ជឿជាក់ថា អ្នកលេងបណ្តាញសង្គមប្រាកដជាបានឃើញហើយនូវ Trend ថ្មីៗក្តៅៗពីអ៊ីលក់សំាងវ៉ិចសាច់ក្តាមមួយរូប ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង ខណៈថ្មីៗនេះ កំពូលតាចម្រៀងវណ្ណដា និងគូរស្នេហ៍ កញ្ញាឡូរីន ក៏បានចូលរួមលេងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixLlrGeLMoar5PG_Rz4mzkK7oqpQl63lrdMsJ5t8dA0DS_uXGadlJT3p0zS3U2ewzcguyo2J6foDWzvXcwwo479k8hMGqmImhe60E7xtXxxl93rTRbKeY_u_v0p-m2lTVzLV5khAcgiE2P_HenS1ohnONFjvt2TppMf2IItdJi_ez2DoIoEbg8a4byU7Hw/s782/Screenshot%202025-01-20%20152732.png

នៅលើគណនី Tik Tok អ្នកលក់ដ៏ប៉ិនប្រសប់ ដែលមានឈ្មោះថា «ចែស័ង លក់របស់លេង» បានបង្ហាញវីដេអូមួយ ដែលគាត់ជាអ្នកលក់ក្នុងសាលារៀនមួយកន្លែង។ គាត់បាននិយាយ Review ពីសាច់វ៉ិចសាច់ក្តាមរបស់គាត់ថាមានរសជាតិឆ្ងាញ់ មានតម្លៃត្រឹមតែ ១០០០រៀលប៉ុណ្ណោះ។ ជាមួយនឹងទឹកមុខក្មេងស្រីក្នុងវីដេអូនោះ ហាក់ធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកធ្វើតាម Trend នេះព្រោងព្រោត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGOKMN8X0R16J0F6eba2uFcYjL4YoYDxvsSGl-S9Aanyt0OLtvM4rhlvdul-a7-BmIwPcsx6E1Cg5cF49Yajga9gArvBLQbfPYqFNbq5sHzH8ePWqIzY7p_Mxw60h55ttuDWLeKCm41Q4c1vMHxBCYeZyeoyey8BeGoaBssXTCKtBsKUuhyNzxrJJJ3Kun/s455/Screenshot%202025-01-20%20152822.png
យ៉ាងណា ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហាក់មានការភ្ញាក់ផ្អើលខ្លាំងម្តងទៀត ដែលសូម្បីតែតារារ៉េបវណ្ណដា និងកញ្ញាឡូរីន ដែលត្រូវជាគូរស្នេហ៍ខ្លួន ក៏បានលេង Trendនេះដែរ ជាមួយនឹងទឹកមុខយ៉ាងគួរឲ្យស្រលាញ់ រហូតធ្វើឲ្យហ្វេនៗស៊ែរចែករំលែកជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqQGgarxE4MxTtGT8efbCTgA1mvkcyriXfHmVt1O0p84dfmgtinh2yz2-6gAaBq98VkAX3cUv4iTbW3pGBb-KzBNtuDWlDA67qjUaWnHRDxgDrfy_lD2o3w421GimxNb90Bc6gLAtuHZGSFFaM1V91A4byLYimgb1LexMMILyHj8BpULBrnl8oS7YDJhii/s1866/IMG_1540.PNG

សូមជម្រាបថា នាពេលបច្ចុប្បន្ន ទីផ្សារអនឡាញក៏កំពុងតែរីកសាយភាយយ៉ាងខ្លាំងនៅជុំវិញពិភពលោក សូម្បីតែនៅកម្ពុជាយើង ចំនួន Content creator, influencer, reviewer ក៏កំពុងតែមានការកើនឡើងជាលំដាប់។ ខណៈដែលអ្នកលក់ជាច្រើនបានព្យាយាមបង្កើតនូវមាតិកាថ្មីៗប្លែកៗ ដើម្បីទាក់ទាញអតិថិជនខ្លួនផងដែរ៕