Home ព័ត៌មានអន្តរជាតិ អង់គ្លេសជំរុញឱ្យសិស្ស-និស្សិតរៀនសូត្រ និងប្រើប្រាស់កម្មវិធី ChatGPT ជួយធ្វើកិច្ចការសាលា

អង់គ្លេសជំរុញឱ្យសិស្ស-និស្សិតរៀនសូត្រ និងប្រើប្រាស់កម្មវិធី ChatGPT ជួយធ្វើកិច្ចការសាលា

34
0

ប្រទេសអង់គ្លេស ៖ បច្ចុប្បន្ន ស្ថាប័នអប់រំជាច្រើនបានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា AI ជួយធ្វើកិច្ចការសាលា ពីព្រោះបារម្ភពីការសិក្សារបស់សិស្ស-និស្សិតធ្លាក់ចុះ ឬពុំប្រឹងប្រែងរៀនសូត្រ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអង់គ្លេស បែរជាយល់ផ្ទុយពីនេះ និងជំរុញឱ្យកូនសិស្សរៀនសូត្រពីបច្ចេកវិទ្យាទំនើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhODVwjDJd16qbUQylZ4XtSb7bDKf6yeS1sTXJsYR6607JqnuraRrevSA72UHQXidKs67Pr5DWIh0wc1y0By1XimaoPGbSKhM7Ln0he6soASlqj4oUuSE5qB-O2JSTlHGvuYybv9Q6fgrQUR5xHUm9BA_s8ytSDQb9utsP8xOEJYlq_t_qb9Svd2fs47vqR/s2000/image_2025-01-23_09-54-37%20(2).png

កម្មវិធី ChatGPT គឺដូចគ្នានឹងម៉ាស៊ីនគិតលេខដែរ យើងអាចបញ្ចូលវាទៅក្នុងកម្មវិធីសិក្សារបស់កូនសិស្ស ។ យើងត្រូវប្រាកដចិត្តថា ក្មេងៗនឹងបានរៀនសូត្រអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទំនើប ។ នេះជាការលើកឡើងរបស់លោក Peter Kyle រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអង់គ្លេសទៅកាន់សារព័ត៌មាន BBC ដែលសួរថា តើក្មេងៗគួរតែប្រើប្រាស់ ChatGPT ជួយធ្វើកិច្ចការសាលាដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXPjy5eVsB_iST0tB8-KQK5kEJnyDTcBXjD7VPXi6OUGMhxv2gCNM1qePxtipFFXf3N0RDJtz0DGSwIeZ51Lcb07NA-3dzXdQKUKvC3qnZNxAb5deROGWJYxEYNW_CZe36wE1-SG3cKKL3gS_Wt2husuc1R1UQD7vv3-1JCmg9rGRSfb8ec_cAsstti8wt/s800/image_2025-01-23_09-54-37.png
លោករដ្ឋមន្ត្រីបន្តថា ៖ «ខ្ញុំនៅចាំពីបញ្ហាការប្រើប្រាស់ម៉ាស៊ីនគិតលេខកន្លងមក ប៉ុន្តែបច្ចុប្បន្ន បច្ចេកវិទ្យា AI ត្រូវបានប្រើប្រាស់ក្នុងសេដ្ឋកិច្ចទូទាំងប្រទេស ។ ហេតុនេះ យើងគួររៀនសូត្រពីការប្រើប្រាស់បច្ចេកវិទ្យានេះចាប់ពីពេលបច្ចុប្បន្ន ហើយការប្រើប្រាស់ ChatGPT អាចជំរុញឱ្យក្មេងៗចាប់អារម្មណ៍នឹងការរៀនសូត្រខ្លាំងឡើង ពីព្រោះវាអាចដោះស្រាយបញ្ហាមួយចំនួនដែលពិបាករកចម្លើយ ។ បើ AI មានការទទួលស្គាល់ជាផ្លូវការ បច្ចេកវិទ្យានេះនឹងជួយបង្កើនតម្លៃសេដ្ឋកិច្ចរាប់លានដុល្លារអាមេរិក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCAnDX4_NoXf6g74zZdVphlLSE2CQ92QWUQ0Dc5oHLsXYtyFpvoWWj7kSsXpwyBDb4WBe7kGb2iKFqtB2ZN7t7xglq9BUDQHb9z_fcZxebDt5ylfbY7oMihVzQ979jXbeogdlrFQpjy2uV0_9trUnFdvnfS6f-Kcqcpin3sawc2Kouasbar38z4hdXeMC_/s3000/image_2025-01-23_09-54-39.png

បើទោះជារដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជំរុញឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ឬកម្មវិធី ChatGPT ក្នុងការសិក្សារបស់សិស្ស ព្រមទាំងមានគម្រោងដំណើរការបច្ចេកវិទ្យាទំនើបនាពេលឆាប់ៗនេះ ប៉ុន្តែស្ថាប័នអប់រំល្បីៗនៅប្រទេសអង់គ្លេស ដូចជា ៖ សាកលវិទ្យាល័យ Oxford, សាកលវិទ្យាល័យ Cambridge និងវិទ្យាល័យ Imperial College London បានហាមឃាត់សិស្ស-និស្សិតប្រើប្រាស់បច្ចេកវិទ្យាជួយធ្វើកិច្ចការសាលាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAsXAIFMPO9Odp2YY6UJH8Dh0iAR6r5kppZHlKSDVLhyphenhyphenKnVuc1I4-I0gjrFj7aCqP9K4iGW_DaHUSToFLCotLdEYgIb6tl5KPWrwmq2yc6x4fSyy-9PfgK5sTIWYSPPzKm2FPRlLwfL4eCpBoOro906zMfALbHpg3ot2enJsHXsfq6WBhKPOZB6FRJ5bLf/s2880/image_2025-01-23_09-54-41.png

ចំណែកនាយកដ្ឋានអប់រំទីក្រុងញូវយ៉ក ក៏បានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសាលារៀនរដ្ឋដូចគ្នាដែរ ប៉ុន្តែក្រោយមក ស្ថាប័នអប់រំនេះ ក៏បានយកបច្ចេកវិទ្យា AI មកប្រើប្រាស់ក្នុងកម្មវិធីសិក្សារបស់សិស្ស ៕