Home ព័ត៌មានអន្តរជាតិ មកស្គាល់ភ្នំដែលខ្ពស់ជាងគេបំផុតប្រចាំទ្វីបទាំង ៧ របស់ពិភពលោក

មកស្គាល់ភ្នំដែលខ្ពស់ជាងគេបំផុតប្រចាំទ្វីបទាំង ៧ របស់ពិភពលោក

85
0

នៅលើពិភពលោកយើងនេះមានទ្វីបសរុបទាំងអស់ចំនួន ៧ រួមមាន៖ ទ្វីបអឺរ៉ុប, អាស៊ី, អាហ្វ្រិក, ទ្វីបអូស្រ្តាលី, ទ្វីបអង់តាក់ទិច, ទ្វីបអាមេរិកខាងជើង និងខាងត្បូង។ ទ្វីបនីមួយៗសុទ្ធតែមានភ្នំខ្ពស់ៗ និងស្រស់ស្អាតរៀងៗខ្លួន ក្នុងនោះភ្នំដែលខ្ពស់ជាងគេបំផុតប្រចាំទ្វីបអាស៊ីគឺភ្នំអេវឺរែស (Everest) ដែលមានកម្ពស់ ៨,៨៤៨ ម៉ែត្រស្ថិតនៅជួរភ្នំហិម៉ាល័យ។ វាមិនត្រឹមជាភ្នំខ្ពស់ជាងគេប្រចាំទ្វីបអាស៊ីប៉ុណ្ណោះទេ ក៏ជាភ្នំខ្ពស់ជាងគេលើពិភពលោកផងដែរ។ ដូច្នេះក្រៅពីភ្នំ Everest តើមានភ្នំណាទៀតដែលខ្ពស់ជាងគេបំផុតប្រចាំទ្វីបទាំង ៧ របស់ពិភពលោក?

១.ទ្វីបអឺរ៉ុប៖ ភ្នំខ្ពស់ជាងគេប្រចាំទ្វីបអឺរ៉ុបនោះ គឺភ្នំអ៊ែលប្រឺស (Elbrus) ដែលមានកម្ពស់ ៥,៦៤២ ម៉ែត្រ។ វាមានទីតាំងស្ថិតនៅជួរភ្នំកាកាសឺស (Caucasus) ក្នុងតំបន់ភាគខាងត្បូងប្រទេសរុស្ស៉ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfS4jt-3RDe6ikbDeQCttn2XIzrY_cfYhqwV2tRILEcMPr29WKM7ATWqwYrmUngERlQBhG4Pgi15DTbKHBioZPxJIn73jI-c-P2SUb8IuAde8iuOw9oKdjug_odk1v3aAkaYz25aiSrKTzV6JVM1QfUjJSn9YXXliLRWwDFnHbYqez4UT4kfeVailaTMWg/s1108/photo_2025-01-14_13-28-10.jpg
២.ទ្វីបអាហ្វ្រិក៖ សម្រាប់ទ្វីបអាហ្វ្រិកវិញភ្នំដែលខ្ពស់ជាងគេគឺភ្នំកាលីម៉ាន់ចារ៉ូ (Kilimanjaro) នៅក្នុងប្រទេសតង់សានី គឺជាភ្នំខ្ពស់ជាងគេប្រចាំទ្វីបអាហ្រិ្វក ជាមួយកម្ពស់ ៥,៨៩៥ ម៉ែត្រ។ កាលីម៉ាន់ចារ៉ូ មានមាត់ភ្នំចំនួន ៣ រួមមានគីបូ (Kibo) ដែលនៅខ្ពស់ជាងគេ បន្ទាប់មកគឺម៉ាវែនហ្ស៉ី (Mawenzi) ដែលស្ថិតនៅកម្ពស់ ៥,១៤៩ ម៉ែត្រ និងស្ស៉ីរ៉ា (Shira) ដែលនៅទាបជាងកម្ពស់ ៤,០០៥ ម៉ែត្រ។ ភ្នំនេះគឺជាភ្នំដាច់តែឯង ដែលមិនស្ថិតនៅជួរភ្នំណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNSdr_CUMLGa_oAVdwNSMK-9PtJHhqnZOg6kSXREhrsCEUDaqspQWdUwMF4EgA64flDwpyiqKaCwzg9tGqOIMQewNb0Dzdaw0MhWL2Y-Rkl7OJWoJSawek5rTLS8u5MwpAzZY14-JWhenC6vTuayQV-lY_lKwS32mbj1RDeYjLQvTxgvXB8v43T2xhBZ2R/s736/photo_2025-01-14_13-28-16.jpg

៣.ទ្វីបអង់តាក់ទិច៖ នៅទ្វីបទឹកកកនៃប៉ូលខាងត្បូងនេះ ក៏មានភ្នំខ្ពស់ជាងគេប្រចាំទីនោះផងដែរ គឺភ្នំឈ្មោះវីនសុន (Vinson) ដែលស្ថិតនៅជួរភ្នំអ៊ែលស្វស្ស (Ellsworth) ជាមួយកម្ពស់ ៤,៨៩២ ម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmK5tNnMWLQV77v9x7MUxK_3HbqeykPuwORMW-yvsoMP_wVq5zG8jX7FG1N3TyRNy1WQMAS5XZYltxxp5wxS8d4y5e_3zlE8BpwkaGLLstNrXaMHsMEY7cuPJbZZvh48Ofjhkctdk4cCJRKiSzKPPI28AE8ZVsygVIqHblVUnMHKeAvPGs9wzX3nMBQHFP/s736/photo_2025-01-14_13-28-25.jpg
៤.ទ្វីបអាមេរិកខាងជើង៖ ភ្នំដែលខ្ពស់ជាងគេប្រចាំទ្វីបអាមេរិកខាងជើង គឺមានឈ្មោះថា ដេណាលី (Denali)។ កាលពីចន្លោះឆ្នាំ ១៩១៧-២០១៥ សហរដ្ឋអាមេរិកធ្លាប់បានហៅវាថាជា ភ្នំម៉ាកឃីនឡេ (McKinlay)។ ភ្នំនេះស្ថិតនៅជួរភ្នំអាឡាស្កា (Alaska) ក្នុងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក ដោយមានកម្ពស់ ៦,១៩០ ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnDCxzySd6hgJLzyfVeNIrqM5usRBQAG9hIxdhUosMufjBWKdA8sB1gWQrecOSPjFVanA_bm3FmpApk4B7qPhmxiop5FQ0pj4sFN4hpp9tKon4Z6kuV999SOiKBOqznmhUskutd7JmTCfHqUjccm8Jw1SVzP008E-l6nh3vSkED4iRuPYuvpwfxcQ2C0X5/s797/photo_2025-01-14_13-28-35.jpg

៥.ទ្វីបអាមេរិកខាងត្បូង៖ ភ្នំអាកុងកាហ្កា (Aconcagua) ដែលស្ថិតនៅជួរភ្នំអង់ (Andes) ក្នុងខេត្តមែនដូហ្សា (Mendoza) នៃប្រទេសអាហ្សង់ទីន គឺជាភ្នំខ្ពស់ជាងគេប្រចាំទ្វីបអាមេរិកខាងត្បូង ជាមួយកម្ពស់ ៦,៩៦០ ម៉ែត្រ។ វាក៏ជាប់ឈ្មោះជាភ្នំខ្ពស់ជាងគេបង្អស់នៅតំបន់អាមេរិកទាំងមូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhujWctcYlalg7E7wqiunMXFRy-3qbbt1J79ROgtxbQG74etyYy7Dep4jNe9NscGCNxejFOD2D81QL5cS2v1ROFsToS0Ya15TJvn2Y57gvu2mHa_reE5xuyBpuJqkovhAvMP9rTP8g4A3qP82gx8584kmq66gJLrK2GtVR-tUpUOfbeo2OYEEuiE2MImMM2/s736/photo_2025-01-14_13-28-42.jpg

៦.ទ្វីបអាស៊ី៖ យើងដឹងហើយថាភ្នំដែលខ្ពស់ជាងគេប្រចាំទ្វីបអាស៊ីរបស់យើង គឺភ្នំអេវឺរ៉េស (Everest) ជាមួយកម្ពស់ ៨,៨៤៨ ម៉ែត្រ ហើយក៏ជាប់ចំណាត់ថ្នាក់ជាភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោកទាំងមូលផងដែរ។ ភ្នំនេះស្ថិតនៅជួរភ្នំហិមាល័យ (Himalaya) ដោយផ្នែកម្ខាងនៃភ្នំអេវឺរ៉េស គឺនៅក្នុងទឹកដីប្រទេសនេប៉ាល់ និងម្ខាងទៀតនៅក្នុងតំបន់ទីបេនៃប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzIQQhq1V6VQ56ixalJfdtam7Q8lcY3CRUa11oTy74Tycc0Tqz4-Wzy7ZRBgCvJ4c5BkALmOfeMC1rVpfIOr3lMsDhjkM8iaRnKXofBvlRg_1FRLpLhWCJF3WiDRfM1WcRVMoTpgbG5Wujme8nNm4oG2AKkRxxHd8eYtIUjo1F1h6WYVdpr8cQRRy6_IHU/s736/photo_2025-01-14_13-28-47%20(2).jpg

៧.ទ្វីបអូស្រ្តាលី៖ ភ្នំខ្ពស់ជាងគេប្រចាំទ្វីបអូស្រ្តាលី គឺភ្នំកូសៀស្កូ (Kosciuszko) នៅរដ្ឋញូសោតវែល (New South Wales) ដែលវាស្ថិតនៅជួរភ្នំស្នូវី (Snowy) ហើយមានកម្ពស់ ២,២២៨ ម៉ែត្រ។ ភ្នំកូសៀស្កូ គឺជាភ្នំទាបជាងគេបង្អស់ ក្នុងចំណោមភ្នំខ្ពស់ៗបំផុតប្រចាំទ្វីបទាំង ៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFtG-QoLgdLFvhKxk5jMlikCMtZqptnzUyDgUbq-iNtYfQAg200TBDmLWd_U1RVgC4JkT4ejy99vqNQFiWTWZOPFzyHKShKt8BzTDotVs6Mlh4VTEnc6oEjRYllX5QHFq1LLmr-JW5degg6yAIYVsvJIkqSVBkHW9eZGHvwM41a5hi4vYyhfAfZJZYM2Nx/s736/photo_2025-01-14_13-28-51.jpg