Home ព័ត៌មានអន្តរជាតិ តើកត្តាអ្វីឱ្យប្រាកដធ្វើឱ្យអ្នកដំណើរនៅលើយន្តហោះ Jeju Air របស់កូរ៉េខាងត្បូងស្លា.ប់ ទាំងអស់?

តើកត្តាអ្វីឱ្យប្រាកដធ្វើឱ្យអ្នកដំណើរនៅលើយន្តហោះ Jeju Air របស់កូរ៉េខាងត្បូងស្លា.ប់ ទាំងអស់?

135
0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជើងហោះហើរ 7C 2216 ដែលដឹកអ្នកដំណើរ និងបុគ្គលិកអាសចរណ៍ សរុប១៨១នាក់ ចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ទៅកាន់អាកាសយានដ្ឋានមូអាន់ (Muan) ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ពីផ្លូវ Runway បណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់១៧៩នាក់ និងមានមនុស្សតែ២នាក់ប៉ុណ្ណោះនៅមានជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0OI3rzvcITwzItlHo0J_vdNYO4Bi9hudOmKxRzBbzXJwjYE1-X1fLmvUxpY82sZNOX9Ny3vMobswwpYCKEiqzbN12D45HUZDaH3JgK9TfBdvLQen70e-9ZSFnJx_Syw-uGcxAbU20-EeAFExJzCs_cMOXt032gKCbbzAxu-25DPzNO0Oz78s1a0FvP9M8/s1200/471472747_647766447578060_8339363296921416850_n.jpg

អតីតអាកាសយានិកកូរ៉េខាងត្បូងបាននិយាយពីមូលហេតុបណ្តាលឱ្យមានហេតុការណ៍សោកនាដកម្មនេះថា គឺមកពីផ្លូវ Runway មានចម្ងាយខ្លីត្រឹមតែ២,៨០០ម៉ែត្រ ហើយយន្តហោះមានបញ្ហាកង់មុខ កង់ក្រោយ និងប្រព័ន្ធហ្វ្រាំង ។ អតីតអាកាសយានិកបានណែនាំឱ្យអ្នកដំណើរប្រយ័ត្នគ្រោះថ្នាក់ដោយសារការធ្វើដំណើរតាមយន្តហោះចុះចតនៅអាកាសយានដ្ឋានមាន Runway ខ្លី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4FT_uyDJnnlmJ4jkGeEH2AixuvknMDjtynT-hyUOS1Wb8Qx0yBKmItjWlN5nIxVeW3-9bJKtUQyqWFD5doHVfDxUMgUFSuiWqyJ7FknpKIaORPY72Pp1bMv0xUnb7vkHL4mmLZcXkUWl3njQrA35IDCO-rF_c590-HrcZGIL6zgHeeN292FifBDfOIX3-/s2048/471648289_997248092428525_8428210496518875002_n.jpg
យន្តហោះនេះមានបុគ្គលិកអាកាសចរណ៍៦នាក់ និងអ្នកដំណើរ១៧៥នាក់ ក្នុងនោះអ្នកដំណើរកូរ៉េខាងត្បូង ១៧៣នាក់ និងថៃ ២នាក់ បានធ្លាក់ពី Runway ក្នុងអាកាសយានដ្ឋានអន្តរជាតិមូអាន់ ខេត្តឆុលឡាខាងត្បូង ដែលនៅឆ្ងាយពីទីក្រុងសេអ៊ូល ទៅភាគនិរតីប្រមាណ២៨៨គីឡូម៉ែត្រ និងទៅបុករបងបណ្តាលឱ្យចេញអណ្តាតភ្លើងយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK_zjG4E-1hrehPC3XfFpQYL4hqviaoBZsrfzE8VZsRMYJm-fMtPMjILp86opt4yF4FuVXjy6H7tfPPWCZKjwrOVw0K6hrkAJMIPAMkgdG13CoDXnAq3QcEqFrI0sZ3WJjnmPPJWDZAfUj1hhjYmq0qJj3_PQxvZyROHHz71Y41CdclNB1UNpCjzl9HNfV/s2048/471796690_997248202428514_5567028635255312000_n.jpg

Runway ក្នុងអាកាសយានដ្ឋានមូអាន់ មានចម្ងាយខ្លីបំផុត ទើបអាកាសយានិកប្រើជំនាញខ្ពស់ដើម្បីចុះចតយន្តហោះ បើមានបញ្ហាកង់មុខ ឬប្រព័ន្ធហ្វ្រាំងនៅបរិវេណស្លាបយន្តហោះ គឺវាកាន់តែធ្វើឱ្យអាកាសយានិកពិបាកថែមទៀត ដូចជា ៖ ពុំអាចទម្លាក់ចុះកង់មុខ និងកង់ក្រោយបាន ។ ហេតុនេះ អ្នកដំណើរត្រូវជិះយន្តហោះចុះនៅ Runway ខ្លី គួរជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ដែលមានការហោះហើរទៀងទាត់ទៅអាកាសយានដ្ឋាននោះ ពីព្រោះក្រុមហ៊ុននឹងជ្រើសរើសអាកាសយានិកមានជំនាញចុះចតនៅ Runway ខ្លី ។ នេះបើតាមការអះអាងរបស់អ្នកជំនាញផ្នែកយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW3D-NAZzavAYMwhXOAY-s8VOGEHTFmATTceaEMvD7X4RM05DA4uvIzfcKZNy3dia7zdgKPp0l_ylL3edaK_8O18EuyOIpH6dxhcl7TxnPi11WtN5-En4vtRtwzZanmJw8eu1lao9MLQdc19-leJbVfs9b5Mr6BwHed4fXgMF6VkS6KiynAsLBApg_4BL0/s1365/471820341_997248259095175_5685594412992255142_n.jpg

រីឯភ្នាក់ងារជួយសង្គ្រោះបញ្ជាក់ថា យន្តហោះព្យាយាមចុះចតជាបន្ទាន់ដោយសារប្រព័ន្ធចុះចតមានបញ្ហា ប៉ុន្តែយន្តហោះពុំអាចបន្ថយល្បឿនបាន ទើបធ្លាក់ពី Runway ហើយអាចមកពីយន្តហោះបុកសត្វស្លាបផងដែរ ។ ពួកគេបានជួយអ្នកដំណើរប្រុសម្នាក់ និងស្ត្រីម្នាក់ចេញពីកន្ទុយយន្តហោះ ។ វាជាហេតុការណ៍សោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតនៅកូរ៉េខាងត្បូង តាំងពីយន្តហោះ Korean Air ធ្លាក់នៅកោះកួម ក្នុងឆ្នាំ១៩៩៧ បណ្តាលឱ្យអ្នកដំណើរស្លាប់ជាង២០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPsZU51-Y_p_yS-m6ufX_htZYp4pf54JNIsaVk9SsqmNqWo-_WXAPGCBzv6wqMynHEq2cTMLxVZeaM68gcRdSH8iZ62ZgVWhOLpMZvL_93fUOSYPQ8QQ8t0RL-eFEF2Jy8_ukV0eLfXGc1DGwEC8WxNMDfFh1o97omYgNmBNE-V1MjHZbYc_NUq232F9YF/s1440/472032170_18439994254078019_5557635344442483174_n.jpg

មេដឹកនាំកូរ៉េខាងត្បូងបានប្រកាសកាន់ទុក្ខ ចំនួន៧ថ្ងៃ សម្រាប់យន្តហោះដឹកអ្នកដំណើរ Jeju Air ជួបគ្រោះថ្នាក់បណ្តាលឱ្យមនុស្សស្លា.ប់ ចំនួន ១៧៩នាក់ និងចាត់ទុកថា គឺជាការបាត់បង់ជីវិតមនុស្សច្រើនបំផុតក្នុងរយៈពេលច្រើនឆ្នាំមកនេះ ៕