Home ព័ត៌មានអន្តរជាតិ ពលរដ្ឋអាមេរិកបារម្ភពីការបិទ TikTok នៅអាមេរិក តែលេចជាថ្មីនូវបណ្តាញសង្គមចិនមួយទៀតមានអ្នកប្រើប្រាស់រហូតដល់៣០០លាននាក់

ពលរដ្ឋអាមេរិកបារម្ភពីការបិទ TikTok នៅអាមេរិក តែលេចជាថ្មីនូវបណ្តាញសង្គមចិនមួយទៀតមានអ្នកប្រើប្រាស់រហូតដល់៣០០លាននាក់

59
0

សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកបានសម្រុកដោនឡូតបណ្តាញសង្គមចិនឈ្មោះ Xiaohongshu យ៉ាងច្រើនក្នុងកម្មវិធី App Store របស់ក្រុមហ៊ុន Apple ពីព្រោះពួកគេបារម្ភពីការបិទ TikTok នៅអាមេរិក នាពេលឆាប់ៗ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMhJXtvj4ZXAka1cSOvN5oj2vI4y-DMJ4jayySanzY8kWQyteGkxnzNsAiqtRAfOk0nrIQ5kr7VuPMAQxtb-LjbftNWE3j75AJreoSXEw9qqiC25HwjhtTC-UiCyMc5D-LXMtalaJxJMVAPWZNVFmmgRxbaN5DXlrjmHLmzCPI6W1QV9XKq_08puLJgWWg/s1600/image_2025-01-15_10-22-30.png

Xiaohongshu គឺជាបណ្តាញសង្គមចិន ដែលស្រដៀងនឹងបណ្តាញសង្គម Pinterest និង Instagram នៅប្រទេសលោកខាងលិច ។ បណ្តាញសង្គមនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះអត្ថបទ រូបភាព និងវីដេអូខ្លីៗ ហើយពលរដ្ឋអាមេរិកដែលហៅខ្លួនឯងថា «ក្រុមភៀសខ្លួនពី TikTok» បានដោនឡូតបណ្តាញសង្គមនេះយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcicovVaqKGOAa1dMz8VVKYVBBAdHlv1mOIPP3sm0VpXXOXrQDshaGNjjIllqA0pEXcOpV4c53K0lQJRyXIhvTeN9QHRXpRZxogr7IQdiaPhNf8mo04L5dwuOnd_n1skBAdcJ2ec2FpBLl6HB77UoGGSzYB4eYPMXFO1-CJHzSEebHFOe_rRjR_ir6FF1A/s1300/image_2025-01-15_10-22-29.png

អ្នកលេងបណ្តាញសង្គមនេះ គឺមានទាំងពលរដ្ឋអាមេរិក និងចិន ដោយពួកគេបានជជែកគ្នា ហើយអ្នកលេងបណ្តាញសង្គមចិនសុំឱ្យអ្នកលេងនៅអាមេរិកជួយធ្វើលំហាត់ជាភាសាអង់គ្លេស និងបង្ហោះសត្វចិញ្ចឹមបង្ហាញគ្នាឆ្លងប្រទេស ។ បច្ចុប្បន្ន Xiaohongshu ផ្តោតទៅលើការលក់ផលិតផល ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ជាង៣០០លាននាក់ក្នុង១ខែ និងទទួលបានចំណូល ១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDYO-CAVj_Vjz3b1U5-lOPX6Vt8ZHLrLSrwOdqIcFwl1A6IGHJVU7VuXyof9fRXamxNI1rimYoD5dMmzjeEolmfO6wHOE8LTuVusdZP0UXLYis_KslqD5qIStEF5wrGpHVJguG4PyyHjce_8rlkXD5q60ATquyi_ftz1-9K_K9jwLZ1rYJ2HDeWayqx4r6/s1600/image_2025-01-15_10-22-29%20(2).png
ការផ្លាស់ប្តូរមកប្រើប្រាស់បណ្តាញសង្គមចិន Xiaohongshu នៅអាមេរិក គឺក្រោយពីតុលាការកំពូលអាមេរិកអះអាងកាលពីដើមខែមករា ឆ្នាំ២០២៥ ថា នឹងអនុវត្តច្បាប់ហាមឃាត់ TikTok ឬបង្ខំឱ្យក្រុមហ៊ុន ByteDance ជាម្ចាស់ TikTok ដែលមានស្នាក់ការធំនៅប្រទេសចិន លក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក ។ តុលាការកំពូលបានកំណត់រយៈពេលឱ្យ TikTok សម្រេចចចិត្តត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ មុនពេលប្រកាសសេចក្តីសម្រេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-hlWGibit4ldbdFNULQOce4DTGo8meaDCb7ZrVD-f19j2vS09D1BNu6ppcNB-WgwJ1L-fNcewEDnEh2OP2RYjftLw-WffRMySwpU3S40G0Rj-KHt_ChO6lgxf3QWK9MI0b1gdvCdz6oCZDxewmLy7QZTdYVBH8vahMQa4usQEEcTCjnjYQHuUioUgo_00/s1024/image_2025-01-15_10-22-31.png

បើទោះជាបច្ចុប្បន្ននេះ ពលរដ្ឋអាមេរិកដែលប្រើប្រាស់ TikTok បានដោនឡូតបណ្តាញសង្គម Xiaohongshu យ៉ាងច្រើនក្តី ប៉ុន្តែការហាមឃាត់ TikTok អាចប៉ះពាល់ដល់បណ្តាញសង្គមផ្សេងទៀតដែលបង្កើតឡើងដោយចិន ដូចជា ៖ Xiaohongshu, WeChat, Lemon8 និង CapCut ៕