ធ្លាប់តែជារណ្តៅដែលមានប្រហោងធំ ស្រាប់តែក្លាយទៅជាដីរាបស្មើដែលសម្បូរទៅដោយជីវចម្រុះទៅវិញ មានន័យថា ផ្ទាំងទឹកកកដ៏ក្រាស់មួយបានគ្របដណ្ដប់លើរណ្តៅនោះ ខណៈម៉ាសដីកើនឡើងជាលំដាប់ក្នុងល្បឿនលឿន ធ្វើឱ្យរណ្តៅលែងមានប្រហោងធំដូចមុនទៀតហើយ។

បច្ចុប្បន្នរណ្តៅមួយនេះបានប្រែក្លាយទៅជាដីកសិកម្មដែលសម្បូរទៅដោយជីវចម្រុះដុះពាសពេញផ្ទៃដី បង្កឱ្យមានការចាប់អារម្មណ៍ខ្លាំងដល់អ្នកវិទ្យាសាស្ត្រ ខណៈមនុស្សម្នាក៏បាននាំគ្នាដាំគ្រាប់ធញ្ញជាតិដូចជា ស្រូវសាលី និងរុក្ខជាតិជាច្រើនទៀតដើម្បីប្រមូលផល និងចិញ្ចឹមជីវិតផងដែរ។.png)
រណ្តៅដី Soderfjarden ទំហំ ២២ គីឡូម៉ែត្រការ៉េ ស្ថិតនៅប្រទេសហ្វាំងឡង់បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ពីការលិចនៅក្រោមទឹកកក ទៅជាដីកសិកម្មដែលសម្បូរទៅដោយជីវចម្រុះ។ កាលពីជាង ៥០០ លានឆ្នាំមុនអាចម៍ផ្កាយមួយបានធ្លាក់មកផែនដីនៅជិតរង្វង់អង់តាក់ទិកដោយបន្សល់ទុកនូវរណ្ដៅយក្សមួយនេះ។ ក្នុងរយៈពេលរាប់លានឆ្នាំ អាកាសបានប្រែប្រួលឥតឈប់ឈរ ធ្វើឱ្យរណ្តៅដែលធ្លាប់មានប្រហោងធំក្លាយជាដីរាបស្មើ។
កន្លែងនេះគឺមានភាពល្បីល្បាញខ្លាំងណាស់ នៅក្នុងសហគមន៍វិទ្យាសាស្ត្រសម្រាប់រូបរាងឆកោនតែមួយគត់របស់វា ដែលផ្តល់នូវការយល់ដឹងសំខាន់ៗអំពីប្រវត្តិភូមិសាស្ត្ររបស់ផែនដី និងដំណើរការថាមវន្តដែលជួយបង្កើតរូបកាយសេឡេស្ទាលនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ 
រណ្តៅ Soderfjarden បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្ត្រភព ដោយសារតែរូបរាងធរណីមាត្រដ៏ប្លែករបស់វា។ អ្នកខ្លះចាត់ទុករណ្តៅនេះថាជាគំរូដ៏ល្អបំផុតក្នុងការស្រាវជ្រាវបន្ថែមអំពីភូមិសាស្ត្រផែនដី។ ដូច្នេះណ្តៅបានប្រែក្លាយទៅជាដីគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកវិទ្យាសាស្ត្រ ដោយសារវាអាចផ្តល់ភស្តុតាងអំពីអតីតកាលភូមិសាស្ត្រនៃភព ដែលពិបាកសង្កេតមើលពីខាងក្រៅ៕










