Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតីចិនបដិសេធការអញ្ជើញមកចូលរួមពិធីឡើងកាន់តំណែងរបស់ Trump

ប្រធានាធិបតីចិនបដិសេធការអញ្ជើញមកចូលរួមពិធីឡើងកាន់តំណែងរបស់ Trump

63
0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបដិសេធការអញ្ជើញមកចូលរួមពិធីកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់ លោក Donald Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ប៉ុន្តែលោកនឹងបញ្ជូនមន្ត្រីស្ថានទូតជាន់ខ្ពស់មកចូលរួមជំនួស ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃទី៩ ខែមករា កន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJGxif9W3wlZOATsGw1OhMiUzH5RxpEenxNpvCcGj03wYyiFbXpFRNRqOhUSTbYBelhuEznmNHj3AAA13FXOemdpNFQNTHUSPfhYZyKU9WANcZURiLDRvbp4Suf7ziFLvuUN11MKvb14iCWu1zPkh3En-BMkbcOZF339THDeMWrWhG8-J1zp6_pWuNc3oH/s1024/image_2025-01-13_08-32-20%20(2).png
តាមប្រភពជិតស្និទ្ធជាមួយប្រធានាធិបតីចិន បញ្ជាក់ថា មន្ត្រីស្ថានទូតជាន់ខ្ពស់របស់ចិននឹងចូលរួមពិធីកាន់តំណែងរបស់លោក Trump ជំនួសលោក ស៊ី ជិនពីង ហើយមន្ត្រីស្ថានទូតរូបនេះនឹងពិភាក្សាបញ្ហាមួយចំនួនជាមួយក្រុមការងារលោក Trump ។ រីឯស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន និងក្រុមការងាររបស់លោក Trump ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការលើកឡើងនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTRwH6s1hE9qbWK1deE-FfyeepJWRtupB-PvTIGPgTvWr5B3OAKyjA0yok4fEtDM6IhTRf_FmPqdInVYshrnsanTkV3-USUZlKcIxRZB5H44WtqfPdOh6VEjd3Kk7GyD0So6XT4kYfSZ5fWm79qzSHjo_DPln8SEe2gjeUk4g-LxUxSKC3afSXvoX8rm0V/s1199/image_2025-01-13_08-32-20.png
លោក Trump បានបញ្ជូនលិខិតអញ្ជើញទៅលោក ស៊ី ជិនពីង កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយអ្នកជំនាញនិយាយនាពេលនោះថា វាពុំអាចទៅរួចទេ ដែលមេដឹកនាំចិននឹងមកចូលរួមពិធីកាន់តំណែងរបស់លោក Trump វាគ្រាន់តែជាល្ខោននយោបាយប៉ុណ្ណោះ ។ លោក Trump បានថ្លែងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ថា លោកបានជជែកជាមួយលោក ស៊ី ជិនពីង តាមរយៈមន្ត្រីតំណាង ហើយលោកជឿថា មេដឹកនាំទាំង២រូបនឹងចុះសម្រុងគ្នាពេលលោកកាន់តំណែងអាណត្តិទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7sE-ql7t-y28Ke_cqyydTUQlOnK7YhO-ELc7l14ZzamTK_n2C_eYIGwpcoXMDsc_nGgiZYO5Kq7-pyFMcrbylSzRgyub9kB1MZL9A0AiAKxdDkDPjBd-d8Ag8_poYdg3kTA3A-O8cv4w_eLlFADYRijFv0HjAUNYXBaq_txKeM4OlKDFlxDqPkr9SxJiM/s959/image_2025-01-13_08-32-21%20(2).png

អ្នកជំនាញបន្តថា ពេលលោក Trump កាន់តំណែងជាប្រធានាធិបតីលើកនេះ គឺសហរដ្ឋអាមេរិកនឹងប្រឈមមុខជាមួយចិនខ្លាំងជាងអាណត្តិមុន ដោយសារលោកបាននិយាយក្នុងពេលរកសំឡេងឆ្នោតថា នឹងដំឡើងពន្ធទំនិញចិនខ្ពស់រហូតដល់ជាង៦០% ដើម្បីឱ្យរដ្ឋាភិបាលក្រុងប៉េកាំងដោះស្រាយបញ្ហាការលួចនាំចូលថ្នាំញៀនមកសហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHGyP5NSPKiO6d49qIlH3376aTtJRp0lmwMHMIy6TEXxHldf138OKK2uvsyWp8-9QugVYarKag_34dVbh1z5rGabW8LpNNc-GHhnyySNE9tvioObC5WSaaC83u2P2TJFnXHXuI6o_4zFrDTeuWhxEL5dITiOxLP6QDzjr7pmvgqOEuvIKGuNLWI-Egt-hl/s1024/image_2025-01-13_08-32-21.png

ចំណែកក្រសួងការបរទេសចិនបានបញ្ជាក់កាលពីថ្ងៃទី៧ ខែមករា ថា រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក Trump ហើយចិនតាំងចិត្តជំរុញស្ថិរភាព ពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ៕