ថ្មីៗនេះ កាសែតវៀតណាមបានចុះផ្សាយថា ប្រទេសខ្លួនក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់ជនបរទេសមកប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ ដែលកើនឡើង ៣០ភាគរយ បើធៀបនឹងឆ្នាំមុន។

ការស្ទង់មតិពីគេហទំព័រ Agoda បានបង្ហាញថា ភ្ញៀវទេសចរភាគច្រើន ដែលមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ តៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងជ្រើសរើសប្រទេសវៀតណាមសម្រាប់ដំណើរកម្សាន្តនាថ្ងៃឆ្លងឆ្នាំដ៏ឆាប់ខាងមុខនេះ។ 
ជាមួយគ្នានោះ ទីក្រុងហូជីមិញឈរលើលំដាប់លេខរៀងទី១ ដែលមានអ្នកស្វែងរកច្រើនជាងគេបំផុត ព្រោះថានឹងការតំាងពិពណ៌ និងអុជកាំជ្រួញ Countdown នៅតាមដងទន្លេ Saigon ដ៏ល្បី កក្រើករាត្រីថ្ងៃឆ្លងឆ្នាំ។

បន្ទាប់ពីទីក្រុងហូជីមិញ កោះ Phu Quoc ឬកោះត្រល់ ឈរលើលំដាប់លេខរៀង ២ មានភ្ញៀវទេសចរស្វែងរកនិងកក់ទុកច្រើនដូចគ្នាដែរ។ ក្រៅពីនេះ តំបន់ដ៏ពេញនិយម ៣ កន្លែងទៀត សម្រាប់ព្រឹត្តិការណ៍ឆ្លងឆ្នាំនៅវៀតណាម គឺរួមមាន Da Nang, Ha Noi, និង Nha Trang ខណៈភ្ញៀវទេសចរកំពុងតែកក់ទុកជាបន្តបន្ទាប់។
.png)
សូមសម្រាបថា ក្រៅពីប្រទេសវៀតណាម, ប្រទេសអាស៊ីផ្សេងទៀត ដូចជា ទីក្រុងបាងកក ប្រទេសថៃ, តៃប៉ិ ប្រទេសតៃវ៉ាន់, តូក្យូ ប្រទេសជប៉ុន, សិង្ហបុរី ,និងហុងកុង ក៏ជាគោលដៅទេសចរណ៍កំពូល អំឡុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នេះផងដែរ៕









