ.កម្ម សេដ្ឋកិច្ចជាថ្មី ។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន CNBC រាយការណ៍ថា លោក Trump ប្រធានាធិបតីអាមេរិក គ្រោងដំឡើងពន្ធទំនិញនាំចូលពីរុស្ស៊ីខ្ពស់ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីបន្ថែមទៀត បើរដ្ឋាភិបាលក្រុងមូស្គូ ពុំអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលអូសបន្លាយអស់រយៈពេលជិត៣ឆ្នាំ ។
លោក Trump បាននិយាយបែបនេះក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២២ ខែមករា កន្លងមក ដែលជាថ្ងៃទី៣ នៃការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក អាណត្តិទី២ របស់លោក ។ លោកថ្លែងថា ៖ «ខ្ញុំពុំបានរកផ្លូវបំផ្លាញរុស្ស៊ីទេ ខ្ញុំស្រឡាញ់ពលរដ្ឋរុស្ស៊ី ហើយខ្ញុំមានទំនាក់ទំនងល្អជាមួយលោកប្រធានាធិបតី Putin ។ បើទោះជាមានរឿងរ៉ាវពីក្រុមឆ្វេងនិយម, ព័ត៌មានក្លែងក្លាយពីរុស្ស៊ី ប៉ុន្តែយើងកុំភ្លេចថា រុស្ស៊ីធ្លាប់ជួយយើងឱ្យឈ្នះសង្គ្រាមលោក លើកទី២ ដែលមានមនុស្សស្លាប់ជិត៦០លាននាក់» ។.png)
ខ្ញុំនឹងជួយរុស្ស៊ី ដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ និងជួយប្រធានាធិបតីរុស្ស៊ីឱ្យសម្រេចចិត្តឥឡូវនេះ គឺបញ្ចប់សង្គ្រាមឆ្កួតៗនេះទៅ ពីព្រោះសង្គ្រាមកាន់តែធ្វើឱ្យអ្វីៗអាក្រក់ខ្លាំងឡើង ។ បើពុំធ្វើកិច្ចព្រមព្រៀង មិនយូរទេ ខ្ញុំនឹងគ្មានជម្រើសផ្សេងក្រៅពីដំឡើងពន្ធទំនិញរុស្ស៊ីខ្ពស់ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្រប់ផ្នែកទាំងអស់ដែលរុស្ស៊ីលក់ឱ្យអាមេរិក និងប្រទេសពាក់ព័ន្ធផ្សេងៗ ។
.png)
សូមបញ្ចប់សង្គ្រាមនេះ សង្គ្រាមនឹងបញ្ចប់ពេលខ្ញុំធ្វើជាប្រធានាធិបតីអាមេរិក ហើយយើងអាចធ្វើតាមវិធីងាយ និងលំបាក ប៉ុន្តែវិធីងាយ គឺល្អជាងវិធីលំបាក ។ វាដល់ពេលធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ហើយពុំគួរមានមនុស្សស្លាប់ច្រើនជាងនេះទេ ។ នេះបើតាមការសរសេរក្នុងបណ្តាញសង្គមរបស់លោក Trump ។
ពេលរកសំឡេងឆ្នោតកន្លងមក លោក Trump និយាយជានិច្ចថា លោកអាចបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ប្រសិនបើលោកឈ្នះឆ្នោតក្លាយជាប្រធាធិបតីអាមេរិក អាណត្តិទី២ ។ ភាគីជាច្រើនទន្ទឹងរង់ចាំមើលថា តើលោក Trump នឹងអាចធ្វើតាមការសន្យារបស់ខ្លួនដែរឬទេ?










