Home ព័ត៌មានអន្តរជាតិ ចិនប្រទះឃើញដានជើងសត្វដាយណូស័រខ្លួនតូចបំផុតនៅលើពិភពលោក

ចិនប្រទះឃើញដានជើងសត្វដាយណូស័រខ្លួនតូចបំផុតនៅលើពិភពលោក

104
0

ប្រទេសចិន ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានប្រទះឃើញដានជើងសត្វដាយណូស័រ ចំនួន២កន្លែង ក្នុងទីក្រុងឆាងទូ តំបន់ទីបេ ដែលស្ថិតនៅភាគនិរតីប្រទេសចិន ។ ការស្រាវជ្រាវនៅកន្លែងទី២ គឺជាហ្វូស៊ីលដានជើងដាយណូស័រប្រភេទ Sauropod មានខ្លួនតូចបំផុតលើពិភពលោក និងមានអាយុប្រមាណ ១៦៦លានឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmAvTf22AHn9abvKumfm-7cQ8PVYHt8rY_jbgTR_msdU0fzePgBJSYI9t4BbCKrTHV0HPxxkkby5PGKVrHpIJ2X5q-LzgURQtMTiG_ydDVUm4uFJ3PN3chvtevWTbVxmYM-Ti_i_XD5CzqRPHIM_wBDVAEIHaVJsweyJTpBvydxQ8HLjXniITwfBrKhfyA/s1199/image_2025-01-14_14-41-37.png

កន្លែងទី១ គឺជាដានជើងចំនួន៣ របស់ដាយណូស័រ Theropods ខ្លួនធំ ដែលដានជើងនីមួយៗមានប្រវែង៤២សង់ទីម៉ែត្រ ។ ដានជើងនេះគ្មានក្នុងកំណត់ត្រាដានជើងដាយណូស័រសម័យ Jurassic របស់តំបន់ទីបេទេ ហើយការប្រទះឃើញនេះបង្ហាញថា វាជាកន្លែងរស់នៅរបស់ដាយណូស័រស៊ីសាច់ ដែលមានទំហំខ្លួន៦ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKUq6AHZAiNmDiLQrta0kKq5vBq_O9Ax-f3fNU4ak2bZMBqW-X27z81XXqy1wKF8YVs-XoXm8ctiUqdYXhBc-irAJSF1Vv2dCvQybopvSdzS9kKVKkO69dGU4PABwqg8EXbICkbczHLOG0X9HP0KTf0hhBsRqccf_VMK_BYYlkGGtf-jUTDjTKG-m0MThyphenhyphen/s1200/image_2025-01-14_14-41-44%20(2).png

កន្លែងទី២ គឺជាដានជើងដាយណូស័រ Sauropod មានខ្លួនតូច ដែលដានជើងនីមួយៗមានប្រវែង ចាប់ពីជាង៨សង់ទីម៉ែត្រ ទៅជាង១៥សង់ទីម៉ែត្រ ហើយអ្នកវិទ្យាសាស្ត្រចិនថា វាជាដានជើងរបស់ដាយណូស័រ ចំនួន៦ក្បាល ដែលមានទំហំខ្លួនមិនលើសពី២ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG80hXN7hSytk_COXMH2AbqiMulEqOSMSkBV4mu07lyExhUn0dB1_XFeuAJkrMxOmmklGEApr9STAanS85qI-QnAGUKySaHDTbVHKXv3CjP4cppWXJsNeTK7kzdI1smAtKi68Lx3__PhHhPtQgcwtmTrZ4daeiEhySEdm8xkT7PKnhoyNoQ6JWdscCyUqy/s900/image_2025-01-14_14-41-38%20(2).png

ដានជើងដាយណូស័រនៅតំបន់ទីបេ បានជួយឱ្យអ្នកវិទ្យាសាស្ត្រចិនដឹងពីទំហំដានជើងដាយណូស័រ Sauropod ក្នុងទីក្រុងឆាងទូ និងបញ្ជាក់ថា មានដាយណូស័រ Sauropod ខ្លួនតូចៗរស់នៅកន្លែងនេះ ឬដាយណូស័រអាចរស់នៅជាក្រុមតាមអាយុ ។ ដាយណូស័រ Sauropod មានប្រវែងខ្លួនខុសៗគ្នាតាមអាយុ ដូចជា ៖ ដាយណូស័រពេញវ័យ មានប្រវែងខ្លួនពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ រីឯប្រវែងខ្លួនដាយណូស័រទើបញាស់ គឺមិនដល់កន្លះម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY5e-YcV3EtLfCRHxyE6gqZLRDU3EdqgMej8-RcLBpQU-netZBgInfRYB9MzNeamfSn77lq6l63ibZp1y7AZCHUCOv-hAks_k98gqQBuYqNek4seTNKcapK5_xIZXZz253tFlUkFH1PjnKnhKFJQ9j51klv0yRKQPm_QIWJy3Q1odKxrVAipWeTmbB2fue/s4096/image_2025-01-14_14-41-38.png
កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រុមអ្នកវិទ្យាសាស្ត្រចិនក៏បានប្រទះឃើញដានជើងមានលក្ខណៈស្រដៀងសត្វល្មូនក្នុងភូមិមួយ ។ បន្ទាប់មក ពួកគេក៏ផ្តល់ដំណឹងទៅកាន់អ្នកបុរាណវិទ្យាដើម្បីវិភាគស៊ីជម្រៅ រហូតអាចបញ្ជាក់ថា ជាដានជើងដាយណូស័រ Sauropod និង Theropods ដែលស៊ីសាច់នាសម័យ Jurassic កណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9R9jKK-Xw_T61j-k23TLNYaKxsN_yCmOeXRe0Iw4ln7rAgc9aC5jd59pnUlXrmnSs2U4cCJt5VR-j6mYpsvl1x9m8fng_ATlc8Hr2-vOlRoYx03F4PsGhxuxtUMC0x71RZkszMzBju4WxTZPIvghhQDFx-cNcf-vdPv9u08WVJh7QOyZ8zTExqEMOuLv9/s590/image_2025-01-14_14-41-44.png

បើទោះជាតំបន់ទីបេស្ថិតនៅឆ្ងាយ និងខ្ពស់ពីទឹកសមុទ្រ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រចិនតែងតែស្រាវជ្រាវនៅតំបន់នេះជាញឹកញាប់តាំងពីឆ្នាំ១៩៧០ ហើយបានឃើញដានជើងដាយណូស័រជាច្រើនកន្លែង នៅដើម និងកណ្តាលសម័យ Jurassic ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXXwRXXCqlRE5_b7pccDf7UsJL6zhtyjpVlK-KGlN4Dbe35Fxif_fUg2OiQEJrgMm2JsSq8J3b6JEUa2bDaJy9ti79grDkDCnegU9AnbtEHPgfTpDM-Wuwv55BRlvuIRk-jxYV2-iIZPZwTrGLH_N8_Zm9lxWMS75FVf2ubGnK36k6Pc0QamvrIeiH1mpf/s1591/image_2025-01-14_14-41-44%20(3).png
កាលពីដើមខែមករា ឆ្នាំ២០២៥ អ្នកបុរាណវិទ្យាអង់គ្លេសបានរកឃើញដានជើងដាយណូស័រ ជិត២០០កន្លែង នៅទីក្រុងឡុងដ៍ ដែលមានអាយុ ១៦៦លានឆ្នាំដូចគ្នា ប៉ុន្តែជាដាយណូស័រពូជផ្សេងខុសពីចិន ។ ក្នុងចំណោមដានជើងដាយណូស័រជិត២០០កន្លែងនេះ គឺដានជើង៤កន្លែងជារបស់ដាយណូស័រ Cetiosaurus ដើរជើង៤ និងស៊ីរុក្ខជាតិ ។ រីឯដានជើង១កន្លែងទៀតជារបស់ដាយណូស័រ Megalosaurus ដើរជើង២ និងស៊ីសាច់ ៕