ម៉ូតូអគ្គិសនី Skyrider X1 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Rictor គឺជាម៉ូតូបើកលើអាកាសដំបូងបង្អស់របស់ពិភពលោក ត្រូវបានគេរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២៦។

បច្ចុប្បន្នម៉ូតូនេះបានដាក់បង្ហាញនៅក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិក CES 2025 ដែលប្រព្រឹត្តទៅនៅទីក្រុង Las Vegas ពីថ្ងៃទី ៧ ដល់ទី ១០ ខែមករា។ ម៉ូតូអគ្គិសនី Skyrider X1 ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួន ៨ អាចហោះហើរបានប្រហែល ៤០ នាទី ជាមួយល្បឿនហោះហើរអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។.png)
Skyrider X1 មានពីរម៉ូដែលគឺ X1 SL ដែលមានថាមពលថ្ម ១០.៥ kWh អាចហោះហើរបាន ២៥ នាទី ខណៈម៉ូដែល X1 SX ដែលមានថាមពលថ្មធំជាង ២១ kWh អាចហោះហើរបាន ៤០ នាទី។ វាក៏មានជម្រើសបញ្ជាដោយដៃសម្រាប់អ្នកបើកបរដែលចង់ប្រតិបត្តិការដោយផ្ទាល់ រួមទាំងមុខងារបើកបរអូតូផងដែរ។ យោងតាមក្រុមហ៊ុន ម៉ូតូអគ្គិសនីមួយនេះ អាចសម្របខ្លួនទៅនឹងអាកាសធាតុ និងបរិស្ថានក្នុងពេលវេលាជាក់ស្តែង ដោយកែតម្រូវកម្ពស់ ល្បឿន និងទិសដៅដោយស្វ័យប្រវត្តិ ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។.png)
ទោះបីជាម៉ាស៊ីនមួយបរាជ័យក៏ដោយ Skyrider X1 ក៏អាចចុះចតដោយសុវត្ថិភាព ហើយត្រូវបានបំពាក់ដោយឆ័ត្រយោងសង្គ្រោះបន្ទាន់សម្រាប់ស្ថានភាពមិនល្អណាមួយទៀតផង។ ជាមួយកាប៊ីនបិទជិត និងប្រព័ន្ធគ្រប់គ្រងបីជាន់ ម៉ូតូអគ្គិសនីនេះត្រូបានគេនិយាយថា នឹងចេញលក់ជាផ្លូវការនៅឆ្នាំក្រោយក្នុងតម្លៃ ៦ ម៉ឺនដុល្លារអាមេរិក។ ក្រុមហ៊ុន Rictor ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គិសនីជឿជាក់ថា ការលក់ម៉ូតូហោះហើរលើអាកាសនេះទំនងនឹងទទួលបានភាពជោគជ័យខ្លាំងនៅពេលដែលចេញលក់ជាផ្លូវការ។
ទោះជាយ៉ាងណាក៏ដោយ គោលដៅរបស់ Rictor ហាក់បីដូចជាមិនសូវមានប្រជាប្រិយភាពសោះ ដោយសារកាលពីឆ្នាំមុនមានក្រុមហ៊ុនតាក់ស៊ីហោះមួយគឺ Volocopter បានបរាជ័យក្នុងការទទួលបានវិញ្ញាបនប័ត្រដឹកជញ្ជូនអ្នកដំណើរលើអាកាស ហើយទីបំផុតបានដាក់ពាក្យក្ស័យធន។ ដូច្នេះយានជំនិះដែលបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុននេះ ទំនងជាមិនបង្ហាញនៅលើមេឃក្នុងទីក្រុងនាពេលខាងមុខនេះទេ៕










