Home ព័ត៌មានអន្តរជាតិ TikTok បដិសេធពាក្យចចាមអារ៉ាមលក់បណ្តាញសង្គមឱ្យមហាសេដ្ឋីអាមេរិក លោក Elon Musk

TikTok បដិសេធពាក្យចចាមអារ៉ាមលក់បណ្តាញសង្គមឱ្យមហាសេដ្ឋីអាមេរិក លោក Elon Musk

37
0

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន Bloomberg និង Wall Street Journal រាយការណ៍ថា រដ្ឋាភិបាលចិននឹងអនុញ្ញាតលក់ TikTok ឱ្យលោក Elon Musk នាយកក្រុមហ៊ុន Tesla និង Space X ដើម្បីកុំឱ្យអាមេរិកបិទបណ្តាញសង្គមនេះ ពីព្រោះតុលាការកំពូលអាមេរិកនឹងបិទ TikTok នៅថ្ងៃទី១៩ ខែមករា លើកលែងតែក្រុមហ៊ុន ByteDance ជាម្ចាស់ TikTok ព្រមលក់បណ្តាញសង្គមឱ្យអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG8hxKHZeU-ACB5loLkmKE3YHJF24-IqHL3P8LuEQC2XnnAoffwcfclWp2FgYZllrnfj7zYbkk83wAerDRn720crE3SNlrqd4Bc5BDkjKExCGa2T2O1RHgaFmMFxwX5oABeENNqZMU8C5Vlfn6MIe_pcEVWB-FddfLADjFjeH4OjXNrM4g-MyQ_Yfty5Eh/s3000/image_2025-01-16_09-50-39.png
ការចុះផ្សាយព័ត៌មានអំពីការលក់ TikTok ឱ្យលោក Elon Musk បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងលើផ្នែកបច្ចេកវិទ្យា និងនយោបាយ ព្រមទាំងតាមដានស្ថានការណ៍ថា តើវានឹងប៉ះពាល់ដល់អ្នកលេង TikTok នៅអាមេរិកដែរឬទេ? ចំណែក TikTok បានបដិសេធនឹងការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ថា រដ្ឋាភិបាលចិននឹងលក់បណ្តាញសង្គមនេះឱ្យមហាសេដ្ឋីអាមេរិក ដើម្បីអាចធ្វើប្រតិបត្តិការផ្សេងៗនៅអាមេរិកបន្តទៀត គឺគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2epTjxkf6zJtrfKtdY_5FBUzfwKK0g7H-EnLkoNrFucQAPpmlkAAhWxGK44C6BTzBG8dtf66gNznAp6Zo7PD1OmOhnZLSxHyf9_877nlp7e3eCTd-DeQ1r3eUeNvuIIGd4sv91W0Hr46zFNArYMJwj72y7Bb0HKc0FWIBerjAvACO8K1uT4OvJUVpOC8/s1500/image_2025-01-16_09-50-41.png

កាលពីថ្ងៃទី១៥ ខែមករា កន្លងមក សារព័ត៌មាន Reuters រាយការណ៍ថា TikTok ពុំបានលក់បណ្តាញសង្គមរបស់ខ្លួនឱ្យមហាសេដ្ឋីអាមេរិកទេ ប៉ុន្តែ TikTok គ្រោងបិទបណ្តាញសង្គមនៅអាមេរិក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយសាររដ្ឋាភិបាលអាមេរិកអនុវត្តច្បាប់គ្រប់គ្រងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjGy31h2yUDQUF4mgoY2CTIhiIIQC6ftdv5t-mMqwllIN548220msqGmygLOcf2YA1NbGdMalFLTNNhSmN_mHFCDSJUDrhCOASRrO5cjpIXdgGXf9JGrdt2KQVKIlVN6DB6hctYTT_ja0rJSVaiJ_NENsu1QHztkZHLBZQ6KDA5BK_hJkkaQpMHUhrqo5E/s3000/image_2025-01-16_09-50-42.png

គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២៤ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើច្បាប់កំណត់ឱ្យក្រុមហ៊ុន ByteDance ត្រូវតែលក់បណ្តាញសង្គមនេះឱ្យអាមេរិក នៅត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការប្រើប្រាស់ ។ ប៉ុន្តែក្រុមហ៊ុននានាបានស្នើឱ្យរដ្ឋាភិបាលអាមេរិកពន្យារពេលអនុវត្តច្បាប់នេះ ពីព្រោះជាការបំបិទសិទ្ធិនិយាយស្តីរបស់ពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7l6ztljxYp-uxhTwrMjE5aY5gUEKjQfBtT9qESMzYZgv8E3Hd-o-iMz2o-EmXv4l__-3JE1bCQNGzTtpPEATBI9bevNVrofC3tO8G14RFqM9j-HUuqJDwnukEF1AuQ10ExaaKgDhdk5xGnmiLx5Jk5WfxaaUKqm0Q84NTJyXGNngQDbmGX4zrnyWLREhd/s1500/image_2025-01-16_09-50-44.png
លោក Biden ថ្លែងថា បើគ្មានការលក់ TikTok នៅអាមេរិកទេ គឺចិននឹងប្រើប្រាស់ TikTok សម្រាប់ស៊ើបការណ៍ និងជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុងអាមេរិក ។ ផ្ទុយទៅវិញ TikTok លើកឡើងថា បណ្តាញសង្គមរបស់ខ្លួនមិនស្ថិតនៅក្រោមឥទ្ធិពលគណបក្សកុម្មុយនិស្តចិនទេ ហើយច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok របស់អាមេរិក គឺល្មើសនឹងសិទ្ធិសេរីភាព និងការបញ្ចេញមតិ ៕