ផ្សាររាត្រីរីមាត់ទន្លេ ដែលគេស្គាល់ថាជាគោលដៅទេសចរណ៍ដ៏ល្អមួយនៅកណ្តាលក្រុងភ្នំពេញ កំពុងប្រឈមនឹងការបាត់ខ្លួន ឬផ្លាស់ទីកន្លែងថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvrCkVBMYbEsLEXlMjzQhBOURs9pBh-JGzREhkjve0pilW8QYqoelzJiJ3-komwdR2fTdip-5kQm6O3x4WEqx3pX3ZAnkSUQ0hJX7hGSlhpq7CC2i0BT9mb5I32Nsb571uodLMK713HzXQhB4BesWcS7Yx0b0by004kNRDPuYyMjgDW0g1cLOkfUtCgWi/s1024/image_2025-01-18_15-30-38.png

ផ្សារនេះ ទំនងជាត្រូវផ្លាស់ប្តូរទីតាំងថ្មី នៅពេលដែលរដ្ឋចាប់ផ្តើមអនុវត្តគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHGKuA8TqMRev6JVrqK7GDi1EvYOrnozyAKobWNsUV7L6xh-2p73o2fkVFe-DPUGbCBGbupbrf5gxZZuaftUZqSBTwv4K4Ex9bWX_nJHOa17-RN9SmaT65njWmCf7eGrsSwoeg2HOPiKqjnt4RH8SS-TE66UKJaOqnVIrveO0Q1kkkPhCyOt3UB4tg6V3i/s768/image_2025-01-18_15-30-35.png

បច្ចុប្បន្ន ក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា បានឈានដល់ការខួងដីយកសំណាក ពិនិត្យបច្ចេកទេស ដើម្បីត្រៀមចាក់គ្រឹះស្ពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjemXxNvcSQ3QdfzSH3E5UDafh77qVZkAAVVt9ipGjmOEL080MzOQq4rEA8UO8gTKY3ktl6iGMMlJ2KK9AINTpBa-Q6iei4TZDBpYx804mw9wxu3iMwNYw8cQFEGpHu65IjeRLC1z-bfKnSsWhV__64DtwWhSdJFa7BnGSQAB5MgtCnMUNFx83ovtj8kVf3/s1280/image_2025-01-18_15-30-37.png

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងនឹងសាងសង់នៅខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋកូរ៉េ តម្លៃ ២៣៥លានដុល្លារ ដោយចែកចេញជា២ដំណាក់ការ៖

  • ទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា
  • ទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីក្បែរសណ្ឋាគារសុខា ឆ្ពោះទៅឃុំអរិយក្សត្រ។
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBDw185TTTkN6Q97KEdqY-wOjwxBBVOANE1iAGmO-niRFB-UOlu1OaqriQIEt_Dh-I42J6Nbd55-7B70HymHNTnQEX-MYzr42bBwuBTV-XvC-7PeNGwhGMqvnoA5UEGN2UWWJJzPKS-raqAFcCShjlrMHKywEOMRxQbpSWeliPxriao2UB7Ha84DOn0gWe/s1280/image_2025-01-18_15-30-36.png

គួរបញ្ជាក់ថា ផ្សាររាត្រីក្រុងភ្នំពេញ នៅតែជាកន្លែងកម្សាន្តដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា និងទិញទំនិញក្នុងតម្លៃធូរថ្លៃ។ ផ្សារនេះ បើកលក់ចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង១២យប់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕