យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Sina.com កាលពីថ្ងៃទី២៥ ខែធ្នូ Huang Zitao អតីតសមាជិក EXO បានធ្វើការផ្សាយផ្ទាល់កាលពីថ្ងៃទី២៤ ធ្នូ ដោយបានប្រកាសថាប្រសិនបើចំនួនអ្នកគាំទ្ររបស់ខ្លួនឈានដល់ ១៥លាននាក់នោះរូបគេនឹងផ្តល់ឱ្យរថយន្តចំនួន ១០ គ្រឿងសម្រាប់តែអ្នកមើលការផ្សាយប៉ុណ្ណោះ។ គ្រាន់តែប្រកាសបែបនេះបណ្តាញសង្គមរបស់តារាចម្រៀងដែលជាសេដ្ឋីវ័យក្មេងនៅប្រទេសចិនបានកើនឡើងឆាប់រហ័ស។

ជាមួយការប្រកាសថានឹងចែករង្វាន់ឡាន១០គ្រឿងដល់ហ្វេនទស្សនាការ Live Huang Zitao បាននិយាយថា អ្នកគាំទ្រអាចជ្រើសរើសម៉ូដែលរថយន្ត និងពណ៌ដែលពួកគេចង់បាន ប៉ុន្តែលោកត្រូវការពេលវេលាខ្លះដើម្បីរៀបចំ។ ប្រធានបទរបស់ Huang Zitao បានឡើងដល់កម្រិតកំពូលភ្លាមៗបន្ទាប់ពីបានធ្វើការសន្យារបស់ខ្លួនទៅកាន់ហ្វេនបែបនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ប្រាក់ចំណូលប្រចាំខែរបស់ Huang Zitao តាមរយៈការផ្សាយផ្ទាល់ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ២៥ លានយន់ (ប្រហែល ៣.៤ លានដុល្លារ) ។
នៅដើមខែធ្នូ នេះ Huang Zitao បានបញ្ជីរៀបការជាមួយ Xu Yiyang អតីតអ្នកហ្វឹកហាត់ក្នុងផលិតកម្ម SM ។ គូស្នេហ៍មួយគូនេះមានពាក្យចចាមអារ៉ាមទាក់ទងគ្នាជាច្រើនដងតាំងពីឆ្នាំ ២០២០ ប៉ុន្តែបានបដិសេធ ឬនៅស្ងៀម។ នៅខែកក្កដា ឆ្នាំ២០២៤ អ្នកទាំងពីរបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេជាផ្លូវការតាមរយៈគណនី Weibo ហើយនៅខែសីហា Zitao បានសុំគូស្នេហ៍រៀបការ។

គួរបញ្ជាក់ផងដែរថា Huang Zitao បានចាកចេញពីក្រុម EXO ក្នុងឆ្នាំ ២០១៥ ដោយសារបញ្ហាសុខភាព ហើយបានត្រឡប់ទៅប្រទេសចិនវិញនិងបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួន L.TAO Entertainment ក្នុងឆ្នាំ ២០១៨។ យោងតាមកាសែត South China Morning Post តារាប្រុសរូបនេះ បានទទួលមរតកទ្រព្យសម្បត្តិចំនួន ៣ ពាន់លានដុល្លារពីឪពុកដែលលោកជាអ្នកមានបំផុតម្នាក់របស់ប្រទេសចិនដែលបានទទួលមរណភាពនៅឆ្នាំ២០២០ ៕










