ប្រទេសម៉ាឡេស៊ី ៖ មនុស្សភាគច្រើនប្រហែលជាភ្ញាក់ផ្អើល ដែលពលរដ្ឋជប៉ុនចូលនិវត្តន៍ពីការងារចាប់អារម្មណ៍ទៅរស់នៅម៉ាឡេស៊ីជាងប្រទេសផ្សេងក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈម៉ាឡេស៊ីមានអាកាសធាតុល្អ មិនខុសគ្នាពីប្រទេសផ្សេង ។ ប៉ុន្តែក្រៅពីកត្តាអាកាសធាតុ គឺការចំណាយលើការទិញទំនិញនៅម៉ាឡេស៊ីមានតម្លៃសមរម្យសម្រាប់ជនបរទេស ។
.png)
អង្គការ Long Stay Foundation ដែលធ្វើឯកសាររស់នៅបរទេសសម្រាប់អ្នកចូលនិវត្តន៍ បញ្ជាក់ថា កាលពីឆ្នាំ២០១៩ ពលរដ្ឋជប៉ុនចូលនិវត្តន៍ពីការងារបានទៅរស់ម៉ាឡេស៊ីច្រើនបំផុត បន្ទាប់មក ថៃ ។ ប្រទេសថៃមានប្រៀបជាងម៉ាឡេស៊ី ផ្នែកទេសចរណ៍ផ្លូវភេទ និងសេវាកម្មពេលរាត្រីលំដាប់ពិភពលោក ប៉ុន្តែជនបរទេសអាយុច្រើនចង់រស់នៅកន្លែងស្ងប់ស្ងាត់ ពួកគេពុំត្រូវការសេវាកម្មទាំងនេះទេ ។ រីឯពលរដ្ឋជប៉ុនមករស់នៅថៃក្រោយចូលនិវត្តន៍ គឺខេត្តឈៀងម៉ៃ ។

ក្រៅពីម៉ាឡេស៊ីមានអាកាសធាតុល្អ និងការចំណាយផ្សេងៗសមរម្យ នៅមានកត្តាមួយទៀតធ្វើឱ្យពលរដ្ឋជប៉ុនចាស់ៗសម្រេចចិត្តមករស់នៅ គឺរដ្ឋាភិបាលម៉ាឡេស៊ីជួយសម្រួលដល់ការធ្វើទិដ្ឋាការរស់នៅរយៈពេលយូរ «Malaysia My Second Home (MM2H)» សម្រាប់ជនបរទេស ។ ទិដ្ឋាការនេះអនុញ្ញាតឱ្យជនបរទេសរស់នៅម៉ាឡេស៊ី ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយពលរដ្ឋជប៉ុនជាច្រើនបានធ្វើទិដ្ឋាការរស់នៅរយៈពេលយូរ ។
.png)
ម្យ៉ាងទៀត ពលរដ្ឋជប៉ុនយ៉ាងច្រើនបានមករស់នៅម៉ាឡេស៊ី តាំងពីជប៉ុនគ្រប់គ្រងម៉ាឡេស៊ីក្នុងសង្គ្រាមលោកលើកទី២ ហើយពេលជប៉ុនចាញ់សង្គ្រាម ពលរដ្ឋជប៉ុនជាច្រើនពុំត្រឡប់ទៅប្រទេសវិញទេ ពួកគេតាំងទីលំនៅអចិន្ត្រៃយ៍នៅទីនេះ ។ បច្ចុប្បន្ន មានសាលារៀនជប៉ុនជាច្រើននៅម៉ាឡេស៊ី ទើបពលរដ្ឋជប៉ុនអាយុច្រើនសម្រេចចិត្តមករស់នៅទីនេះ ។

ប្រាក់សន្សំរបស់ពលរដ្ឋជប៉ុនចូលនិវត្តន៍ គឺពុំគ្រប់គ្រាន់សម្រាប់ទិញខុនដូក្នុងតំបន់ទេសចរណ៍នៅប្រទេសថៃទេ ប៉ុន្តែប្រាក់របស់ពួកគេអាចទិញខុនដូនៅទីក្រុងឆ្នេរសមុទ្ររបស់ម៉ាឡេស៊ី ។ រីឯតម្លៃអាហារ និងកន្លែងស្នាក់នៅវិញ គឺសមរម្យសម្រាប់ជនបរទេសដែលមានប្រាក់មិនច្រើនអាចរស់នៅទីក្រុងកូឡាឡាំពួរ ដោយពុំចាំបាច់សន្សំសំចៃប្រាក់ ៕
Home ព័ត៌មានអន្តរជាតិ ហេតុអ្វីពលរដ្ឋជប៉ុនចូលនិវត្តន៍ពីការងារចាប់អារម្មណ៍ទៅរស់នៅម៉ាឡេស៊ីជាងប្រទេសផ្សេង?







