កូរ៉េខាងត្បូង៖ Squid Game រដូវកាលទី ២ បានចាក់បញ្ចាំងនៅថ្ងៃទី ២៦ ខែធ្នូ ដែលមានចំនួន ៧ ភាគប៉ុន្តែរឿងនេះហាក់ទទួលបានមតិចម្រុះជាច្រើន។ ទោះបីជាមានការរិះ.គន់ថាមិនសូវល្អមើលដូចវគ្គ ១ ក៏ដោយ ក៏ Squid Game វគ្គ ២ នៅតែទាក់ទាញអ្នកទស្សនាយ៉ាងច្រើន ថែមទាំងទទួលបានភាពជោគជ័យខ្លាំងជាងវគ្គដំបូងទៀតផង ដោយបានបង្កើតកំណត់ត្រាថ្មីដែលមិនធ្លាប់មានពីមុនមកសម្រាប់ Netflix។.png)
យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា Squid Game រដូវកាលទី ២ បានជាប់ចំណាត់ថ្នាក់លេខ ១ ដំណាលគ្នាក្នុងប្រទេសទាំង ៩៣ នៅលើ Netflix គឺជារឿងដំបូងគេដែលមានអ្នកមើលច្រើនជាងគេបំផុត។ នេះមិនមែនជារឿងធម្មតាទេដែល Netflix សម្រេចបាននូវភាពអស្ចារ្យដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះ សូម្បីតែកម្មវិធីធំៗដែលធ្វើបានល្អនៅលើតារាងពិភពលោក ក៏មិនដែលបង្ហាញខ្លួននៅលេខរៀងទី ១ ដំណាលគ្នាដែរ ដោយសារតំបន់ខ្លះតែងតែចូលចិត្តខ្សែភាពយន្តខុសៗគ្នា។
ខណៈ Squid Game រដូវកាលទី ២ ស្រាប់តែទាក់ទាញអ្នកទស្សនាច្រើនមិនធ្លាប់មាន ដែលបង្ហាញថាវគ្គ ២ គឺទទួលបានភាពជោគជ័យខ្លាំងជាងវគ្គដំបូងទៅទៀត។ ទោះបីជាយ៉ាងនេះក្តីអ្នកប្រើប្រាស់អនឡាញកូរ៉េជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងវេទិកាអនឡាញដ៏ពេញនិយមមួយដើម្បីសម្តែងការរិះគន់ចំពោះរឿងនេះ។ មនុស្សជាច្រើនកំពុងត្អូញត្អែរអំពីការអភិវឌ្ឍន៍យឺត ខណៈដែលអ្នកផ្សេងទៀតបានយកបញ្ហាជាមួយការសម្តែងរបស់តួសម្តែងថាជារឿងខ្វះចន្លោះនិងមានភាពធុញទ្រាន់។ ទោះយ៉ាងណា ទន្ទឹមនឹងមតិអវិជ្ជមានចំពោះរដូវកាលទី២នេះ ទស្សនិកជនមួយចំនួនបានវាយតម្លៃដែរថាឈុតឆាកបែប ‘Deer Hunter’ មានភាពរំជើបរំជួលយ៉ាងខ្លាំងហើយរដូវកាលនេះគឺពោរពេញទៅដោយសកម្មភាពដែលជំរុញដោយប្រធានបទនៃការសងសឹក។
គួរបញ្ជាក់ផងដែរថា រដូវកាលដំបូងនៃ Squid Game បានចេញផ្សាយនៅឆ្នាំ២០២១ ហើយបានក្លាយជាបាតុភូតសកល ដោយទទួលបានពានរង្វាន់តារាសម្តែងឆ្នើម Lee Jung-jae និងអ្នកដឹកនាំរឿង Hwang Dong-hyuk ពានរង្វាន់អ្នកដឹកនាំឆ្នើមនៅឯពានរង្វាន់ Primetime Emmy Awards លើកទី ៧៤ ក្នុងឆ្នាំ២០២២។ ក្នុងរដូវកាលទី១គឺ រកប្រាក់ចំណូលបានខ្ពស់គុណនឹង ៤០ ដងនៃដើមទុនផលិតដោយបានចំណាយទឹកប្រាក់ក្នុងការផលិតចំនួន ២១.៤ លានដុល្លារ ខណៈរកចំណូលបានមកវិញជិត ៩០០ លានដុល្លារ៕.png)










