Home ព័ត៌មានអន្តរជាតិ អ្នកដំណើរសម្រុកលុបចោលសំបុត្រយន្តហោះ Jeju Air ជិត៧ម៉ឺនសំបុត្រត្រឹមតែ១ថ្ងៃ

អ្នកដំណើរសម្រុកលុបចោលសំបុត្រយន្តហោះ Jeju Air ជិត៧ម៉ឺនសំបុត្រត្រឹមតែ១ថ្ងៃ

88
0

ប្រទេសកូរ៉េខាងត្បូង ៖ អ្នកដំណើរសម្រុកលុបចោលសំបុត្រយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជិត៧ម៉ឺនសំបុត្រ ក្រោយយន្តហោះធ្លាក់ពី Runway ពេលចុះចតនៅអាកាសយានដ្ឋានរបស់កូរ៉េខាងត្បូង ហើយអ្នកដំណើរបារម្ភថា គ្មានសុវត្ថិភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUTfY4MbolepUHYHauihK6edwNLQbVTlrtb0SP-HYGLg6iyaS2XwL-xvw1UEO5fOwtJE5fQ68w_6X_CXZq2xXyVQJcna1Ut1boXN7vVF82q1D1V4DPfLMIlAtJHP5OT9aQAoJwQQsYbdxI-ZO1dRAcj5zNa_67Mc4-R4Rlle5XTlWXV3FQYaJ7StI0OxJH/s1024/image_2024-12-31_09-32-10%20(2).png

នៅថ្ងៃទី២៩ ខែធ្នូ កន្លងមក យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជើងហោះហើរ 2216 បានធ្លាក់ពី Runway ពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិមូអាន់ ប្រទេសកូរ៉េខាងត្បូង ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្លាប់រហូតដល់១៧៩នាក់ ហើយមានតែបុគ្គលិកអាកាសចរណ៍ ២នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEGKM4DTCeIn3u3tZ2ceFWHdMH9WZFbVpeXxWSR0kUR3ePWz7NDtBUUiVUPxvISgtFuo4MFRthoE6aOlRHjx8gu8e0AY1_exY3OhkEJqV4tqdtqFdhqfDuQeoUuCysgV9EOiOHNMSd09PX63n8srdI7vQ9-_XrLiMpvUUKdeIYktN92SyuQcjCJ8oi_rr_/s1440/image_2024-12-31_09-32-10%20(3).png

សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា អ្នកដំណើរសម្រុកលុបចោលសំបុត្រយន្តហោះជាបន្តបន្ទាប់ កាលពីថ្ងៃទី៣០ ខែធ្នូ កន្លងមក ដោយសារពួកគេបារម្ភពីគ្រោះថ្នាក់ ក្រោយពីយន្តហោះ Jeju Air ឆេះនៅអាកាសយានដ្ឋានបណ្តាលឱ្យស្លាប់អ្នកដំណើរយ៉ាងច្រើន ។ ហេតុការណ៍នេះនឹងប៉ះពាល់ដល់វិស័យទេសចរណ៍កូរ៉េខាងត្បូងយ៉ាងខ្លាំង ទាំងការធ្វើដំណើរក្នុងស្រុក និងឆ្លងប្រទេស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidNt7WggxbxIWRjDrT7Xktu5y4lkNtjnEj8TZ18Zo507oZ1LmyLNLXO4FBPcKkO5DmACJ1j9b3FE8dp3Qag5D2HHVvo1JzzTiw4OpGfkZ0llNCnOGHifJvXc0jsrEZM5kWL3gQ30htHNjRcL0DKfYf6okLtYptdIg4Y3oB-UN9V0AO1AI8qURIialhUtab/s1168/image_2024-12-31_09-32-10.png

ក្រុមហ៊ុន Jeju Air បញ្ជាក់ថា សំបុត្រយន្តហោះចំនួន៦៨,០០០សំបុត្រ ត្រូវបានអ្នកដំណើរលុបចោលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ។ ក្នុងចំណោមសំបុត្រយន្តហោះទាំងនេះ ក្នុងនោះមានសំបុត្រជាង៣៣,០០០សំបុត្រ គឺជាការធ្វើដំណើរក្នុងស្រុក រីឯសំបុត្រ៣៤,០០០ ទៀតជាការធ្វើដំណើរឆ្លងប្រទេស ។ រីឯក្រុមហ៊ុនអាកាសចរណ៍នានាបានផ្អាកផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងអនឡាញ ព្រមទាំងការផ្សព្វផ្សាយពីដំណើរកម្សាន្តជាក្រុមផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQUMj6_atAahdJBmK7q_uU2rB9AgCI1wbSM9rtG7nO4c__h-kTe_2iXd0j9q3ydDgaHpuf4GGayRgwbxWIEzbiplssrXzaQLXS5T6ukiLjXlGJczuzfkdypkLI8WASvx0-0694jZAmbR6E4OHz_oDWiAeCnAQdcO3pZlDek1HUFTD6YSVvNwBntHPHlIkC/s826/image_2024-12-31_09-32-11.png
ដោយឡែក យន្តហោះ Jeju Air មួយគ្រឿងទៀតរបស់កូរ៉េខាងត្បូង ជើងហោះហើរ 7C101 ដឹកអ្នកដំណើរ១៦១នាក់ ដែលធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិគីមផូ នៅភាគខាងលិចទីក្រុងសេអ៊ូល ទៅកាន់កោះសេជូ ក៏មានបញ្ហាកង់យន្តហោះដែរ ពេលចេញដំណើរកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ហើយក៏សម្រេចចិត្តត្រឡប់មកអាកាសយានដ្ឋានគីមផូ វិញ ៕