សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក និយាយថា យ៉ាងហោចណាស់ មានមនុស្សស្លា.ប់ ម្នាក់ និងរងរបួស៧នាក់ ក្រោយពីរថយន្តអគ្គិសនី Cyber Truck របស់ក្រុមហ៊ុន Tesla ឆេះនៅបរិវេណខាងមុខសណ្ឋាគារមួយកន្លែង ដែលជារបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ។
.png)
សមត្ថកិច្ចនៅទីក្រុង Las Vegas បាននិយាយមកកាន់សារព័ត៌មានថា រថយន្តអគ្គិសនីនេះបានបើកមកចតនៅខាងមុខទ្វារចូលរបស់សណ្ឋាគារឈ្មោះ Trump International Hotel បន្ទាប់មក វាក៏ផ្ទុះឆេះដោយខ្លួនឯង ដែលបណ្តាលឱ្យអ្នកជិះក្នុងរថយន្តម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួសស្រាល ។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានប្រមូលកម្លាំងប្រុងប្រៀបជាមុន ដើម្បីទប់ស្កាត់ហេតុការណ៍ផ្សេងៗដែលគំរាមកំហែងពលរដ្ឋ និងអសន្តិសុខសង្គម ។
ចំណែកលោក Elon Musk នាយកក្រុមហ៊ុន Tesla និងជាអ្នកគាំទ្រលោក Donald Trump ក្នុងពេលឃោសនារកសំឡេងឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បានសរសេរក្នុងបណ្តាញសង្គម X នៅថ្ងៃទី២ ខែមករា ថា បុគ្គលិក Tesla មានតួនាទីធំៗកំពុងតែស្រាវជ្រាវរកមូលហេតុ ពីព្រោះយើងពុំធ្លាប់ជួបហេតុការណ៍បែបនេះពីមុនទេ ។ វាដូចជាអំពើភេរវកម្មកើតឡើតដោយសារគ្រាប់បែកផ្ទុះ ឬកាំជ្រួចទំហំធំនៅផ្នែកខាងក្រោយរថយន្ត ។
.png)
លោកបន្តថា រថយន្តនេះឆេះដោយសារកាំជ្រួចដ៏ធំមួយនៅផ្នែកខាងក្រោយរថយន្ត Cyber Truck ហើយវាពុំពាក់ព័ន្ធនឹងផ្នែកខាងមុខរថយន្តទេ ពីព្រោះប្រព័ន្ធវាស់ចម្ងាយទាំងអស់របស់រថយន្តនៅតែដំណើរការធម្មតាក្នុងពេលរថយន្តផ្ទុះឆេះ ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានជ្រាបពីហេតុការណ៍នេះ ដោយលោកបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលផ្តល់ជំនួយពេលមានការចាំបាច់ ។ មុននេះ នៅថ្ងៃដដែល លោកទើបតែទទួលដំណឹងពីជនមិនស្គាល់អត្តសញ្ញាណបើករថយន្តបុកហ្វូងមនុស្សមកចូលរួមឆ្លងឆ្នាំ នៅទីក្រុង New Orleans រដ្ឋ Louisiana បណ្តាលឱ្យមនុស្សស្លា.ប់ ១០នាក់ និងរងរបួស៣៥នាក់ ។ នេះបើតាមការអះអាងរបស់មន្ត្រីសេតវិមាន ៕










