ធ្លាប់តែជាកន្លែងដែលមានប្រជាប្រិយភាព មានមនុស្សម្នាទៅលេងច្រើនកុះករ ឥឡូវនេះស្ងាត់ជ្រាប ខណៈបច្ចុប្បន្នរមណីយដ្ឋានទន្លេបាទីក៏កំពុងប្រឈមមុខនឹងការរិះ.គន់យ៉ាងចាស់ដៃពីមហាជនផងដែរ នៅពេលភ្ញៀវទេសចរជាច្រើនបានត្អូញត្អែរថាសេវាកម្មនៅទីនេះអ.ន់ ម្ហូបអាហារអត់ឆ្ងាញ់ ហើយតម្លៃវិញគឺខ្ពស់កប់ពពក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXuIhOG_sxYANi3fuctkzkOVzL65GgbkULH80SH31tq2uG72x_zGBXtbUmTShV1su27rDn8Lm_HZpXfd7VazpabkyCwasQ3deV4O9v0ds2f7z5ZAp_jRDHujtkmkb72zlDs1bLYa6_0eAKIio5O3uUVfBlvkd1KCnwAnk7xRnlYWotVIrMkW45MP8DatyH/s1280/473234782_608793165074495_2356014776843761193_n.jpg

រមណីយដ្ឋានទន្លេបាទី ដែលមានទីតាំងស្ថិតនៅ ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាកន្លែងដ៏ល្បីល្បាញមួយ ដែលមានបរិវេណធំទូលាយជាប់ទៅនឹងផ្ទៃបឹងលាតសន្ធឹងធំល្វឹងល្វើយ ខ្យល់អាកាសបរិសុទ្ធ មានតូបតូចធំជាច្រើនប្រក់ដោយស្បូវនិងស្លឹកត្នោត ជាពិសេសនោះក៏មានប្រាសាទបុរាណ ២ គឺប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_dGprOpKbPLbaODBFt4gRXejKsTX3xGfeImdH_xYpbDRzZTF4KjNNglfQpqEsdYORM-hPM3PoSAhxlv2gor9fGyW29R3FKTwW4Etd6r7VCiiGxx1tX_rg9tP7eT5nXyc281K4EaRB7AjiXnlvTYZpRiwKZJ_6v-WIv9fIZD9Ru9m6wVtZrdoNdydzzm3m/s1280/473363998_608793135074498_4903291445598127621_n.jpg

ទោះជាយ៉ាងណាថ្មីៗនេះ រមណីយដ្ឋានទន្លេបាទី គឺកំពុងរងការរិះ.គន់យ៉ាងខ្លាំងពីសំណាកភ្ញៀវទេសចរក្នុងស្រុក។ អ្នកខ្លះបាននិយាយថា ម្ហូបឥឡូវមានតម្លៃដាក់លើម៉ឺនុយ ឃើញថាសមរម្យ សម្ល ១ ឆ្នាំង ២៥០០០៛ តែជាក់ស្តែងពេលយកមកដល់ស្មើនឹង ១ ចាន ៥០០០៛ មើលទៅបើអ្នកលក់មិនកែចរឹកទេ មើលឃើញថាយ៉ាប់ខ្លាំង ក្នុងប្រាសាទមានអ្នកសុំទានច្រើន អ្នកលក់ដូរបង្ខំឱ្យទិញនេះទិញនោះគ្មានអារម្មណ៍ថាសប្បាយ គ្រាន់តែស្តាយប្រាសាទមិនគួរនៅកន្លែងខុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZVZszIWdVHAIzobmq45EDu6roA8XBBBab90q6x3WdYTXtlekWbFGHItPyzzg-GvYDD1eQrxonFNQoIYNE3b_R0soi80S_0IIVjZUg1VjB_AH3v5Cc2-nDm8dxsm4nIgptlCoHUpcDPlu4acK08lif1vrDXk6aD8nnHEss-wif4SgTkU5StaZHC5pQ5Il/s1280/473317998_608793221741156_7114487118676412201_n.jpg

អ្នកខ្លះទៀតក៏ថា ធ្លាប់ទៅកាលពីតូច ខានទៅយូរគិតថាអាចមានការកែប្រែហើយតែ…តម្លៃខ្ចិលនិយាយ ឯម្ហូបវិញចេះលេងសៀកទៀតណ៎ ទៅម្ដងហើយគ្មានលើកទីពីរទេអ្នកអើយ។ ខណៈអ្នកខ្លះក៏និយាយថា សេវាអន់ម្ហូបគ្មានរស់ជាតិមិនសមនឹងតម្លៃ រីឯអ្នកផ្សេងទៀតក៏ថា ធ្លាប់ទៅម្តង ម្ហូបញ៉ាំអត់កើត សេវ៉ាយឺត បានទៅហើយលែងចង់ទៅទៀត កោសាហាវណាស់ សីលធម៌ក៏អត់មានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFVBgdGidAD_J0StJJ57ZUI1Rl7zVdb2s7W0ywlg6DkDu3SjyMYG2znMVLYgfkXg1_p-nq19yxrMayTzKJWz4MrQK2KeQW-wPMUC_hk9BwgC02jzaUUP0LEfqyZmLmrEfuZoq6QV7SVEqatcp_XB76prSpLj6-m48tbRYzvlJfW8fxshzcYjM8kVlI-RWM/s1000/Untitled-20.jpg

មនុស្សមួយចំនួនទៀតក៏ថា វាជារមណីយដ្ឋានមួយដ៏ល្អពិតមែន ប៉ុន្តែការលក់ដូរនិងសេវាកម្មផ្សេងៗគឺមានតម្លៃរាងថ្លៃបន្តិច។ ប្រឈមមុខនឹងការរិះគន់បែបនេះ សង្ឃឹមថាអាជ្ញាធរខេត្តនឹងរៀបចំ កែសម្រួលឡើងវិញ ដើម្បីឱ្យរមណីយដ្ឋានរបស់យើងមានសណ្តាប់ធ្នាប់ល្អ ក៏ដូចជាមានតម្លៃសមរម្យ និងមានភ្ញៀវទេសចរមកទស្សនាច្រើនដូចមុនផងដែរ៕