ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យប្រើប្រាស់នូវផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូនាពេលដ៏ខ្លីខាងមុខនេះ ក្រោយពីផ្លាកលេខពិសេសសម្រាប់រថយន្តរួចមក ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
.png)
បើយោងតាមគណនីផ្ទាល់ខ្លួនរបស់ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងថា៖”ឆាប់ៗខាងមុខនេះ នឹងមានសេវាចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)”។
បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេចប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។.png)
នៅក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ លក់ផ្លាកលេខពិសេសបានប្រមាណជាង ៣០ ៣៧១លេខ ដោយទទួលចំណូលបានប្រមាណ ១៨លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ កម្ពុជារកចំណូលបានប្រមាណ៨៨លានដុល្លារ ពីការលក់ផ្លាកលេខពិសេសដល់រថយន្ត ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានចំនួនសរុបជាង១៧ម៉ឺនគ្រឿង៕










