ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី។

ក្រៅពីប្រកាសមោឃភាពលិខិតឆ្លងដែនហើយនោះ សមត្ថកិច្ចរបស់កម្ពុជា ក៏បានសហការជាមួយប៉ូលិស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ។

បច្ចុប្បន្ន ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូន អតីតអ្នកឧកញ៉ា ហេង សិទ្ធី មកកម្ពុជាវិញ ក្រោយពីត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្សុី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdnY6C6_sSxRkatKG8JRb-6ZqLXg-X3u5_Me4-BgLBGn3FiH5OuzpkbJX6eQDVICMhQAjjbaEoGh9K7EUYnUREiZTBzXLn1uhg_YSNDTBjzYQEiCFwZVxyM7q1CuU86AKR6L7FcKVMqhHP_fkJVXb6_1yhr2PNpsS8g9OTd6O4dEiXMlCcBL1TVixld-BF/s2048/image_2025-01-15_09-19-08.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFAHLRL-sIkjokjNZp2YsV7H4mftRnJo3buAF67ZH2MhBWQWNyN8wUlsRkTLVBXss5yDqX8hBtf-q8DnbjBWaDpty53lvIkqNa82WwNdEKSNIM1qEqPcSV6OtSBloJ8EYh6Mdl9zMdThhfCI7k8zSym_m3pMg74mGkCwyOPPb4Lgs-MmesHL94Fh19U4uf/s1744/image_2025-01-15_09-19-10.png