អ្នកសិល្បៈជាច្រើនរូបបានជួយចែករំលែកខ្លឹមសាររបស់តារាសម្តែងជើងចាស់អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅ រ៉េត រ៉ូស បន្ទាប់ពីបានបង្ហោះផ្តាំផ្ញើដល់អ្នកសិល្បៈឯទៀតពេលទទួលថតត្រូវសួរឱ្យច្បាស់ពីពេលវេលាព្រោះផលិតករមួយចំនួនតូចកេងប្រវ័ញ្ចញើសឈាមតួចាស់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiGEzRb-L2c0fW6kZFkIy7HGahMo45okAaKPDBZKDhYaxkVTXZSRqTn2cTyPqRH7ZPeRQDXgnhUXgW1aBroLIzGUJg_c-2LpsemEqfLu_qvCdQF2knbV1mU1048il20qmgD-R10fmoowoq9WExFBwddBKcdCqqJ4VYJ10XZhvYc_bPbe0SzNrO3JV-YOCB/s2048/image_2025-01-22_08-42-03.png
កាលពីរសៀលថ្ងៃទី២១ មករា តារាសម្តែង រ៉េត រ៉ូស ដែលចំណាំដើរតួជាម្តាយនិងលេចមុខសលើខ្សែភាពយន្តនានាជាច្រើននិងការផ្សាយពាណិជ្ជកម្មមួយចំនួនបានបង្ហោះរូបមួយសន្លឹកអមដោយអត្ថន័យរៀបរាប់ពីការខកចិត្តរបស់ខ្លួន។ អ្នកស្រី បានលើកឡើងថា «សូមផ្ដាំដល់បងប្អូនសិល្បករពេលដែលទទួលគេថតត្រូវសួរឱ្យច្បាស់ពីពេលវេលាកុំឱ្យខកចិត្តដូចខ្ញុំ ផលិតករមួយចំនួនតូចកេងប្រវ័ញ្ចលើកម្លាំងញើសឈាមតួចាស់ៗខ្លាំងណាស់ ឱ្យយើងទៅដល់ទីតាំងម៉ោង ៧:៣០ ព្រឹកថតរហូតដល់ស្អែកឡើងម៉ោង ៦:០០ ព្រឹកវិញបានចប់ សុំសួរមតិបងប្អូនបន្តិចតើការគិតលុយឱ្យតែមួយថ្ងៃត្រឹមត្រូវដែរទេសូមខំមិនម្នាក់មួយមក តែខ្ញុំបានប្រាប់ថាខ្ញុំសុំគិត ២ថ្ងៃតែខាងផលិតកម្មនៅតែគិតឱ្យ១ថ្ងៃដូចជាបំបាក់ទឹកចិត្តយាយចាស់តាចាស់ពេកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1lUuYOA7W7xhozl-4dMyabvqHsbkr8vjRXIaYVdkqoxxNQ1K61LqmA3u8QKSPVn7pHeS2ZTTOpKow_POkUE9aME0EYvUT2U36Ito1vFky6SsZP1BlEt5TMTobJ4jxEV8JuQMzyxRxtDTRh_OdpXpnJsVhRZQEEZ3h_RA3gcTlD2HtI7lsl_m8qjr30naa/s2048/image_2025-01-22_08-42-05.png

តារាសម្តែង រ៉េត រ៉ូស បានបន្តទៀតថា «ពេលតួចាស់ៗគេមិនហៅថតកាន់តែក្រគ្មានលុយទិញថ្នាំបែរជានិយាយបែបមើលងាយថាចាស់ៗសុំតែជំនួយ ចុះពេលដែលហៅគាត់ថតមួយរឿងមានប៉ុន្មានថ្ងៃ?ហើយមួយថ្ងៃឱ្យគាត់ប៉ុន្មានដែរ? នេះហើយជាហេតុផលដែលតួចាស់ដូចខ្ញុំកាន់តែក្រ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVkbEX2V5oW4QkjbhPBPrbddq7akS-NlO32gt5BOd1ScCyWFckxOOzsWF8gKxruHe7_2s3-DE8IdT0R3_nSz8Hbd7mVOzbY3dvY-MKFo8EgFrXO6rQOahq8Rmo9J40B7q48ml3zqMc7BHeRli-64TJQ0j4uS-o5eHrQXNQ2K5Suuoi7yOXJP07Y53qkaKJ/s1280/image_2025-01-22_08-42-07.png

ខ្លឹមសារខាងនេះបានធ្វើឱ្យសាធារណជនផ្ទុះការចាប់អារម្មណ៍ ខណៈអ្នកសិល្បៈមួយចំនួនបានចែករំលែកខ្លឹមសាររបស់អ្នកស្រី។ តារាចម្រៀង គូម៉ា បានសរសេរថា «មិនត្រូវទេ»។ បវរកញ្ញា ដាំ សុភ័ក្រ្តស៊ីនឌី Miss planet Cambodia 2023 បានចែករំលែកជាមួយនឹងសម្តីថា «ខ្ជិលនិយាយ មួយចំនួន ថោកខ្លាំង!»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7HnPCnHaQcdUijjWtdKvX05u_v0OSHKgHnE7K2Y7I2JuXP863jhzZG-E9teL0uBQs7icMcvCx_4MopeT6zSvSHQ5LnFvIZq-74Ms0VV6zXKDxSO6LKa56QkeCGgY2ypvY2dJ0f_tg-rb23N8zFp5XIbF_yNWdz6QdjQlmCpTmOEQW_nQxk-t3WhJjAnoW/s2048/image_2025-01-22_08-42-11.png

ក្រៅពីនេះមានអ្នកមួយចំនួនទៀតបានចែករំលែកក្នុងនាមជាអ្នកសិល្បៈម្នាក់ថែមទាំងបង្ហើបដែរថាមិនត្រឹមតែតួចាស់ៗប៉ុណ្ណោះទេត្រូវបានផលិតករមួយចំនួនកេងប្រវ័ញ្ចញើសឈាមសូម្បីតែខ្លួនជាតួក្មេងៗក៏មានវាសនាមិនខុសគ្នាជួយរឿងបែបនេះដូចគ្នា៕