ថ្លែងក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០២២ លោក នរិន្ត្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា បានបង្ហើប គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ នឹងតភ្ជាប់មកកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhazrHHc2Lvyu18CnvoQA_fRRB2xdg66MDAnp83yE-wbpwni0BxAB9oXenLWJjvhDIIIwwkQ1mRA_PJTnNYu7Ri7gqW-QCmrH8i7QOirA0GsVjWhQ_J5vzXy_r_X6gHf2Ie7cxO3D15QPZw9K90VMoyJ5wKvT0pTT6K0OJBc2DptrGUcHF1mrklrO6Cpy2r/s990/image_2025-01-22_09-07-18%20(2).png
គម្រោងផ្លូវហាយវេនេះមានឈ្មោះថា Kolkata Bangkok ឬផ្លូវហាយវេត្រីភាគី មានប្រវែង១៣៦០គីឡូម៉ែត្រ គ្រោងចំណាយ២.៥ពាន់លានដុល្លារ សាងសង់ឡើង ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងតំបន់អាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSHt6ewqPRxxncMyCC1KvKDyADtSSnSfByitp7RfIYI_NXzh7wYQM3m_5F43hU4kFCmyXGZY_wB5xP9YrvbaBOxPGKtq4zZvCl10hLihVO6-dX51H9omARWvyXGlIlGhFJ-jypSe7NcSkNfki1h35oNL7kaxpYwrQExjn8sdpJzVIZlso65KbFhgcC28fO/s1076/image_2025-01-22_09-07-17.png
ផ្លូវហាយវេនេះ ឆ្លងកាត់ទីក្រុង៣នៅក្នុងប្រទេសឥណ្ឌា រួចបន្តមកទីក្រុងយ៉ាំងហ្គោន និងទីក្រុងម៉ាន់ដាដា របស់មីយ៉ាន់ម៉ា មុននឹងចូលមកទីក្រុងបាងកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguRKgmRKR72WBijKC1oeL56HVdUzxpFO1zR6dlKXaqTiIspuigQ1x3gW65JflSphgowk84b89sGvwvxpjEVl8TMhHeBEIYel80__1zzs9fczXgwn1uZ5424V057H25EgJmzqV82OJkfEepkBo0c-ZGVVK7fMsxyAMNLTs4QtSyVt0pC7ptpO3UPK7OuzV6/s1200/image_2025-01-22_09-07-20%20(2).png
គម្រោងផ្លូវហាយវេត្រីភាគីនេះ ត្រូវបានគេរំពឹងថា នឹងសាងសង់បញ្ចប់រួចរាល់ នៅឆ្នាំ២០២៧ខាងមុខ ខណៈបច្ចុប្បន្នការស្ថាបនានៅទីក្រុងបាងកកជិតរួចរាល់១០០ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlq6-uSENMdL2rQr53dyJAhS9SXjO3uChqHDF3F1aHFoWmU53uj7vg-WKRtXBRWFmmMVvBBrAhneKPPgEbr5km9gs_uTG3ezD6Gdj7KEXw7Fwrwb2yrG3KGmGkTjhoe0gP0gqOqFE2efFj-m0xnTdJc3B8beoSOBJAdcgZ7AAdrh5fXljIAE1OCZqdNxbn/s1500/image_2025-01-22_09-07-18%20(3).png
រីឯកំណាត់ផ្លូវនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រវែង១២១គីឡូម៉ែត្រ មិនទាន់រួចរាល់នៅឡើយនោះទេ ដោយត្រូវការពេលវេលាយូរ ដើម្បីបញ្ចប់ការសាងសង់។
ដោយឡែក គម្រោងផ្លូវហាយវេ ឥណ្ឌា មីយ៉ាន់ម៉ា ថៃ តភ្ជាប់មកកម្ពុជា ហាក់មិនមានការវិវត្តន៍អ្វីនៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqIhfBDCpdkzQMZmHe37e5ar40wDWOGbBGU7DXoKYqa3I7xXsZgStrwIUlZBzWcEDPupJvpnXZ_82XTJu1E0R1CYIDGx2MbVOgXdUa89OijFP48eycmlrm_kmWRr5XA6VR8spR60F3JcgM0V28DQpnOZMTEaR8_KNz5eQixd3VTvjjKJTN8rcmVQsEJurV/s1200/image_2025-01-22_09-07-20.png
បើតាមការពិភាក្សាចុងក្រោយបំផុត នៅឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ក្នុងទីក្រុងភ្នំពេញ ភាគីឥណ្ឌា អះអាងថា កម្ពុជា ឡាវ វៀតណាម ក៏បានឯកភាពលើការសាងសង់ផ្លូវហាយវ៉េនេះផងដែរ៕