កាលពីចុងឆ្នាំ២០២៤ ម្តាយ ជា ស្រីនា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ចំពោះដំណឹងក្នុងការពរពោះកូនទី៤ ខណៈទស្សនិកជនភាគច្រើនគិតថា ជា ស្រីនា ពរពោះ។ ភាពរីករាយនេះត្រូវប្រែមកជាសោកសៅវិញបន្ទាប់ពី ស្រីនា បានប្រកាសប្រាប់អ្នកគាំទ្រវិញទៀតទារកនោះលែងនៅទៀតហើយដោយសារតែមិនលូតលាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr93MAMKbqVEC4jGHoaivwquEL-syA0yC4WEj5uKfn2MkRO5eRawWEbroR4UyADZzTxZFRTjuFBr7NEcbwsxTfFDpCXl9ICzmNqO4JFnPLLxbAyBnA8RERS9ZMvc6rBWQmkfXaQ0Z__C8Q5Odno4YIoLN2bRofyYU670xBlHmGgzn6K840H0WYjeuMIZpN/s2048/image_2024-12-24_08-39-54.png

នៅល្ងាចថ្ងៃទី១៥ មករា ជា ស្រីនា បានបង្ហោះវីដេអូអមដោយចំណងជើងថា «ជំរាបជូនបងប្អូនពីម៉ាក់និង baby»។ Influencer រូបនេះបាននិយាយថាកាលពីមួយរយៈមុនទស្សនិកជនបានដឹងហើយថាម្តាយរបស់ខ្លួនគឺមាន Baby ប៉ុន្តែជាអកុសល baby គឺលែងនៅទៀតហើយដោយសារតែមិនលូតលាស់។ ក្នុងនោះដែរ ជា ស្រីនា បានផ្តាំផ្ញើឱ្យមានការថែសុខភាពហើយជារឿងមួយដែលមិនអាចគ្រប់គ្រងបានមានតែបន្តដំណើរហើយទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUb3UdQRYOe6W_KG3fHtHWXaj75UG4NF1T0aunK3g5vwHBraTdKgNZ0pRNe7w9tpB9OVvELSoGrJkmp3EeKWHoO8qy9DvpwH5Y5n5gIr8oWy0xkjVXgBErOfzQ_d4Ivs6-shZS-_G2Oa5oQuKaz8mvtCDJ9p1xXjlbQmY-6blf0dtHk_20eKilt05suPq5/s2048/image_2024-12-24_08-39-56.png

ម្តាយ ជា ស្រីនា បាននិយាយនៅក្នុងវីដេអូដែរថា អរគុណបងប្អូនដែលឮដំណឹងថាមានbaby ខ្លួនក៏មានការរំភើបនិងសប្បាយចិត្តខ្លាំងហើយរយៈពេល២ ៣ថ្ងៃនេះមានអារម្មណ៍ថាសេដរាងពិបាកទទួលយក។ អ្នកស្រីបន្តទៀតថា ខ្លួនមិនដែលដឹងកូន៣ហើយមិនដែលអ៊ីចឹងប៉ុន្តែគ្រប់បែបយ៉ាងត្រូវតែទទួលយកហើយទើបតែដឹងថាមានម្តាយជាច្រើនមិនថាក្មេងថាចាស់ជួបរឿងនេះប៉ុន្តែរឿងសំខាន់គឺផ្លូវចិត្តយើងត្រូវទទួលអ្វីដែលកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwdJUy80IeD3WN267EdhOy_eJpiDetC12SldVodeBxSmzQoXLV28YUsnVljpO_cfRQSK4eD5U5gleV5CaSpp45rdfdtzkGV5vhgMLevc3CmAzqLbiE7Lckjz383j0y6APtODqdmaWgJcP1XnXnk11oD_4P_5cJzqE7R7RbpOELurc4zUaOwXDfRav0fG5N/s2048/image_2024-12-24_08-40-01.png

ដំណឹងនៃការបាត់បង់មួយនេះមានអ្នកគាំទ្រជាច្រើនដែលស្រលាញ់ក្រុមគ្រួសាររបស់ ជា ស្រីនា និង ហេង វិសាល បានសម្តែងនូវក្តីសោកស្តាយជាមួយនឹងសាររំលែកទុក្ខ៕