Home ព័ត៌មានអន្តរជាតិ ពិន័យប្រាក់ដល់ក្រុមហ៊ុន TikTok ដែលបានអនុញ្ញាតឱ្យចែកចាយវីដេអូរហូតដល់មានអ្នកធ្វើត្រាប់តាមវីដេអូនោះបង្កគ្រោះថ្នា.ក់ ដល់បាត់បង់ ជីវិត!

ពិន័យប្រាក់ដល់ក្រុមហ៊ុន TikTok ដែលបានអនុញ្ញាតឱ្យចែកចាយវីដេអូរហូតដល់មានអ្នកធ្វើត្រាប់តាមវីដេអូនោះបង្កគ្រោះថ្នា.ក់ ដល់បាត់បង់ ជីវិត!

39
0

ប្រទេសវ៉េណេស៊ុយអេឡា ៖ តុលាការនៅប្រទេសវ៉េណេស៊ុយអេឡា បានសម្រេចពិន័យ TikTok ស្មើទឹកប្រាក់១០លានដុល្លារអាមេរិក ដោយសារបណ្តាញសង្គមនេះបណ្តោយឱ្យមានការចែកចាយវីដេអូមានខ្លឹមសារគ្រោះថ្នា.ក់ គឺបង្ហាញពីការហិតក្លិនសារធាតុគីមី ។ ក្រោយពីវីដេអូត្រូវបានចែកចាយធ្វើឱ្យយុវវ័យមួយចំនួនធ្វើត្រាប់តាមរហូតដល់បាត់បង់ជីវិត និងយុវវ័យជាច្រើននាក់ទៀតប៉ះពាល់សុខភាពខ្លាំងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq9ed8fQouzadmJFSwxyKk7GEk1ENRpgQUQjuBffJLuaL5P0EonfcZdaW8fDcoZyH9crJYRQAb0VpMw-GSsrsqAIiAtQK99st9jw9Tm_3Yyct-kNNuqthHXiVE8XgmH9r3eZEMipcYHSWLY7duNolENVtIVaqbd0r-hCQK-GHJx38OlF8kw7ZOvFioU8xs/s1480/image_2025-01-03_08-52-59.png
យុវ័យ៣នាក់បានស្លាប់ ក្រោយពីពួកគេធ្វើតាមវីដេអូហិតក្លិនសារធាតុគីមីនេះ ហើយមានយុវវ័យរហូតដល់ជាង២០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ។ រដ្ឋាភិបាលនឹងយកប្រាក់បានពីការពិន័យ TikTok ផ្តល់ឱ្យក្រុមគ្រួសារសាកសព និងយុវវ័យដែលត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ដោយរដ្ឋាភិបាលទុកពេលឱ្យ TikTok បង់ប្រាក់ពិន័យមិនឱ្យលើសពី៨ថ្ងៃ ក្រោយការប្រកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTyQXmZ_toCY6rP50N-d8I5c7wNfQ5U85tUnBEbPwoz_cnXEIeddpF4COuv_tm2GmT9eiZ6dQHB2vD7z36KavTJaou6wzu5R4xKnfQOA-XMYl4lNBsASzWirx7w3nHzODzZsMgeEiE972RvmRX_3cHuSWRu88mBQ-NAk1hqbw4gPV6vP1pO-GmzDUIpLni/s888/image_2025-01-03_08-53-00%20(2).png

ប្រសិនបើ TikTok ពុំព្រមបង់ប្រាក់ពិន័យ ឬបង់ប្រាក់ពិន័យមិនត្រឹមត្រូវតាមពេលកំណត់ទេនោះ រដ្ឋាភិបាលនឹងចាត់វិធានការបន្តទៀត ។ ប៉ុន្តែតុលាការវ៉េណេស៊ុយអេឡាពុំបានបញ្ជាក់ថា វិធានការបន្ទាប់ជាអ្វីទេ ។

ប្រទេសជាច្រើនបានរឹតបន្តឹងការប្រើប្រាស់ TikTok ពីព្រោះសង្ស័យថា បណ្តាញសង្គមនេះពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន គឺការបញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅក្រៅប្រទេសទៅឱ្យរដ្ឋាភិបាលចិន ។ TikTok បានបណ្តោយឱ្យមានការចែកចាយវីដេអូគ្រោះថ្នាក់ និងធ្វើឱ្យប្រទេសនានាបារម្ភយ៉ាងខ្លាំងពីការខុសសីលធម៌ ដោយសារអ្នកប្រើប្រាស់ភាគច្រើនជាក្រុមយុវវ័យឈាមរាវ ពុំសូវចេះគិតវែងឆ្ងាយនាំគ្នាធ្វើតាមវីដេអូរហូតដល់បាត់បង់ជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi72x9vMdCsYcvFRwiocV9IGeK2QPbn6viCYooPkvUnLY4n1SitejEJnG7FnMWeUalEINPyg7BljJQh50YU9ASRwzIk04f1VQmiilL2Sto_pKT7BiKCpdlh19fSGGFUwqRke4D7GXUs2xOUIhI79KAtp84i87x8RLzMtmXuR1h6k2lsUqelHwdmwQtLQJJE/s1024/image_2025-01-03_08-53-00%20(3).png
ជាក់ស្តែង យុវវ័យរស់នៅប្រទេសជាច្រើនបានធ្វើតាមវីដេអូក្នុង TikTok គឺការច្របាច់កអ្នកដទៃរហូតដល់បាត់បង់ស្មារតី ទើបលែងដៃវិញ ។ ប្រទេសនានាចាត់ទុកថា វីដេអូបែបនេះគ្រោះថ្នាក់ខ្លាំងណាស់ដែលមានយុវវ័យធ្វើតាម ហើយស្លាប់អស់ជាច្រើននាក់ ។ ក្រៅពីនេះ ក៏មានវីដេអូលេបថ្នាំហួសកម្រិតត្រូវបានចែកចាយក្នុងបណ្តាញសង្គមនេះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpYmyytYigGWWIwOqiFM4kRM80UQSontDxRsYlaf84z6w0hgtDXtHOsCr_DlIjRqCe00o7K3YtqnUO0UfwbbWXeNpDmbiOjVUZclFPQsNJhj543bYAYkemb9nVLqxc3sc7L3W3PvUI_l2M2ptGCE0Sb4NxbnFhOxtotJVyKXaZ1ydmWv3pqQYwmMlbv6hb/s1280/image_2025-01-03_08-53-00.png

ចំណែកអ្នកនាំពាក្យរបស់ TikTok បញ្ជាក់ថា ពួកគេព្យាយាមគ្រប់គ្រងការចែកចាយវីដេអូមានគ្រោះថ្នាក់យ៉ាងតឹងរ៉ឹង ហើយបានវិនិយោគប្រាក់យ៉ាងច្រើនបង្កើតប្រព័ន្ធការពារមិនឱ្យចែកចាយខ្លឹមសារគ្រោះថ្នាក់ ។ លើសពីនេះ TikTok ក៏បានដាស់តឿនពីវីដេអូគ្រោះថ្នាក់, កំណត់អាយុអ្នកប្រើប្រាស់ ហើយយុវវ័យអាចមើលឃើញតែវីដេអូណាដែលបង្ហាញខ្លឹមសារតាមអាយុពួកគេប៉ុណ្ណោះ ៕