រមណីយដ្ឋានវត្តវិហារសសរ ១០០ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ដដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា។ វត្តនេះកសាងឡើងនៅសតវត្សទី១៦ ក្នុងរាជកាលស្ដេចអង្គច័ន្ទរាជា ដោយសង់ពីឈើដែលមានសសរចំនួន ១០០ ដើម។ នៅសម័យប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយក្រោយមកព្រះវិហារនេះក៏ត្រូវបានភ្លើងឆេះ ដោយសារតែគ្រោះធម្មជាតិរន្ទះបាញ់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEind3ldoeadGrko58IyOlcYRU5y6DCCWzH8kX4Fnxfj0G77WsM7MIaIT5jNH5WZJ5vf2VhslSt5_Gk0YmBPgdksGPKA-c1ViPGRARj33En1spscj0ZTyWSs1JMy-AErROhFSdcPKZewtB3QXhLjuSghfoltSNTtGv8iP6C-1QUGKSe6ayGbJ82j7Bghfe7S/s960/photo_2025-01-10_15-34-45.jpg

ប៉ុន្តែបច្ចុប្បន្នព្រះវិហារសសរ ១០០ ត្រូវបានជួសជុលរួចរាល់ហើយ ដោយបានកសាងឡើងវិញពីឥដ្ឋ លើទីតាំងចាស់ដែលមានសសរចំនួន ១២៦ ដើម។ វត្តវិហារសសរ ១០០ គឺជាវត្តមួយក្នុងចំណោមវត្តដែលមានព្រះវិហារបែរមុខទៅទិសទាំងបួនផ្សេងៗគ្នា។ ដូច្នេះដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ដនេះ លោកអ្នកត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ តាមផ្លូវលេខ ៣៧៧ ក្នុងរយៈចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBuBZ-YGIhL5WAwSnuDXuE5pZNBAYaQkgXmimKzARYEFt9dWYmVVlUnO9w2gvMqhw_VZc42X_OAN2NtFwoN5qfu8EEErXY4-bVkXsjI2eR2PPZDvVtPSObS32O7OhJw308wIvoee9PEulwG3dRdUpbHiYBZkMn4NLSnVwtc3WFcQdQJfCOR0-LgmilGPJp/s1280/photo_2025-01-10_15-34-46%20(2).jpg
នៅពេលទៅដល់ភ្ញៀវទេសចរនឹងឃើញមុខព្រះវិហារដ៏ធំស្កឹមស្កៃ ទ្រទ្រង់ដោយសសរខ្ពស់ត្រដែតចំនួន ១២៦ ដើម រួមទាំងអាចឡើងព្រះវិហារធំ ដើម្បីទស្សនាសសរព្រះវិហារ ចូលចាក់គម្ពីរនៅលើព្រះវិហារធំ ទស្សនាកន្លែងគំនូរប្រវត្តិសាស្ត្រ ក៏ដូចជាទស្សនាចេតិយបុរាណដែលមានបញ្ចុះអដិ្ឋធាតុសែរាជវង្សខ្មែរ ជាពិសេសអដ្ឋិធាតុបុត្រីរបស់ព្រះបាទចន្ទរាជាតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq-CvzIkO8kazmi78iFW6f05JZVvEo3L9FAad4LOVNWbAflY2bU8E-fqf6IpgkfaOOLdP3ELdHQLgSHA-hZQbY_E-y8OTxKyHOTXMqDeiZn_gBsiSpfMv5xl8s3B6-lBxwxbcDQkWXVBbWkKBHLJ7rCTo4bQmWnvKlLdq2C84A-9xrnjKYX2IIybeR8i6s/s1280/photo_2025-01-10_15-34-46.jpg
លើសពីនេះលោកអ្នកក៏អាចទស្សនាមណ្ឌលអភិរក្សាអណ្តើក-កន្ធាយមេគង្គ ស្រូបយកខ្យល់អាកាសធម្មជាតិនៅទីនោះ ដើរជុំវិញបរិវេណព្រះវិហារដ៏សែនត្រជាក់ត្រជុំ ដោយមានម្លប់ព្រៃឈើបៃតងជាច្រើនអមសងខាង បង្កើតបានជាទិដ្ឋភាពដ៏ស្ងប់ស្ងាត់ និងស្រស់ស្រាយបំផុត។ គួរបញ្ជាក់ដែរថា នៅពេលលោកអ្នកទៅទស្សនាវត្តវិហារសសរ ១០០ ត្រូវតែស្លៀកពាក់ឱ្យបានសមរម្យព្រោះទីនេះជាវត្តអារ៉ាម ហើយលោកអ្នកក៏គួរចំណាយពេល ១ ម៉ោងដើម្បីទស្សនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ដនេះឱ្យសព្វជ្រុងជ្រោយផងដែរ៕