តារាចម្រៀង Lee Ahreum ដែលជាអតីតសមាជិកក្រុម T-Ara បានទទួលការកាត់ទោសព្យួរទោសពីបទបំពានផ្លូវចិត្តលើកូន និងបរិហាកេរ្តិ៍អតីតស្វាមីរបស់នាង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6JDP0Zj4pbGhv-8y1JNPhUzgZnzLhXWdyYhI5p2OB3Qo-7AlvSvTmwwDJgtquDK268_fRb6nhMEGZQkWuMQ_GvrU1X83e6MDm-BVN5veDv0fpSXYLrFmzZsta6L8FOxXJHqalNu-8vHkYTDjBFkaHA04F3gvv4QW-XFebl96rizQFJp5G8QkJGeu8-_0r/s1000/image_2025-01-18_09-07-52.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ នៅថ្ងៃទី១៧ ខែមករា តុលាការនៅទីក្រុងសេអ៊ូលបានកាត់ទោស Lee Ahreum ឱ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ ប៉ុន្តែបានផ្តល់ឱ្យនាងនូវការព្យួរទោស និងការឃ្លាំមើលរយៈពេល ២ ឆ្នាំ។ នាងត្រូវបានបង្ខំឱ្យចូលរៀនវគ្គ ៤០ ម៉ោងស្ដីពីការការពារការបំពានលើកុមារ។ តាមការបញ្ជាក់របស់តុលាការ តារាចម្រៀងរូបនេះ ធ្លាប់ជេរប្រមាថ និងបង្អាប់អតីតស្វាមីនៅចំពោះមុខកូនៗ។ នាងមានទង្វើនិងពាក្យសម្ដីដែលធ្វើបាបកុមារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3oveCU-JX3qt09gb6CmhDza0UuVAoNBB4OSLjCHM6H4OZlZhl0OVQyUOqW_jEZ3KT2EfIjMJ4aVmkgy2p810Hj1IEFeo-OfSQ46cs3mlhB2otshcgzmx8WemlDkp9kWxXDYWsrSRbO3yaHOkyRv08IAj5gI3oFKPrI61VAkBIkvSYCEyKjOr92NCFr75K/s1000/image_2025-01-18_09-20-05%20(2).png

ទាក់ទិននឹងករណីនេះ ម្តាយរបស់ Lee Ahreum ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ ខែ ព្យួររយៈពេល ១ ឆ្នាំ ពីបទធ្វេសប្រហែសលើចៅធ្វើឱ្យពួកគេ «រស់នៅក្នុងបរិយាកាសមិនល្អ» ក្នុងកំឡុងឆ្នាំ ២០២១-២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFAviObd1Ax_OsZn4DB_-8p1nzeJmhgvDqdhwyogWcuFoJK-7fNwumnjLIA64zHvATW4PK3nUh6n68Ov-ggJ0stjaYmhyphenhyphend5wYL0KpAHxs-Bs_oGZzbPI9STiehd1iXngyCsQV9JywDHvmBk0qItFBU6vmG9QN5ke7n-qRhbAYlLGbgIebZOOvY4Qh1o8se/s560/image_2025-01-18_09-20-05.png

Lee Ahreum ធ្លាប់បានដាក់ពាក្យប្តឹងអតីតស្វាមីរបស់នាងដែលគេមិនបញ្ចេញឈ្មោះនិង អត្តសញ្ញាណពីបទវាយដំ និងធ្វើបាបកូន។ ទោះជាយ៉ាងណា ប៉ូលិសបានច្រានចោលការចោទប្រកាន់នេះ ដោយសារពួកគេមិនអាចរកឃើញព័ស្តុតាងដែលថាអតីតប្តីនាងធ្វើបាបក្មេងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEignSjZbqEiFo-RuRQRewfQsnZeD2bUHX_CCQXEs1f4sZnWD_TfpQF5q2oFOkXjXCD5TG9UQAD9wEcMrmamAuVBHUzmPD3icCs7RTnWccIYFbOQYQmGGPQgTFLWIT3oOCgP3hVxfMyws4WAU4lKSrkRYVYPwU7-j6n1KrSaEPok0hTFuvNGRRw1m_T563Yf/s1200/image_2025-01-18_16-22-21%20(2).png

Lee Ahreum និងអតីតស្វាមី បានលែងលះគ្នាក្នុងខែធ្នូ ឆ្នាំ២០២៣។ យោងតាមកិច្ចព្រមព្រៀង កូនប្រុសពីរនាក់របស់ពួកគេ ដែលមានអាយុ ៥ ឆ្នាំ និង ៣ ឆ្នាំរស់នៅជាមួយឪពុករបស់ពួកគេ។ ក្នុងពេលជាមួយនឹងការប្រកាសពីការលែងលះនោះ នាងបានបង្ហើបថា នាងបានណាត់ជួបបុរសម្នាក់ដែលពួកគេបានបែកគ្នាកាលពីខែមេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgoqjDTZ03k-ZVbPnHeBzpfSWjwkIWAYpzGud-F__cpoRGgXDaiRnmIT7y8L0UJEvhV-vo7KSr2SHJIBC_wc4zf9htoPchKCF1o3wm7CrHGdaZ9frIMBxAq6f6P3uuKMu2H3ft6LQ7mLYKV_RK8lmyjGizPoLtqDko59m_0DXOoJyk-WQHWsrZJnYV1Ax0/s946/image_2025-01-18_16-22-21.png

តារាចម្រៀងរូបនេះមានអាយុ៣១ឆ្នាំបានបង្ហាញខ្លួនជាសមាជិកក្រុម T-ara ក្នុងឆ្នាំ ២០១២មួយឆ្នាំក្រោយមក នាងបានចាកចេញពីក្រុម ហើយធ្វើជាតារាចម្រៀងទោល។ ក្រោយមកនាងបានរៀបការជាមួយនឹងអ្នកជំនួញម្នាក់ហើយមានកូនពីរនាក់មុនពេលលែងលះ។ កាលពីឆ្នាំ២០២៤ នាងរៀបការម្តងទៀតនិងបានសម្រាលកូនទី៣ក្នុងខែវិច្ឆិកា។ រឿងអាស្រូវក្នុងជីវិតឯកជនរបស់នាងបានប៉ះពាល់ដល់មុខមាត់របស់នាង ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះនាងមិនសូវបានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តណាមួយឡើយ៕