ទិន្នផលត្រីប្រហុកនៅតាមដាយ ក្នុងដើមឆ្នាំ២០២៥នេះ មានការកើនឡើងខ្ពស់ ប្រមាណ ១០ភាគរយ តែតម្លៃហាក់ធ្លាក់ទាបជាឆ្នាំមុនបន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhByvbquDyX7s4zycWg77J1fK94U855Cg7tNtMIg4BpIEWp067vU6S-uoThWF1cWiUyO1xLiMwiRMizQzf2zwS7h4bxY9RhqfJz4Qh-vJUyrjvfukejaLU7-UpFVye6ZFHY8BlRmc1k_SuUF6qlsIhv52g-yz7mDdUtpZXORrRxpCd_TZV6rtX_p1WoE6VW/s2048/472774443_1051789220327044_3694550872553080513_n.jpg
តម្លៃត្រី ត្រូវបានឈ្មួញចុះមកទិញដល់កន្លែងក្នុងតម្លៃចន្លោះពី ៥០០រៀលដល់៨០០រៀល ក្នុងមួយគីឡូ លើកលែងតែត្រូវធំៗបន្តិចទើបអាចលក់បាន១០០០រៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzujziun4cKDvqZcfX7DB3XylCOHyFgmInf8e_iUbIya24OJUyG8CWYZLgpMWtn4PqeTGFAfDY6lOCFtuo8UedzdWBSa6EHbrSLjqafGdxBS0ReMFj_oTIjN9qLAbPbnrOY40CpbX8ElkeyBW5Wxyc9OYw2DlPPvLbMjVVaYIEWbX3R9ITQlKhBWlsBDEV/s2048/472915042_1051789716993661_6168519492934529139_n.jpg
ដោយឡែក ត្រីដែលកាត់សម្អាតរួច អាចលក់បានថ្លៃក្នុងតម្លៃ ៧០០០រៀល ទៅ ៨០០០រៀល ក្នុងមួយគីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWX1NCC9I1h9r-3HBaelJS_RHrRrQpEmG0zd3gSQ3zx4Hb9pwlsA75kDqf1yEp-2qCfRQ-6441CpcDvXPqoYCuFLyjSFVe6Yj_IDVb4ODhEGdhndwBHmgFOIxL2XjkQbKZV3u4pb-pH2kW_zFXhTyYSgCyxfdcgwQOIoJ6V2HJHRNz1DU2Y1yRCaJ8Nhae/s2048/472938901_1051789840326982_7088140226679693201_n.jpg
បើតាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖”ឆ្នាំនេះ ការនេសាទរបស់យើងទទួលបានផលច្រើនជាង១០ភាគរយ បើធៀបទៅឆ្នាំមុន ដោយសមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ក៏ដូចជាប្រជានេសាទមួយចំនួនយល់ដឹងបានច្បាស់ពីការនេសាទនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoHs6hl1VdiF9ciqgFK55_2M1XKbEKIJN6QmvegFBeadS7DPLZr86PkAfnLmi3pz53A4jaBcneS0157zpm6LUs-G17Ucn7rj7N6t_-kTrThjtdL4A_PqP2mP-3BiF7RuL6gVspJCv2y02cTBd_MflN8ig7n4scuPekH_iqqDY_PPnKISSs9JXDfrMcxoae/s1280/473110597_1051788093660490_4876556270442664285_n.jpg

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កម្ពុជា ប្រមូលផលនេសាទនិងវារីវប្បកម្ម បានចំនួន ៩២៦ ៩៣៤តោន ក្នុងនោះផលនេសាទទឹកសាប មាន៤៦៧ ៣៤៤តោន ផលនេសាទសមុទ្រ ១៣៩ ៣១០ តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWw3Lycb65roAphzVJzHrWElJhe3tiUF47r17-JCstF1i1jQDGzGC48xkfIdQSGtfVurAfYbga-FUej5Be0OFbI6ugwSKNKxooFcyT0G2pwP91iFtnX4FLmmgQG27PV3TkYq9JZiHliZQgls8tBK6pyC-tKZe3fIDWwbOyycPoXzbkWTOB7aRmAveUB3nG/s2048/473099044_1051789190327047_2060773998340674781_n.jpg