Home ព័ត៌មានអន្តរជាតិ មកស្គាល់កន្លែងចំនួន៥លើពិភពលោកដែលអ្នកវិទ្យសាស្ត្រជឿថាជាទ្វារទៅកាន់ឋាននរ.ក

មកស្គាល់កន្លែងចំនួន៥លើពិភពលោកដែលអ្នកវិទ្យសាស្ត្រជឿថាជាទ្វារទៅកាន់ឋាននរ.ក

69
0

បើទោះមានមតិជាច្រើនលើកឡើងខុសៗគ្នាពីឋាននរ.ក ប៉ុន្តែមនុស្សភាគច្រើនជឿថា ឋាននរ.ក ស្ថិតនៅក្រោមផ្ទៃផែនដី និងពោរពេញទៅដោយភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយពួកគេក៏រកឃើញផ្លូវសម្ងាត់ចុះទៅក្រោមដីផងដែរ ។ រីឯអ្នកវិទ្យាសាស្ត្រនិយាយថា ការលើកឡើងបែបនេះអាចជាការពិតខ្លះតាមផ្នែកវិទ្យាសាស្ត្រ ដែលកើតឡើងនៅតំបន់ជាច្រើនលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJegxe9HgkE8r7zSFvhTclsWv2JyM_1XOoSA4cYXUixTD-7I4cwkjGesWQg0qXvnasp9_J3lWeSaopA9YhFVy2w1-Co-7uPzWZH2Wdtl-TnOuzxuHe0MFVeBiLAKDN3MEaByaL0s3grTZTS3zrZ-vg4BSMs9Y1ADAuc6BOsSQEO60GNXS1ig_c9SBna8ti/s894/image_2025-01-22_11-33-01.png

អ្នកវិទ្យាសាស្ត្រជឿថា មានកន្លែងចំនួន៥ នៅលើពិភពលោក ដែលអាចជាទ្វារទៅកាន់ឋាននរក ។ វាជាកន្លែងដែលផ្ទៃផែនដីហាក់បើកចំហឱ្យយើងឃើញអ្វីនៅផ្នែកខាងក្រោម និងជាទីកន្លែងពាក់ព័ន្ធនឹងពាក្យបណ្តាសា ដូចជា ៖

១-St Patrick’s Purgatory ប្រទេសអៀរឡង់ ៖ ស្ថិតនៅលើកោះ Station ភាគពាយ័ព្យប្រទេសអៀរឡង់ ដែលពលរដ្ឋអៀរឡង់បុរាណជឿថា គឺជារណ្តៅភ្លើងសម្រាប់អ្នកសាងបាបនឹងទទួលទុក្ខវេទនានៅទីនេះ ។ កាលពីសតវត្សរ៍ទី១២ អ្នកប្រវត្តិសាស្ត្រកត់ត្រាថា នៅលើកោះ Station មានរណ្តៅ៩ បើអ្នកណាម្នាក់ហ៊ានសម្រាកយប់ក្បែររណ្តៅទាំងនេះ បីសាចនឹងចាប់អ្នកនោះភ្លាម ។ រណ្តៅគួរឱ្យខ្លាចទាំងនេះត្រូវបានគេចាក់ដីលុបដើម្បីសាងសង់ព្រះវិហារនៅឆ្នាំ១៧៩០ ហើយមានវត្តមួយរហូតមកដល់បច្ចុប្បន្ន ។ វាជាកន្លែងពេញនិយមនៅអឺរ៉ុបសម្រាប់អ្នកស្វែងរកបុណ្យ និងចង់កត់ត្រារឿងរ៉ាវពាក់ព័ន្ធនឹងភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_EArEfDAbXHU8p1DbzQmuchnnyosSuSlMN_8QuR1pXT5059g1yq9jzvu-T87MaA0EBW-Rwy7ivfZaoes2PoUf_NuOluWzSAC3MNr4FLkLN6_5KUsLKSvTCHWfHia9S3bg83oAVBrRsu9CA0UJpSa0ZA-l1PsGytDUe6dIGMez0tdQHaWqieZqP4p_lpP9/s1463/image_2025-01-22_11-31-57.png

២-Hekla ប្រទេសអៀរឡង់ ៖ ជាភ្នំភ្លើងកម្ពស់១,៤៩១ម៉ែត្រ គ្របដណ្តប់ដោយព្រិល ហើយមនុស្សគ្រប់គ្នាចាប់ផ្តើមខ្លាចភ្នំនេះ ក្រោយពីវាផ្ទុះខ្លាំងកាលពីឆ្នាំ១១០៤ ដែលបានបញ្ចេញថ្ម, ផេះភ្នំភ្លើង និងឧស្ម័នពុល ហើយគេដាក់ឈ្មោះភ្នំភ្លើងនេះថា «រណ្តៅផ្ទុះឋាននរក» ។ វាបានផ្ទុះម្តងទៀតនៅឆ្នាំ២០០០ ដេលបញ្ចេញផេះ និងភ្លើងឡើងលើមេឃ រហូតដល់១៥គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwI6PW5BZHwvewXONmGlyvXIVRUfuP1dUL2bX_lQCWdXZgjjZ8S-7rj_MYRPp2pkYxJCyLf-m_vHfEn3aKSqQzig6cUf_kB-r4EGo-cGYQH3r_UtjIEfqMVuWimndy2YKNZyNF1_51cmdTnAa_egdkAn7flnCKo5LVvxQLWvNIfbuVT0CvevQqjZQAcHkO/s2560/image_2025-01-22_11-31-57%20(2).png

៣-Hierapolis ប្រទេសតួកគី ៖ ទីក្រុងរ៉ូមបុរាណ ត្រូវបានសាងសង់ចាប់ឆ្នាំ១៤ ដល់ឆ្នាំ៣៧ មុនគ្រិស្តសករាជ ហើយគេជឿថា វាជាផ្លូវដើរសម្ងាត់ទៅកាន់ពិភពក្រោមដីដោយផ្ទាល់ ។ កាលពីឆ្នាំ២០១១ គេបានរកឃើញទ្វារតូចៗចូលទៅរូងថ្ម ខណៈអ្នកប្រាជបុរាណឈ្មោះ Strabo សរសេរថា សត្វផ្សេងៗនឹងងាប់ភ្លាមពេលចូលទ្វារនេះ ប៉ុន្តែអ្នកបួសអាចចូលបានដោយគ្មានគ្រោះថ្នាក់ ។ ផ្ទុយទៅវិញ អ្នកវិទ្យាសាស្ត្របញ្ជាក់ថា វាបណ្តាលមកពីកាបូនឌីអុកស៊ីតចេញពីប្រហោងភ្នំភ្លើងធ្វើឱ្យកើតឧស្ម័នពុល ទើបធ្វើឱ្យសត្វតូចៗងាប់ ។ រីឯអ្នកបួសមានកម្ពស់ខ្ពស់ជាងសត្វ ទើបពួកគេអាចដកដង្ហើមនៅផ្នែកខាងលើឧស្ម័នពុល ហើយគ្មានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMHxTO3cnkf9VuDcsPxxK7Sak5XXyBnI5N9FEhM-mw05xMT6l603184w9vhJcDc59FLWMkhAezsrDq9J5t7AGTkDadlt85yKWy6mTrqVJJ0wMPKBEwWvPl3L4fGNiyw-qV7xJM7qwzT5voPL5othx8x0qN5180m9gwsEGzVsgoT2HOusO8jRMA8soDlnHE/s2121/image_2025-01-22_11-31-59.png

៤-Gehenna ប្រទេសអ៊ីស្រាអែល ៖ ជាជ្រលងភ្នំជ្រៅនៅក្រៅរបងទីក្រុងចាស់យូរ៉ូសាឡឹម ហើយបើតាមព្រះគម្ពីបញ្ជាក់ថា ជនជាតិអ៊ីស្រាអែលបុរាណបានធ្វើពិធីបូជាយញ្ញក្មេងនៅទីនេះ ហើយត្រូវទេវតាដាក់បណ្តាសា ។ បច្ចុប្បន្ន គេជឿថា មនុស្សបាបនឹងត្រូវទម្លាក់ទៅក្នុងជ្រលងភ្នំ Gehenna ហើយគេនឹងពុំកប់សាកសពអ្នកនោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuPxG_jEozfSELfa8VjQdN051lv3zUh5SO54Bqe5xNmBmysZ3_N4glM81PSjr0x-e0zTi5Kx28fKItKsZSKxstXTtz0weGwNlyqxcjYMdFus1Xr99QMVXj_-Ki2ilFdWsOsC2JYy2ZHCA-4re8kh0Qq3_J642MOK4GeUd2BMayTmP52vg1eSlCbJoetEo8/s1280/image_2025-01-22_11-32-01.png

៥-Actun Tunichil Muknal ប្រទេសបេលីស ៖ គេបានរកឃើញល្អាងក្រោមដីមានប្រវែង៥គីឡូម៉ែត្រគួរឱ្យខ្លាចនេះ លើកដំបូងកាលពីឆ្នាំ១៩៨៩ ដែលពោរពេញដោយឆ្អឹងមនុស្ស ហើយអ្នកបុរាណវិទ្យាបានឃើញឆ្អឹងទារកអាយុត្រឹម៤ឆ្នាំ ដែលត្រូវគេវាយរហូតដល់ស្លាប់ ។ គេមានជំនឿថា វាជាល្អាងទៅកាន់ឋាននរករបស់ជនជាតិម៉ាយ៉ាន ព្រមទាំងជាកន្លែងរបស់ទេវតាគ្រប់គ្រងការស្លាប់ ក៏ដូចជាកន្លែងធ្វើពិធីសម្លាប់មនុស្ស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxgBoZqmYDxD0E1rT_Xo_oAayPITjtIRD5F853-xbfRDdIbH_yUz9Oz8eBn21WE1P2zKT6cQOMP-eOywLuZRtMn-u2x2rYQkGdm0LdVJ0UflZfpwZwU3iPIinu37BSbMvddl1SvPV6vsBmXrWylknwARxnJq0okxXDUl1bih8gmoW42yvzbM2MbCSK-qX/s1620/image_2025-01-22_11-32-02.png