សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចលុបចោល គម្រោងផលិតស៊ីម៉ង់ត៍លើផ្ទៃដី ៤៦៣ហិកតា នៅ ភ្នំថ្មកំបោរ ស្រុកកំពង់ត្រាច ខេត្តកំពត របស់ក្រុមហ៊ុន បាយរិជ ខនស្ត្រាក់សិន មេធីរៀល (BYRICH CONSTRUCTION MATERIAL COMPANY LIMITED។
ការលុបអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ ធ្វើឡើង ដើម្បីកែប្រែកន្លែងនេះ ទៅជាតំបន់សាសនា អេកូទេសចរណ៍ និងវប្បធម៌ ស្របតាមសំណើរបស់ក្រសួងរ៉ែ និងថាមពល ដាក់ជូនសម្តេចធិបតី។.png)
បើតាមក្រសួងរ៉ែ អាជីវកម្មថ្មកំបោរផលិតស៊ីម៉ងត៍នេះ ស្ថិតនៅតំបន់តួរភ្នំចំនួន៦ ក្នុងស្រុកកំពង់ត្រាច ដែលរួមមាន៖
• ភ្នំដំរី ភ្នំផ្អាវ និងភ្នំតូចខាងជើង ស្ថិតនៅភូមិព្រៃកេសឃុំដំណាក់កន្ទួតខាងជើង
• ភ្នំស ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងជើង
• ភ្នំកំពង់ត្រាច ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង
• ភ្នំតូចខាងត្បូង ស្ថិតនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង.png)
គួរបញ្ជាក់ថា អាជ្ញាបណ្ណនេះមានសុពលភាពចំនួន១៥ឆ្នាំ គិតចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០៣៥ តែត្រូវបានសម្តេចធិបតីលុបចោលមុនការកំណត់៕











