ក្នុងកម្មវិធីសម្ភាសន៍ដែលមានតារាកិត្តិយស នាយ ព្រែក ពិធីការិនី ពេជ្រ សិរីរ័ត្ន បានបង្ហើបប្រាប់ថាពិធីមង្គលការរបស់ សុភ័ក្រ្ត កុសុម៉ា ខាតអស់ទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ។ ការលើកមកនិយាយនេះគឺនៅពេលអ្នកនាង ពេជ្រ សិរីរ័ត្ន ជីកសួរពីអំពីទំនាក់ទំនង នាយ ព្រែក និងគូស្នេហ៍ជាតារាសម្តែង ឈិន មុន្នីនាថ។
កម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី១៦ មករា ដែលមានរយៈពេលជិត៥០នាទី មានតារាកិត្តិយស នាយ ព្រែក ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនជាមួយនឹងការជជែកពីប្រធានបទនានា។ ក្នុងនោះដែរ ពិធីការិនី ពេជ្រ សិរីរ័ត្ន ក៏បានសួរពីជីវិតឯកជនទំនាក់ទំនងស្នេហារបស់នាយ ព្រែក ជាមួយនឹងតារាសម្តែង ឈិន មុន្នីនាថ ។ អ្នកស្រករខ្លួន នាយ ព្រែក ថាគេរៀបការមានកូនអស់ហើយ ដូចជា កុសុម៉ា ដែលជាមិត្តភក្តិជាដើមរៀបការហើយ បន្តិចទៀតក៏មានកូន ហើយឃើញគេការបែបនេះលោកក៏ចង់ការដូចគ្នា ប៉ុន្តែគូស្នេហ៍របស់ខ្លួននៅក្មេងខ្លាំងខណៈចង់ស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯងសិន នឹងគិតគូរច្បាស់លាស់ពេលក្រោយ។.png)
នៅពេលផ្តល់ចម្លើយថា ចង់ការដូចជា សុភ័ក្រ្ត កុសុម៉ា ពិធីការិនីបានបញ្ជាក់ថាពិតជាចង់ការដូចនាងពិតមែនឬយ៉ាងណា ដោយនាយ ព្រែក បានឆ្លើយថា មិនការដូចជាគាត់ក៏បានតូចជាងគាត់ក៏បានឱ្យតែបានការ។ ខណៈ ពិធីការិនី បាននិយាយថាចង់ខាតដូចជាគាត់ទេដោយ កុសុម៉ា ខាតអស់ចំនួន៦ម៉ឺនដែលធ្វើឱ្យនាយ ព្រែក សឹងតែមិនជឿហើយធ្វើឱ្យលោកចង់ការតែ៥តុ។

គួរបញ្ជាក់ផងដែរថា សុភ័ក្រ្ត កុសុម៉ា និងស្វាមី បានដឹកដៃគ្នារៀបចំពិធីមង្គលការនៅថ្ងៃទី៤ វិចិ្ឆកា ឆ្នាំ២០២៤ យ៉ាងអធិកអធមក្រោមវត្តមានតារាល្បីៗជាច្រើនរូបចូលរួមនិងមានការចូលរួមអបអរសាទរយ៉ាងច្រើនពីទស្សនិកជន៕










