ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ លោក Jirayu Huangsap លើកឡើងថា គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុញ្ញាតឱ្យបើកកាស៊ីណូស្របច្បាប់នៅប្រទេសថៃ ដើម្បីឱ្យស្របនឹងគោលនយោបាយផ្តោតលើការអភិវឌ្ឍតំបន់ទេសចរណ៍របស់រដ្ឋាភិបាល ។.png)
ការបើកកាស៊ីណូស្របច្បាប់នេះ គឺមានគោលបំណងជំរុញកំណើនវិស័យទេសចរណ៍ និងការវិនិយោគនៅប្រទេសថៃ ក៏ដូចជាគ្រប់គ្រង និងការពារផលប៉ះពាល់អវិជ្ជមានក្នុងសង្គម ដូចជា ៖ កំណត់កាស៊ីណូស្ថិតនៅទីតាំងសមស្រប ។ មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់នេះបានឯកភាពភាគច្រើន និងឱ្យថៃយកគំរូតាមភាពជោគជ័យរបស់ប្រទេសនានា ។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានកំណត់ឱ្យកាស៊ីណូមានត្រឹមតែ១០% ប៉ុណ្ណោះ ក្រៅពីនេះ គឺត្រូវបង្កើតជាតំបន់កម្សាន្តគ្រប់ប្រភេទ និងតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានច្រើន ដូចជា ៖ រៀបចំកិច្ចប្រជុំ, ការតាំងពិព័រណ៍ផលិតផលលំដាប់ពិភពលោក, ការប្រគំតន្ត្រី និងសួនកម្សាន្ត ។ ដូច្នេះ ដល់ពេលប្រទេសថៃទទួលស្គាល់ការពិតថា គម្រោងនេះនឹងផ្តោតលើការប្រមូលចំណូលពីភ្ញៀវទេសចរ ។.png)
សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់កិច្ចប្រជុំរបស់សភាតំណាងរាស្ត្រដើម្បីពិចារណា បន្ទាប់មក សភាតំណាងរាស្ត្រនឹងបញ្ជូនសេចក្តីព្រាងច្បាប់ទៅសមាជិកព្រឹទ្ធសភាពិចារណាម្តងទៀត ។ នេះបើតាមការលើកឡើងរបស់លោក Jirayu ។
លោកស្រី ផេថងថាន បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ស្តីពីការអនុម័តសេចក្តីព្រាងច្បាប់បើកកាស៊ីណូស្របច្បាប់ថា គឺថៃមានបំណងជំរុញវិស័យទេសចរណ៍ និងការវិនិយោគ ព្រមទាំងដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ នាពេលបច្ចុប្បន្ន ។ លោកស្រីសង្ឃឹមថា គម្រោងនេះនឹងធ្វើឱ្យសេដ្ឋកិច្ចថៃកើនឡើងដូចសិង្ហបុរី ហើយសម្រាប់ពលរដ្ឋថៃដែលចង់ចូលកាស៊ីណូ គឺត្រូវបង់ប្រាក់ចំនួន៥,០០០បាតក្នុងម្នាក់ (ឬស្មើ១៤៧ដុល្លារអាមេរិក) ៕










