Home ព័ត៌មានអន្តរជាតិ មីយ៉ាន់ម៉ាបានបណ្តេញក្រុមឆបោ.ក តាមអនឡាញជ.នជាតិចិនជាង៥ម៉ឺននាក់ត្រឡប់ទៅស្រុកកំណើតវិញ

មីយ៉ាន់ម៉ាបានបណ្តេញក្រុមឆបោ.ក តាមអនឡាញជ.នជាតិចិនជាង៥ម៉ឺននាក់ត្រឡប់ទៅស្រុកកំណើតវិញ

114
0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កាសែត Global New Light of Myanmar រាយការណ៍ថា រយៈពេលជាង១ឆ្នាំ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបណ្តេញក្រុមបោ.កប្រាស់តាមអនឡាញ សរុបស្មើ៥ម៉ឺន៥ពាន់នាក់ ឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ។ នេះជាចំនួនក្រុមបោ.កប្រាស់ច្រើនបំផុត តាំងពីមីយ៉ាន់ម៉ាបានបណ្តេញកាលពីខែតុលា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKFZ5rnQTsO2vFQI_Lv_F01AKrPHlR5r9nFYsoeRKb_y_dFW-xTkFge_TK9hDfYCGG7DAslT2oKs_uyvWMcV6Inn1El30ccRPNPdEUlfVnuKNz_MlDW3ggRfrgCUjB6stZhQhmrZM9j9l0sV8YISVr4upUwhs5M9se9-hEhwKlyGR7K1_xtC5NxUTT1c6j/s1700/image_2025-01-22_14-05-41.png

ទីតាំងក្រុមបោកប្រាស់តាមអនឡាញបានកើនឡើងដូចផ្សិតនៅបរិវេណព្រំដែនមីយ៉ាន់ម៉ា និងមានបុគ្គលិកធ្វើការជាច្រើន ហើយភាគច្រើនជាជនបរទេសដែលត្រូវបញ្ឆោត ឬជួញដូរឱ្យមកធ្វើការ ។ បុគ្គលិកទាំងនេះត្រូវបង្ខំឱ្យធ្វើការបោកប្រាស់ជនជាតិដូចគ្នា រហូតដល់ក្រុមបោកប្រាស់អាចរកប្រាក់ចំណូលបានរាប់លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoJel6Xt6dwu0f4wtcm-WFJgRhnwuSCl-tn1r_BnfNBNSW9w46FfUXWmstDQAQV79NW3dVG_6Z0qpFrnZTA8MaJg3xUXgwiAX2SYpIUmH3TJpOqPprtUbzC2UOscVbHEs-v-ErHa3EFUHJ8H_k2g6saauIjSzKF9bZR4MpmNanqbyhHiq37PuSCNNa_2_x/s839/image_2025-01-22_14-05-42%20(2).png

ក្នុងចំណោមជនបោកប្រាស់ទាំង៥ម៉ឺន៥ពាន់នាក់ ក្នុងនោះមានជនជាតិចិនច្រើនជាងគេ ស្មើនឹង៥ម៉ឺន៣ពាន់នាក់ បន្ទាប់មក គឺវៀតណាម ១,០០០នាក់, ថៃ ៦០០នាក់ និងជនបោកប្រាស់មកពី២៥ប្រទេសផ្សេងទៀត ។ ក្រោយការបណ្តេញក្រុមបោកប្រាស់ត្រឡប់ទៅប្រទេសវិញ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានស្នើឱ្យប្រទេសជិតខាងជួយសហការទប់ស្កាត់ជនខិលខូចតាមអ៊ីនធើរណេត និងការភ្នាល់អនឡាញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9x8hEVxbPTw7-EZYZ-bCiwjVuXFfSXcjKBSiXXjQee9LvFkFoyKblBnIHNT0o-b9HCEf8dFQTSVm37JIzTMSxVFmFWdNkogbFCAbWZPpXWF5FvlP0IHWsHDVlcHlBpq6UtptHGzt0-mV5MKa5stj7DW6kbejzVufIb6KtxoUT8BY0kkxZJRNp5fEDC9zJ/s1020/image_2025-01-22_14-05-42.png
ព្រំដែនភាគខាងជើងរបស់មីយ៉ាន់ម៉ាដែលជាប់ប្រទេសចិន គឺសម្បូរក្រុមបោកប្រាស់តាមអនឡាញគ្រប់គ្រងដោយក្រុមប្រដាប់អាវុធ ប៉ុន្តែក្រោយពីការបំផ្លាញទីតាំងរួចមក ក្រុមបោកប្រាស់ទាំងនេះក៏បានប្តូរទីតាំងមកកាន់តំបន់ព្រំដែនជាប់ប្រទេសថៃ ។ នៅខែមករា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានសហការជាមួយថៃរកវិធីដោះស្រាយបញ្ហាការបោកប្រាស់ និងភ្នាល់អនឡាញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7gx84jXwEGu-UUCshoDoRjJVNxIJLsjY1QiL52Vd88ZFRegUODAXfy0MZMWx2ChAx2Q7yjzLLCreFlXAS8QpmuJB4Uf4CfSXVcxPB3jTW0viJIfjzRikIY49tdt24_GfWBzRMuAPLjETrDRqFPt6MzxOwbuI6n8aX5Jbf-zYGF-G572TnP2wtwIuBWwlv/s2048/image_2025-01-22_14-05-43.png
គួរបញ្ជាក់ថា ការបោកបញ្ឆោតតាមអនឡាញ គឺជាបញ្ហាចម្បងដែលបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រកវិធានការដោះស្រាយ ហើយមីយ៉ាន់ម៉ាស្ថិតក្នុងភាពវឹកវរតាំងពីរដ្ឋាភិបាលយោធាធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អង់សានស៊ូជី ដែលគ្រប់គ្រងប្រទេសតាមរយៈការបោះឆ្នោតឱ្យចេញពីតំណែង កាលពីឆ្នាំ២០២១ ៕