Home ព័ត៌មានអន្តរជាតិ មកស្គាល់ប្រទេសចំនួន ៥ ដែលមានផ្លូវរថភ្លើងវែងជាងគេបំផុតក្នុងពិភពលោក

មកស្គាល់ប្រទេសចំនួន ៥ ដែលមានផ្លូវរថភ្លើងវែងជាងគេបំផុតក្នុងពិភពលោក

88
0

ផ្លូវរថភ្លើង ឬផ្លូវដែកបានដើរតួយ៉ាងសំខាន់ក្នុងវិស័យគមនាគមន៍ សម្រាប់ប្រទេសនានានៅលើពិភពលោក ជាពិសេសនៅតាមបណ្ដាប្រទេសដែលមានផ្ទៃដីធំៗ សេដ្ឋកិច្ចខ្លាំង និងមានប្រជាជនច្រើន។ ដូច្នេះហើយតើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែក ឬផ្លូវរថភ្លើង វែងជាងគេបំផុតនៅលើពិភពលោក?

១.សហរដ្ឋអាមេរិក៖ ប្រទេសមហាអំណាចនេះមានផ្ទៃដីធំធេងណាស់ និងមានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌា បានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវការសាងសង់បណ្ដាញផ្លូវរថភ្លើងវែងៗជាច្រើនខ្សែ ដែលមានប្រវែងសរុប ២៥០,០០០ គីឡូម៉ែត្រ ក្លាយជាបណ្តាញផ្លូវដែកដ៏វែងបំផុតនៅក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNzsTxghl2ulLq5ibGUfFfTGFZh6FaCvBdX22ufzgPRpLa0sUuHnjTBJiHi67tbPVzlh4sRJbdhU_NzGfFQfIDV1cfFoWqAM90YP3xx7Vs_XEU-Tu_HNAcJ0GmNC4X_X43YIOB3cRHfJBt-qXrCGHPqs1-mO4MpT-HSwwwR5rQKGAQIdTY62XyfNnFhvp/s2400/image_2025-01-17_13-40-41.png

២.ប្រទេសចិន៖ ចិនគឺជាប្រទេសយក្សអាស៊ីដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើលោក។ ប្រទេសនេះមានបណ្តាញផ្លូវដែកប្រវែងជាង ១០០,០០០ គីឡូម៉ែត្រ ដោយបណ្តាញដ៏ធំទូលាយនេះដំណើរការដោយសាជីវកម្មផ្លូវដែកចិនគ្រប់គ្រងដោយរដ្ឋបានដឹកអ្នកដំណើរ ២.០៨ ពាន់លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH1ZJQ87ZsUMK1oEh38mVS2g9ZpCO6Mp98cpX1b4mZqiG20kT4LWVfrClFSPZUSeu3Ma_9QIZLUKn1DyPdO40I5JWPspdP0KTZAmmL6i3_og5gTYk4jo6pp_8uuOGBizODsSqtGcv-9ahw8i5BMa3TvF_ubXacGFVmPJGStjdMmtvHouqO5VG-dNxeWkmG/s1224/image_2025-01-17_13-40-43.png

៣.ប្រទេសរុស្ស៊ី៖ រុស្ស៉ីជាប្រទេសដែលមានផ្ទៃដីធំជាងគេបំផុត ទោះបីជាចំនួនប្រជាជនមិនច្រើនដូចប្រទេសផ្សេងទៀតក៏ដោយ ប៉ុន្តែប្រទេសយក្សមួយនេះក៏មានផ្លូវរថភ្លើងវែងជាងគេបំផុតក្នុងលោកផងដែរ ដោយមានប្រវែងរហូតដល់ ៨៥.៥០០ គីឡូម៉ែត្រ សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdLgVIMlAtvTHrTJnGk6TGeVFwhEPXsxh3Tzw3xprnOg-N3LG2FY03q3s1OBQIdctUNF0eedbrfgb210fLQ7-sOoU7ugYCt9epQ1-yRVXL1MpAZnVY_MZ4_LHgAxTlA6k4ui-ERC_pl_ivdB5wYb7a6CTW3eC1zh32yumwe85j_2wp7xd8sLwKEK1zrmU1/s1920/image_2025-01-17_13-40-43%20(2).png

៤.ប្រទេសឥណ្ឌា៖ ឥណ្ឌាជាប្រទេសដែលមានបណ្តាញផ្លូវដែកវែងជាងគេទី ៤ នៅលើពីភពលោក ជាមួយប្រវែងជាង ៦៥,០០០ គីឡូម៉ែត្រ។ បណ្តាញនេះបានដឹកអ្នកដំណើរប្រហែល ៨ ពាន់លាននាក់ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក និង ១.០១ លានតោននៃទំនិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbhD9fzCit9214siTeuiRfEzKwLkR1ELb9clH8fuDkBbMksqUrAmKMAujNkLZ7zBJFvyJL30RH6LIZenWAtGwwsxbPPd8VwsrUrjka_pNUqxREjTh-n1BTDDSZ0jz996KZTjsmPInPDfo2bTVmbXwpD3PSeA_sKCHAaC8fmThBEsmMsejhPmhvmdAILdNX/s1170/image_2025-01-17_13-40-45.png

៥.ប្រទេសកាណាដា៖ ភូមិសាស្ត្រប្រទេសនេះ ភាគច្រើនគ្របដណ្ដប់ទៅដោយទឹកកកដូចប្រទេសរុស្ស៉ីដែរ។ ប្រទេសកាណាដាមានផ្លូវរថភ្លើងប្រវែងសរុប ៤៨,០០០ គីឡូម៉ែត្រ ធ្វើឱ្យបណ្តាញជាតិរបស់ខ្លួនក្លាយជាបណ្តាញដែលវែងជាងគេទី ៥ នៅលើពិភពលោក។ ផ្លូវដែកជាតិកាណាដា (CN) និងផ្លូវដែកកាណាដាប៉ាស៊ីហ្វិក (CPR) គឺជាបណ្តាញផ្លូវដែកដឹកទំនិញធំពីរធំៗ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស ខណៈដែលក្រុមហ៊ុន Via Rail ដំណើរការសេវាកម្មរថភ្លើងដឹកអ្នកដំណើរចម្ងាយ ១២,៥០០ គីឡូម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghBuLH8wkZUqVTjw_QjzQs0VZC4-echWimSPdttPKXugaQO7TqQiaAbOpqe1qqbHTmxuZ3KDwzkk_wSTcWm9rTO47pteAwWM5_eipiVEyMhTVE-IzgLJ3sBatwyA50Yss4Ue5zYSFXjuXpEFqgh6Baa0t9tjCkXRn5ch7vXUIxgt5xjybTdENLGYGmyUiY/s3600/image_2025-01-17_13-40-45%20(2).png