ស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃខេត្តកោះកុង គម្រោង AHNAKOT Smart City នឹងកែប្រែខេត្តកោះកុង ក្លាយជាខេត្តឆ្នេរសមុទ្រ ដ៏មានសក្តានុពលបំផុតមួយ។.png)
គម្រោងនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Bilderberg Group ដោយផ្តោតទៅលើការរស់នៅទីក្រុងដែលមានបច្ចេកវិទ្យាទំនើបមិនធ្លាប់មាននៅកម្ពុជា។
AHNAKOT Smart City លាតសន្ធឹងលើផ្ទៃដី ១២ ម៉ឺនហិកតា ដោយចាយទឹកប្រាក់ប្រមាណ ៦០០ ពាន់លានដុល្លារក្នុងការសាងសង់។
ទីក្រុងនេះ អាចនុញ្ញាតឱ្យប្រជាជនរស់នៅបានចំនួនចន្លោះពី ៥ លានទៅ ៦ លាននាក់ និងជួយបង្កើតឱកាសការងារដល់ប្រជាជនចំនួន ៧០មុឺននាក់ រួមជាមួយការពង្រីកទីផ្សារក្នុងតំបន់ ជាពិសេសដោះស្រាយបញ្ហាចម្បងនៃការគ្មានទីផ្សារជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបាន លោក DENIS GIGIL AHNAKOT ប្រធានក្រុមហ៊ុន Bilderberg Group ប៉ាន់ប្រមាណថា គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅក្នុងរយៈពេល៥ ទៅ៧ ឆ្នាំខាងមុខ ហើយនឹងបើកដាក់ឲ្យដំណើរការនៅតំបន់មួយជាជំហានៗផងដែរ៕










