Home ព័ត៌មានអន្តរជាតិ ក្រសួងឧស្សាហកម្មថៃបញ្ជាឱ្យបិទរោងចក្រផលិតស្ករព្រោះទិញអំពៅខូចគុណភាព

ក្រសួងឧស្សាហកម្មថៃបញ្ជាឱ្យបិទរោងចក្រផលិតស្ករព្រោះទិញអំពៅខូចគុណភាព

47
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា កសិករដាំអំពៅជួបទុ.ក្ខយ៉ាងខ្លាំង ក្រោយពីរថយន្តដឹកអំពៅរបស់ពួកគេ ស្មើជាង២ពាន់គ្រឿងចតស្ងៀមមួយកន្លែង ដោយសារការបញ្ជាឱ្យបិទរោងចក្រផលិតស្ករដ៏ល្បី ។ អ្នកបើករថយន្តដឹកអំពៅគ្រោងតវ៉ាបិទផ្លូវដើម្បីស្នើឱ្យរដ្ឋាភិបាល និងក្រសួងឧស្សាហកម្មជួយដោះស្រាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeG1PB2ARkOc3doLhaNwyXVjZ5SIc02pJ41mztSG2UYx0ftzjzcqZZhoUPaG-w8PCOZliXcLZzt8bEqdc3vEUKmotebje5LrF-3MACTNjLChpR1yMpnHNwHm9nq7i0-AGu70BjY1PVDzH_C08S2r1qyCjTCfN3tRhsWw0QIetMkCTSKmjOjk1zn38zoXZo/s1280/photo_2025-01-17_11-12-53%20(3).jpg
រោងចក្រផលិតស្ករ និងរោងចក្រថាមពលនៅខេត្តឧត្តរថានី ប្រទេសថៃ បានបិទដំណើរការម៉ាស៊ីនផលិតទាំងអស់ ដោយសាររោងចក្រទាំងនេះទិញអំពៅដែលត្រូវភ្លើងឆេះប្រមាណ២៥% ពុំមែនជាអំពៅស្រស់ មកផលិតស្ករ ។ ហេតុនេះ ដោយសារបារម្ភពីការដំណើរការក្នុងរោងចក្រអាចបង្កគ្រោះថ្នាក់ ឬប៉ះពាល់សុខភាពអ្នកបរិភោគ នាយកដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាហកម្មក៏បញ្ជាឱ្យបិទរោងចក្រ តាំងពីថ្ងៃទី១៥ ខែមករា កន្លងមក រហូតដល់រោងចក្រដោះស្រាយបញ្ហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeG1PB2ARkOc3doLhaNwyXVjZ5SIc02pJ41mztSG2UYx0ftzjzcqZZhoUPaG-w8PCOZliXcLZzt8bEqdc3vEUKmotebje5LrF-3MACTNjLChpR1yMpnHNwHm9nq7i0-AGu70BjY1PVDzH_C08S2r1qyCjTCfN3tRhsWw0QIetMkCTSKmjOjk1zn38zoXZo/s1280/photo_2025-01-17_11-12-53%20(3).jpg

ច្បាប់របស់ថៃកំណត់ថា អំពៅសម្រាប់ផលិតស្ករក្នុងរោងចក្រ គឺត្រូវតែជាអំពៅស្រស់ៗទាំងអស់ ប៉ុន្តែរោងចក្រទាំងនេះបានទិញអំពៅត្រូវភ្លើងឆេះ២៥% និងពុំមែនជាអំពៅស្រស់ ហើយអំពៅខ្លះដុះផ្សិត និងស្អុយ ។ ក្រៅពីនេះ កម្រិតផ្អែមរបស់អំពៅបានធ្លាក់ចុះក្រោម១០ CCS ទើបក្រសួងឧស្សាហកម្មស្នើឱ្យយកអំពៅទាំងនេះទៅបោះចោល ហាមបញ្ជូនចូលរោងចក្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOzpxtAWEASPWhjiQI4JN5W1xpjD88MPu0bBXDMsm6jI1GRg7khooq1oGZhy5RWKw0YiuUXyCjdVh3MIk0w9_7e99mQoXx62HtE_yWUGCY7It9HTXTYxdoHFIiTLOoP41QzaDNkFOZ9_Mab3GAewoRRH4F72QS6EtPJ-RU46Sdw0Xn28u4qdSMNNb-aWlB/s1280/photo_2025-01-17_11-12-53.jpg
រោងចក្រផលិតស្ករ និងរោងចក្រថាមពលបានជូនដំណឹងទៅសមាគមកសិករដាំអំពៅនៅភូមិភាគឦសាន កាលពីថ្ងៃទី១៥ ខែមករា ថា ក្រសួងឧស្សាហកម្មបញ្ជាឱ្យបិទរោងចក្រ ប៉ុន្តែចាប់ពីថ្ងៃនោះមក រោងចក្រពុំបាននិយាយអ្វីទៀតទេ ។ មានសេចក្តីរាយការណ៍ថា រោងចក្រកំពុងប្រមូលឯកសារបញ្ជូនទៅក្រសួងឧស្សាហកម្ម ដើម្បីសុំយកអំពៅត្រូវភ្លើងឆេះបញ្ចូលក្នុងរោងចក្រ ហើយរោងចក្រសន្យាថា ចាប់ពីពេលនេះទៅ នឹងទិញតែអំពៅស្រស់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimKu-kfD3VrROtNOVFS2qAEzTRhNzZ-qitQXtU8zGwFwuciP_dGr63PAd413hUkOO35IBStUbo9slUKEmAO-pb_2wScfKs1vWhAzb-wnjVHD2wYDE8DC9pNbzGQdTtfPqhVQng2OUIB7ZkPU9HcTtkz0MbjlE4fJ_mpRl-dMK9tGIURakRAnkUovUFjMkW/s800/photo_2025-01-17_11-12-56%20(2).jpg

កសិករម្នាក់ដែលបានដាំអំពៅលើផ្ទៃដីជាច្រើនហិកតានិយាយថា រថយន្តដឹកអំពៅរបស់ខ្លួនបានចតស្ងៀមអស់៥ថ្ងៃ ហើយបើគិតជាតម្លៃអំពៅ គឺស្មើពី៥សែន ទៅ៦សែនបាត ។ កសិកររូបនេះបានសំណូមពរឱ្យរដ្ឋាភិបាល និងក្រសួងឧស្សាហកម្មជួយដោះស្រាយបញ្ហា ហើយសូមសន្យាថា កសិករនឹងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUcQYeoQ7RLfHzsOzWieUOE1vDBzbYezD3HRtMda7p8La43N6lGuqBx9c_7qQCULOak12PR_6O-pxBaoHrPsjAFIthCPpRN_spkRHRc7ma7aAy1dK7Zs8aWjoXSkgB5fTF9YSLTKS0XvnUfgSdiZF2axwcQHvh6rhr5IL2kQmMySYiRGwylavrpu_QuGLJ/s1280/photo_2025-01-17_11-12-56.jpg

មន្ត្រីសមាគមកសិករដាំអំពៅភូមិភាគឦសានឱ្យដឹងថា ក្រោយពីមានការបញ្ជាឱ្យបិទរោងចក្រធ្វើឱ្យកសិករដាំអំពៅបារម្ភយ៉ាងខ្លាំង ហើយបើរង់ចាំពី១ថ្ងៃ ទៅ២ថ្ងៃទៀត អំពៅនឹងខូចគុណភាព ទម្ងន់ធ្លាក់ចុះរាល់ថ្ងៃ នៅសល់តែកាកអំពៅ ពុំអាចផលិតស្ករបានទេ ។ បើរោងចក្រឈប់ទិញ តើឱ្យកសិករយកអំពៅយ៉ាងច្រើនទៅចោលកន្លែងណា និងលក់ឱ្យអ្នកណា?