តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយប្រយោគបានបង្កឱ្យមានការចាប់អារម្មណ៍ជាច្រើនពីអ្នកសិល្បៈក្នុងនោះក៏មានលោកជំទាវ ហ៊ុន ស៊ីណាត ចូលទៅបញ្ចេញមតិដូចគ្នារម្លឹកកាលពីជំនាន់ជំទាវ ចន ច័ន្ទលក្ខិណា ដឹកនាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmFqZTUaFqIqkvYEbOHsE6XgmC_P4IwLMdeQ3tD3Of5hE31cRZ3Ozd3c-LmZZ7lPs1u7B8Tu_5gAJvIW5VlLf5Spyx4_ouSbi6-RUoLfDWheuASSw3QHJNUmsN16eQLu0Q3c9PuA8QTxl_GUtP_6kbuBCUkpJPWNMzoSwU1_7mHhKkdAyGRH6P92n9jogO/s1440/image_2025-01-17_14-38-30%20(2).png

នៅល្ងាចថ្ងៃទី១៦ មករា អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយថា «ខ្ញុំគិតថា សិល្បៈខ្មែរ គឺចែកផែនគ្នានៅ ដូចទឹកនឹងប្រេងគ្មានរីកចម្រើនអីទេបើយ៉ាងនឹង»។ សំណេរខ្លីនេះពីអ្នកនាង ខាត់ សុឃីម បានធ្វើឱ្យទស្សនិកជន អ្នកសិល្បៈជាច្រើនចាប់អារម្មណ៍រួមទាំងលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានចូលទៅបញ្ចេញមតិយោល់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQH0ml1lH_3fkMf6UUeRhXOK7zomPZ9ORBxxlu3EG9WhZkSIAa7cMT7NPkmXzQ5VoZjT7uKs5uWbm-5WGP5LA3wIi7MvAJ2RFkDtLpa_hYvhlojL4opmiUVKXoeHGvzN4BAWcUePFACja3dqWqsX_ZaM9rle0GYj0v3_KEQ2Byd6m57NKEcWr3I6guJfJG/s2048/image_2025-01-17_14-38-31.png

លោកជំទាវបានសរសេរថា «ម៉េចហើយ កាលអាណត្តិចាស់គ្នាលើសខ្វះបន្តិចបន្តួច ជេ.រហុយដល់ឥឡូវអ្នកខ្លះមកអង្គុយរអ៊ូប្រាប់ខ្ញុំ តែខ្ញុំថាម៉េចហើយរសជាតិប្រធានថ្មីម៉េចមិននាំគ្នាស្រែកដូចប្រធានចាស់ទៅ ហើយកន្លងមកខ្ញុំចេះតែជួយសិល្ប:ទៅតែឥឡូវមិនហ៊ានក្បែរទេខ្លាចគេថាខ្ញុំកាត់មុខមាត់គេសុំឆ្ងាយពីអ្នកសិល្ប:ទាំងអស់ហើយ»។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតបញ្ចេញមតិថា «ក្មេងៗដែលមានសមត្ថភាពតែគ្មានឱកាសច្រើនណាស់ រួមផ្សំការបើកចិត្តសម្រាប់សិល្បៈនៅមានកម្រិត ការគាំទ្រច្រើនតែហៃអើជាដើម។ ខ្ញុំគាំទ្រសិល្បៈបែបបុរាណ សម័យ រហូតដល់ metal តែខ្ញុំមិនទាន់ឃើញថាមានអ្នកនាំឱ្យមានការវិវត្តន៍ទៅមុខសោះ ច្រើនឆ្នាំនៅតែដដែល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Y7kjCAt96f-iqAUApmjljk3wmaHk359cskaZ01D3hFy9m7By-xjs67P0cuNEHG52_YNI2pe0TpHehxfsxHDpmqFNl4gusY2r-LpPWFulQFEocBSiAXRJueUm9xL6d-WK6M1EUEL-RIuoM5KJcaeSJokzck_qFyzjpGvlIVSIxFiAq8eaLt7A7Pta-hrO/s2048/image_2025-01-17_14-38-33.png
គណនីផ្សេងទៀតបានខម្មិនថា «មនុស្សមានសម្ថភាពជាច្រើនបែជាគ្មានឱកាសតែបើពួកឆ្កួតឡប់ចេញធ្វើBA ចេញសម្តែងច្រៀងគ្រប់កម្មវិធី,ធម្មតានៅក្នុងសមាគមន៍ឬក្រុមមួយដែលមានគ្នាច្រើនរមែង មានស្របគាំទ្រនិងប្រឆាំង !!! ខ្មែរតែមួយបើកចិត្តឱ្យទូលាយ បញ្ចេញមតិរិះគន់ដើម្បីស្ថាបនា នឹង ទទួលយកការរិះគន់ដើម្បីកែលម្អ ដោយយកប្រយោជន៍រួមជាធំ។ ប្រជុំជជែកគ្នា រកខុសត្រូវ និង ដំណោះស្រាយជារឿងល្អ។ ជម្លោះជាច្រើន ដែលផ្លោងទៅមកយកត្រូវរៀងៗខ្លួនគឺវាមិនចប់រឿងទេ ហើយអាចបំភាន់ល្អទៅជាអាក្រក់ អាក្រក់ទៅជាល្អ, មិនបាច់និយាយអីច្រើនទេមើលតែបទ Songkran Magic បស់ VD ទៅ…ដារ៉ាថៃគេនាំគ្នាលេងtending TikTokពេញហ្នឹង…ទាល់ដារ៉ាក្នុងស្រុកអត់មានឃើញអ្នកណាលេងសោះ…ហួសចិត្តណាស់…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfaOlJzCEq2nzdLGLUwk4-WrB02CtEzEmm0xzFyrwRIoqMfBKGinUXPCAzTZEFyUHQoLSE4gSvP03l1XWxjwj3TT5hNyI9rw7r7LgrMtpxhr_jn8PfkCM71Gel01YfbrceEoe6IL7ErobD8BejAmdelqROziC7Fbzw-WX3rI7UxgGK8U2un-Eko4ajjXnC/s2048/image_2025-01-17_14-38-39.png

អ្នកផ្សេងទៀតបានខម្មិនថា «ខ្ញុំជឿថា មនុស្សធំៗអស់ហើយ បើឈ្លោះគ្នាវាគ្មានព្រះណាមកជួយបានទេ ជាពិសេសអ្នកសិល្បៈ។ ម្យ៉ាងទៀតបងផុសចឹង បានន័យថាមិច? គ្រាន់តែចេញក្បាលមក និយាយមើលងាយអ្នកសិល្បៈដូចគ្នាបាត់ហើយ ទោះជាបងឡើងធ្វើជាប្រធាន ក៏បងមិនអាចបង្ហាញថាបងជាអ្នកសម្របសម្រួលដ៏ល្អដែរ។ បើបងចង់សម្របសម្រួល មិនបាច់យកពាក្យប្រធានមកដាក់ពីមុខទេ យកពាក្យជារៀមច្បងគេដាក់ពីមុខ ហើយនិយាយណែនាំប្អូនៗទៅ កុំផុសចឹងៗ»៕