Home ព័ត៌មានអន្តរជាតិ អ្នកស្រុកបារម្ភពីជំងឺឆ្លងរាតត្បាតក្រោយសត្វស្លាបរាប់ពាន់ក្បាលធ្វើសំបុកក្បែរភូមិ

អ្នកស្រុកបារម្ភពីជំងឺឆ្លងរាតត្បាតក្រោយសត្វស្លាបរាប់ពាន់ក្បាលធ្វើសំបុកក្បែរភូមិ

79
0

ប្រទេសថៃ ៖ ពលរដ្ឋរស់នៅបរិវេណក្រោយវត្តថាឆាង ស្ថិតក្នុងឃុំខោថាព្រះ ស្រុកមឿង ខេត្តឆៃណាត ប្រទេសថៃ បានបង្ហាញក្តីបារម្ភពីជំងឺឆ្លងរាតត្បាត ក្រោយពេលសត្វស្លាបរាប់ពាន់ក្បាលធ្វើសំបុកនៅតាមដើមឈើក្បែរភូមិ ។ លើសពីនេះ ថែមទាំងមានក្លិនលាមកសត្វស្អុយសាយភាយប៉ះពាល់ដល់សុខភាពទៀតផង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2HtxZeV2cy4se5eRlDY_dw_Ngj1TXr7tDIZR2YiG5FsFYF0P8IjnQStaNvcvPPL3mQ_ANeHoKWMDxkaUr_dHMScGPRinFqTSdS1fMd2RVBvlxKahA1-DAOTZW9A5t7iu3ybjL7ROWvzZ6DoBFSM1w4s8Apg9norFMN_DeexXzNkTcDEwDFR-5qVGy4tJ/s1920/image_2025-01-07_08-37-45%20(2).png
ក្រៅពីសត្វស្លាបយំឮខ្លាំងតាំងពីព្រឹកព្រលឹម រហូតដល់ក្បាលព្រលប់ គឺនៅពេលមានខ្យល់បក់ម្តងៗ លាមកស្ងួតរបស់វានៅតាមមែកឈើ ក៏បានក្លាយជាកម្ទេចតូចៗសាយភាយទៅជាប់បរិវេណផ្ទះអ្នកស្រុក ។ ពលរដ្ឋបារម្ភថា កម្ទេចលាមកសត្វស្លាបនឹងបង្កជាជំងឺឆ្លងរាតត្បាតដល់សត្វស្លាបផ្សេងទៀត ហើយធ្វើឱ្យសត្វចិញ្ចឹមរបស់ពួកគេងាប់ ។ ម្យ៉ាងទៀត លាមកសត្វស្លាបនឹងប៉ះពាល់ដល់សុខភាពមនុស្សផងដែរ ជាពិសេស មនុស្សចាស់ និងក្មេងតូចៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHu15TKOVDCLXJN3ZKbcdBlHLNlWp8c-ZeduYsHcQKiU5AEDTwHTitkP1dsJRy36ZBwuJoljRGwMyd_nVkvTz9ZV1_bM21HSlMAP5-9McnJFNMd1WGXPAI-Dg5Asns6QwH4CvJCLS0SfyBJZHm98t8sOommsL5sZO77lKlrWSf4VGRzaNuMHyMQNCXlxzK/s651/image_2025-01-07_08-37-45.png

លោក សាន់ទិ អាយុ៤៥ឆ្នាំ ជាអ្នកស្រុករស់នៅស្រុកមឿង ខេត្តឆៃណាត និយាយថា ផ្ទះរបស់លោកនៅឆ្ងាយពីដើមឈើដែលសត្វស្លាបធ្វើសំបុក ក្នុងចម្ងាយត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ហើយធ្វើឱ្យលោក និងក្រុមគ្រួសារធុំក្លិនស្អុយលាមកសត្វគ្រប់ពេលវេលា ។ លាមកសត្វនឹងស្អុយកាន់តែខ្លាំងឡើងនៅពេលយប់ រហូតដល់កូនចៅរបស់លោកសម្រាកលែងលក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7iom4Vwa6LwxiZ_XkcZNKT84CdE1PSMxq-PoCFORx1SnFybrVXfTh34kXxNYRPTHV5yaUWmBUiTMIjSVm3brCJiUzBarHYENvSxM7lzvbFPmY_i0Kxzy3VWoE_HjQzqqmYEhTTicKVMavOt-K_fDfkSpmLejMCiPeJCQ2GAG6kDN9pIRQ5PVxGtx0rHzo/s644/image_2025-01-07_08-37-47.png
លោកបារម្ភខ្លាចកូនស្រីឆ្លងមេរោគតាមខ្យល់ ពីព្រោះកូនរបស់លោក កំពុងមានបញ្ហាសុខភាព ។ ហេតុនេះ សូមឱ្យស្ថាប័នពាក់ព័ន្ធចុះមកត្រួតពិនិត្យ និងដោះស្រាយបញ្ហាឱ្យពលរដ្ឋជាបន្ទាន់ ដូចជា ៖ បាញ់ថ្នាំសម្លាប់មេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxYi4bdDXLwsC7xxPHGqa6GRw3JvLeIP3UJjkhgTu3RwPutaTIOyemORed8lYsugzls9CavE-ZJBEdE_NmzUmFxvO_aowZius6QmWrpBzAu1FfDl5KU5OEENIxPfzAifEfXOE-qCIv6bTKNAd_SEYDrkCatZBGayt3yYUiiVHsQhE_YnxSU4xRBaDZvD11/s600/image_2025-01-07_08-40-23.png

រីឯពលរដ្ឋម្នាក់ទៀតនិយាយថា វាអាចនឹងមានជំងឺឆ្លងរាតត្បាតផ្សេងទៀត ពីព្រោះនៅសុខៗ សត្វស្លាបទាំងនេះបែរជានាំកូនចៅមកធ្វើសំបុកក្បែរភូមិអ្នកស្រុក ។ ខ្លួនពុំធ្លាប់ឃើញពួកវាមករស់នៅបរិវេណនេះទេ នាពេលកន្លងមក ៕