Home ព័ត៌មានអន្តរជាតិ មួយករណីទៀត! យន្តហោះកាណាដា បង្ខំចិត្តចុះចតជាបន្ទាន់ ប្រព័ន្ធឧបករណ៍ចុះចតជួបបញ្ហា

មួយករណីទៀត! យន្តហោះកាណាដា បង្ខំចិត្តចុះចតជាបន្ទាន់ ប្រព័ន្ធឧបករណ៍ចុះចតជួបបញ្ហា

224
0

យន្តហោះរបស់ Air Canada មួយត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីជួបបញ្ហាជាមួយប្រព័ន្ធឧបករណ៍ចុះចត។

ជើងហោះហើរ AC2259 ដែលចេញដំណើរពីទីក្រុង St. John’s មានបញ្ហាក្នុងការចុះចតនៅម៉ោងប្រមាណ៨:៣០នាទី ដោយសុំចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Halifax Stanfield។

មុនពេលកើតហេតុយន្តហោះចាប់ផ្តើមបត់ឆ្វេងប្រហែល២០ដឺក្រេ ហើយស្លាប និងម៉ាសុីរបស់យន្តហោះចាប់ផ្តើមរអិលលើផ្លូវរត់។

ឧបទ្ទវហេតុនេះបណ្តាលឱ្យយន្តហោះរអិលធ្លាក់ចេញពីផ្លូវរត់ ហើយម៉ាស៊ីនមួយបានឆេះ បង្ខំឱ្យក្រុមជួយសង្គ្រោះជួយអន្តរាគមន៍ភ្លាមៗដើម្បីធានាសុវត្ថិភាពអ្នកដំណើរទាំងអស់។

យន្តហោះនេះផ្ទុកមនុស្សប្រមានណជា៨០នាក់ ដោយក្នុងឧបទ្ទវហេតុនេះមិនបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសនោះទេ៕