Home ព័ត៌មានអន្តរជាតិ រកឃើញផ្លូវក្រោមដីសម្ងាត់តភ្ជាប់ពីប្រទេសម៉ិកស៊ិកមកកាន់រដ្ឋតិចសាស់របស់អាមេរិក

រកឃើញផ្លូវក្រោមដីសម្ងាត់តភ្ជាប់ពីប្រទេសម៉ិកស៊ិកមកកាន់រដ្ឋតិចសាស់របស់អាមេរិក

78
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា អាមេរិកបានសហការជាមួយម៉ិកស៊ិក បំផ្លា.ញ ផ្លូវក្រោមដីខុសច្បាប់មួយកន្លែង ដែលតភ្ជាប់ពីប្រទេសម៉ិកស៊ិកមកកាន់រដ្ឋតិចសាស់របស់អាមេរិក ។ ផ្លូវក្រោមដីនេះភ្ជាប់ជាមួយប្រព័ន្ធបង្ហូរទឹកស្អុយរបស់អាមេរិក ហើយផ្នែកខាងក្នុងមានទាំងភ្លើងបំភ្លឺ និងប្រព័ន្ធខ្យល់ចេញ-ចូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvHYLvRAr7B92MaxBzWtXG34tx6zOx7FYHPobni4XwbIx14yv1U8chinpeIGa2TD-EsqUJXrLOfGCDKcrQSrHO3q1rTKhaymbJ6K85iANheQ-Ub3Jo7l25Zlxbf20xaP3ptoB6MkRIW2_ZoVpJKCWZqcDj_62RtPl818hl3O16tVkbADoJ-6vOtujCLMre/s986/image_2025-01-13_11-17-54.png

ភ្នាក់ងារយាមល្បាតនៅតាមព្រំដែនរបស់អាមេរិកនិយាយថា បានរកឃើញផ្លូវក្រោមដីនេះ បន្ទាប់ពីពួកគេបើកបន្ទះដែកដ៏ធំមួយគ្របច្រកចូលផ្លូវក្រោមដី ដែលតភ្ជាប់ពីទីក្រុងស៊ិវដាដ ជឺរេស ខេត្តឈិវ៉ាវ៉ា របស់ម៉ិកស៊ិក ជាមួយប្រព័ន្ធបង្ហូរទឹកស្អុយរបស់ទីក្រុងអែលប៉ាសូ រដ្ឋតិចសាស់ របស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK66NCuRpB3mnzBts00DNX2sNJdgAaV4eEGLI7QEo3pD5WBZvReGHJmpKGUq1zcJ3cIDHaCppIDLCoHm-tVAq-XjvN3DIshw3KerX2b4zGz4frKynNMRockyDdfWBv9uYueTrA3LyfhvGP7-VnAIrZBHGIG-_xQMtb9lfrajMYsTh7wPbQdkOrqQtVX4bc/s986/image_2025-01-13_11-17-55%20(2).png

ប៉ុន្តែភ្នាក់ងារយាមល្បាតនៅតាមព្រំដែនអាមេរិកពុំបានបញ្ជាក់ថា តើអ្នកណាជាអ្នកគាំទ្រឱ្យធ្វើផ្លូវក្រោមដីនេះ? រីឯមន្ត្រីការិយាល័យស៊ើបអង្កេតកណ្តាល (FBI) របស់អាមេរិកបញ្ជាក់ថា ការសហការគ្នាបំផ្លាញផ្លូវក្រោមដីរបស់មន្ត្រីអាមេរិក និងម៉ិកស៊ិក គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់បង្ក្រាបការលួចឆ្លងដែនខុសច្បាប់មកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS4c6EEy_b0fgCAcRyk2DAH9fxiuBzMNdbLbI0ToX3vDImR0ZVOzO02yp5Vnt8VhnSMUQmYoVX7JuSdm5LLIhfGFb8LiaivIeH_Yk_y69DMUrd4l4MItzW5Fp-BrBoFVooAsI9C61cdap0S8bu7qtct4Bhn0tAd_YzF7qQrnVAxqEjwMK2vGK66bh4vfrL/s1024/image_2025-01-13_11-17-55%20(3).png

សារព័ត៌មាន Reuters រាយការណ៍ថា ការរកឃើញផ្លូវក្រោមដី គឺបង្ហាញពីការប្រឹងប្រែងបង្ក្រាបសកម្មភាពខុសច្បាប់ ដែលគំរាមកំហែងដល់សន្តិសុខនៅតាមព្រំដែនអាមេរិក មុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក អាណត្តិទី២ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ប្រកាសថា លោកនឹងបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Bk0bIM4MlGrPXKGJ1rj9RcFfDbN41S72AhsccIoSVpzc1OlnRNs9HhcOTeIBZCKd-8nXLqDa52Pi_bdTcoDdcddkC_mNKmdHkQYovN_k5CHHDfThkyCvZQsHfRUkj0I9QIxvTroxXxvXyPhVz5go3p0qD1dd4_spFl6Osdjf30bTCmc7HVyZrUXdUhzU/s960/image_2025-01-13_11-17-55.png

កាលពីថ្ងៃទី៩ ខែមករា កន្លងមក ភ្នាក់ងារយាមល្បាតនៅព្រំដែនអាមេរិកបានសហការជាមួយម៉ិកស៊ិក ព្រមទាំងមន្ត្រីការិយាល័យស៊ើបអង្កេតកណ្តាល (FBI) បំផ្លាញផ្លូវក្រោមដីនេះ ។ នេះបង្ហាញថា មានពលរដ្ឋម៉ិកស៊ិកយ៉ាងច្រើនសម្រុកធ្វើដំណើរមកកាន់ព្រំដែនអាមេរិកតាមផ្លូវក្រោមដីតាំងពីចូលឆ្នាំសកលរហូតមក មុនពេលលោក Trump ឡើងកាន់តំណែងនាពេលឆាប់ៗ ៕