កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ មន្ទីរពេទ្យហ្លួងម៉ែបានជម្រាបជូនដំណឹងអំពីការចាក់វាក់សំាងការពារជ.ម្ងឺមហា.រីកមាត់ស្បូន. ឬហៅថា HPV ដោយឥតគិតថ្លៃ ចំពោះក្មេងស្រីអាយុចាប់ពី ៩ ឆ្នាំឡើងទៅ។
ជម្ងឺមហារីកមាត់ស្បូន ឬហៅថា HPV ជាជម្ងឺដ៏កាចសាហាវមួយ និងតែងឆក់យកជីវិតមនុស្សទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។ មិនថាស្ត្រី ឬបុរស កុមារ ឬមនុស្សវ័យចំណាស់ សុទ្ធតែ មានឱកាសទទួលរងការប៉ះពាល់ដោយជំងឺមហារីកនេះ ជាពិសេសប្រសិនបើវាត្រូវបានគេរកឃើញក្នុងដំណាក់កាលរាលដាល ដែលនឹងពិបាកក្នុងការព្យាបាល។
ជំងឺមហារីកមាត់ស្បូនជាទូទៅគឺឆ្លងតាមរយៈការរួមភេទ។ ជម្ងឺនេះនឹងវិវត្តន៍ទៅជា 4 ដំណាក់កាល ដែលដំណាក់កាលដំបូង គឺអាចព្យាបាលជាដាច់១០០% ប៉ុន្តែដំណាក់កាលពី ៤ ឬដំណាក់ចុងក្រោយនេះគឺប្រឈមមុខនឹងការស្លាប់ខ្ពស់។ ដូច្នេះវិធានការការពារដ៏មានប្រសិទ្ធភាពមួយ ជាពិសេសញាតិមិត្តនារី ត្រូវតែមកទទួលការចាក់វាក់សំាងឲ្យបានគ្រប់ៗគ្នា។
តាមការគូសបញ្ជាក់ពីមន្ទីរពេទ្យហ្លួងម៉ែបានឲ្យដឹងថា បងប្អូនដែលមានកូនស្រីៗ អាយុចាប់៩ឆ្នាំ អាចនាំគាត់ទៅចាក់វ៉ាកសាំងការពារមហារីកមាត់ស្បូន (HPV)ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ បញ្ជាក់ចំនួនមានកំណត់។ មន្ទីរពេទ្យ ហ្លួងម៉ែ ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៥ព្រឹក ដល់ ៥ល្ងាច ដោយមានទីតាំងស្ថិតនៅលើ ផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិតអាចទៅកាន់មន្ទីរពេទ្យដោយផ្ទាល់ ឬអាចទំនាក់ទំនងតាមលេងទូរស័ព្ទ ០១០ ២២៨ ៩៦៥៕










